ទុក្ខ​វេទនាទាំង ៣​ដែល​មនុស្ស​ស្រី​រូប​ណា​ក៏​​ត្រូវ​ឆ្លង​កាត់ មនុស្ស​ប្រុស​គ្មាន​ថ្ងៃ​យល់

  • 2020-06-10 01:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​ពិភពលោក​កំពុង​ឆ្ពោះ​ទៅ​រក​ភាពស្មើ​ភាព​នៃ​យេនឌ័រ​ក៏​ដោយ តែ​មនុស្ស​ស្រី​នៅ​តែ​ចៀស​មិន​ផុត​ពី​ទុក្ខ​សោក​ខាង​ក្រោម​នេះ។

១. ប្រថុយ​ជីវិត​ឆ្លង​ទន្លេ

ហេតុ​អ្វី​សម្រាល​កូន ត្រូវ​បាន​ចាស់​ៗ​ហៅ​ថា​ឆ្លង​​ទន្លេ? ព្រោះ​ការ​កើត​កូន​នេះ​​នៅ​ជំនាន់​មុន មាន​ភាព​គ្រោះ​ថ្នាក់​ខ្លាំង មិន​ដឹង​ថា​ឆ្លង​ផុត​ឬអត់​ឡើយ។ ទោះ​បី​ជា​វិទ្យាសាស្ត្រ​មាន​ភាព​រីក​ចម្រើន​ច្រើន​ហើយ​ក៏​ដោយ ប៉ុន្តែ​ការ​សម្រាល​កូន​នៅ​តែ​មាន​ហានិភ័យ​ខ្ពស់។ ហេតុ​ដូច​នេះ​ហើយ នារី​ស្ទើរ​តែ​គ្រប់​រូប​ត្រូវ​ប្រថុយ​ជីវិត​ខ្លួន​ឯង​រាល់​ពេល​ពពោះ​កូន​ម្ដង​ៗ។

២. មិន​ស្មើ​ភាព​នឹង​មនុស្ស​ប្រុស​

ទោះ​បី​ជា​សង្គម​កំពុង​តម្រង់​ទៅ​កាន់​ភាព​ស្មើ​ភាព​នៃ​យេនឌ័រ ដោយ​មាន​ការ​លើក​កម្ពស់​នារី​នៅ​ស្ទើរ​គ្រប់​មជ្ឈដ្ឋាន ដោយ​គេ​សង្កេត​ឃើញថា មនុស្ស​ស្រី​នៅ​ពេល​នេះ ក៏​មាន​ការងារ​ធំ​មិន​ចាញ់​មនុស្ស​ប្រុស​ដែរ។ យ៉ាងណាក្ដី គំនិត​មនុស្ស​ស្រី​បង្វិល​ចង្ក្រាន​មិន​ជុំ​នៅ​តែ​កើត​ឡើង​មិន​លោះ។ មិន​ថា​ក្នុង​សង្គម ឬ​ក្នុង​​គ្រួសារ​កូន​ស្រី​តែង​តែ​មាន​អាទិភាព​ទាប​ជាង​កូន​ប្រុស​រហូត ដោយ​គេ​តែង​គិត​ថា​មនុស្ស​ស្រី​មិន​សូវ​មាន​ប្រយោជន៍។

៣. មនុស្ស​ស្រី​ឆាប់​អស់​តម្លៃ​ជាង​មនុស្ស​ប្រុស

នៅ​លើ​បណ្ដាញ​សង្គម តែង​បង្ហោះ​ពី​តម្លៃ​ទឹក​ដោះ​របស់​មនុស្ស​ស្រី ដែល​ត្រូវ​នឹង​អាយុ​របស់​នាង​ជា​និច្ច។ ដោយ​ជា​ធម្មតា​គេ​ឃើញ​ថា មនុស្ស​ស្រី​កាន់​តែ​ក្មេង ទទួល​បាន​ថ្លៃ​បង្គាប់​កាន់​តែ​ខ្ពស់ តែ​បើ​អាយុ​រាង​ជ្រេ​បន្តិច នឹង​ធ្លាក់​តម្លៃ​ភ្លាម។ ខណៈ​មនុស្ស​ប្រុស​អាយុ​ច្រើន គេ​គិត​ថា​ចាស់​ទុំ រឹង​ប៉ឹង​នោះ មនុស្ស​ស្រី​បើ​អាយុ​ច្រើន នឹង​ត្រូ​វ​​គេ​ឡកលើយ​ថា​ចាស់​ហើយ តែ​អត់​គូ​ជា​ដើម៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម