៤ ដំណោះស្រាយ​ធ្វើ​ឲ្យ​អ្នក​លែង​គិត​ថា៖ ហេតុ​អ្វី​គេ​ម្នាក់​ៗ​សុទ្ធតែ​មាន​សុភមង្គល​ជាង​ខ្ញុំ

  • 2020-06-15 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​ពេល​ខ្លះ ក្ដី​សុខ​គឺ​គ្រាន់​តែ​សាមញ្ញថា បោះ​ចោល​អស់​រាល់​គំនិត​អវិជ្ជមាន​ទាំង​ឡាយ​ដែល​កំពុង​វិល​ជុំ​វិញ​ក្បាល​យើង ហើយ​គិត​ពី​ក្ដី​សុខ​តូច​ៗដែល​នៅ​ជុំ​វិញ​យើង​វិញ។

មនុស្ស​មួយ​ចំនួន​ជួប​ប្រទះ​បញ្ហា​​ដោយ​សារ​រក​សុភមង្គល​ឲ្យ​ខ្លួន​ឯង​មិន​ឃើញ។ ពួក​គេ​នៅ​តែ​វិលវល់​ចុះ​ឡើង ហើយ​ក្ដី​ព្រួយបារម្ភ​​មាន​មិន​ចប់ ទាំង​ដែល​ពួក​គេ​​មិន​សូវ​មាន​បញ្ហា​អ្វី​ពិត​ប្រាកដ​សោះ។ តាមការ​ពិត ការ​ពិបាក​ចិត្ត​នោះ​មិន​មែន​ចេញពី​ខ្លួន​យើង​ឡើយ តែ​ដោយ​សារ​តែ​មជ្ឈដ្ឋានជុំ​វិញ​ខ្លួន​។ ខាង​ក្រោម​នេះ​គឺ​ជា​វិធី​មួយ​ចំនួន ដែល​យើង​អាច​រក​សេចក្ដី​សុខ​ដាក់​ខ្លួន ដោយ​មិន​ច្រណែន​នឹង​អ្នក​ដទៃ។

១. ផ្អាក​ប្រើ​បណ្ដាញ​សង្គម​មួយ​រយៈ​សិន

មនុស្ស​គ្រប់​គ្នា មាន​គោលដៅ និង​ផ្លូវ​ដើរ​ខុស​គ្នា​ៗ។ ការ​ដែល​អ្នក​ដើរ​យឺត​ជាង​គេ មិន​ប្រាកដ​ថា​គេ​នឹង​ដល់​គោល​ដៅ​មុន​យើង​ឡើយ។ កុំ​ស្រងាក​ចិត្ត​ពេល​ឃើញ​​គេ​បង្ហោះ​ចូល​ហាង​ធំ​ៗ ជិះ​ឡាន​ទំនើប​ៗ ព្រោះ​យើង​មាន​ដឹង​ឯណា​ថា​ពី​ក្រោយ​រូប​ទាំង​នោះ គេ​មាន​ទុក្ខ​អ្វី​ខ្លះ។ ដូច​នេះ​ហើយ ដើម្បី​រំងាប់​ចិត្ត​ អ្នក​អាច​ចាក​ចេញ​ពី​គ្រប់​បណ្ដាញ​សង្គម​មួយ​រយៈ​សិន។

២. នៅ​ក្បែរ​តែ​មនុស្ស​ធ្វើ​ល្អដាក់​យើង

នៅ​ពេល​នៅ​ក្បែរ​មនុស្ស​ដែល​មិន​ឲ្យ​តម្លៃ​យើង ចាំ​តែ​ធ្វើ​បាប​យើង យើង​នឹង​មាន​អារម្មណ៍​ថា ផែន​ដី​គឺ​ពិត​ជា​អយុត្តិធម៌​ខ្លាំង​ណាស់ ព្រោះ​ជួប​តែ​មនុស្ស​អាក្រក់។ តែ​អ្នក​មាន​ដែល​គិត​ថា នៅ​មាន​មនុស្ស​ល្អជា​ច្រើន​ទៀត​ដែល​នៅ​ក្បែរ​ខ្លួន​យើង បារម្ភពី​យើង។ ដច្នេះហើយ ប្រសិន​បើ​គេ​មិន​ពេញ​ចិត្តយើង ច្រណែន​ឈ្នានីស​យើង អ៊ីចឹង​យើង​គ្រាន់​តែ​មិន​រវល់​នឹង​គេ ដើរ​ចេញ​ពី​គេ គឺ​រក​ក្ដី​សុខ​បាន​ហើយ។

៣. យក​សុភមង្គល​របស់​ខ្លួន​ឯង​ជា​ឥទ្ធិភាព​ទី​១

មនុស្ស​យើង​មិន​តិច​រូប​ឡើយ ដោយ​សារតែ​សម្ពាធសង្គម មាត់​អ្នក​ផង សុខ​ចិត្ត​លះបង់​ក្ដី​សុខ​ខ្លួន​ឯង​ដើម្បី ឲ្យ​បាន​ឈ្មោះ​ថា ចូល​ស្ទឹង​តាម​បទ។ តែ​ការ​ដែល​ចូល​ស្ទឹង​តាម​បទ​នេះ បែរ​ជា​ធ្វើ​ឲ្យ​យើងរង​ចិត្ត​ផ្លូវ​ចិត្ត​ទៅ​វិញ។ ជាក់​ស្ដែង យើង​មិន​ចង់​បាន​គ្រួសារសោះ តែ​ដោយ​សារ​ខ្លាច​មាត់​អ្នក​ដទៃ ក៏​ទ្រាំលេប​ថ្ម​លេប​គ្រោះ​យក​តាម​គេ។ ចុង​បញ្ចប់​ដូច​យក​ថ្ម​មក​សង្កត់​ដើម​ទ្រូង​ខ្លួន​ឯង។

៤. លើក​លែង​ឲ្យ​ខ្លួន​ឯង និង​អ្នក​ដទៃ

នៅ​ពេល​យើង​ធ្វើ​ខុស​អ្វី​មួយ មិន​ថា​តូច​ ឬ​ធំ តែង​មាន​កូន​ចិត្ត​វិប្បដិសារី ហើយ​ចង​ចាំ​មិន​ភ្លេច។ តែ​ត្រូវ​ចាំ​ថា កំហុស​គឺ​ជា​ម្ដាយ​នៃ​ជោគជ័យ បើ​យើង​មិន​ខុស ជោគជ័យ​ក៏​មិន​មក​ដែរ។ ហើយ​នៅ​ពេល​ដែល​កំហុស​ត្រូវ​បាន​សាង​រួច​ហើយ ទោះ​ស្ដាយ​ក្រោយ​ក៏​​កែប្រែ​មិន​បា​នដែរ។ នៅ​ពេល​គេ​ធ្វើ​ខុស​លើ​យើង ហើយ​យើង​ចង់​សងសឹក​នោះ ប្រាកដ​ជា​តឹង​ទ្រូង​លើស​ដើម។ ដូច​នេះ​ហើយ ត្រូវ​ចេះ​រៀន​លើក​លែង ឲ្យ​ខ្លួន​ឯង និង​អ្នក​ដទៃ​ដើម្បី​ចិត្ត​បាន​ធូរ​ស្រាល៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម