តិចនិក​ជួយ​ឲ្យ​មនុស្ស​ស្រី​ដែល​រស់​នៅ​ម្នាក់​ឯង មាន​សុវត្ថិភាព​ មិន​ខ្លាច​ជន​ខិលខូច

  • 2020-06-05 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​នៅ​លីវ​ក៏​ដោយ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា មនុស្ស​ស្រី​នៅ​ពេល​នេះ​មាន​ទំនោរ​រើ​ទៅ​នៅ​ក្រៅ​តែ​ម្នាក់​ឯង ឬ​ក៏​មក​ពី​ខេត្ត ក៏​ពួក​គេ​សម្រេច​យក​ការ​ស្នាក់​នៅ​តែ​​ឯង ព្រោះ​មិន​ចង់​ប៉ះពារ​ជាមួយ​មនុស្ស​ច្រើន។ ដើម្បី​ការពារ​សុវត្ថិភាព​ខ្លួន​ឯង អ្នក​គួរ​ដឹង​​ពី​វិធីសាស្ត្រ​ទាំង​នេះ​៖

រូបតំណាង

**១. ស្វែង​រក​តំបន់​ឲ្យ​ច្បាស់**

មុន​ពេល​រើ​ទៅ​​រស់​នៅ​ទី​ណា កត្តា​ទី១ដែល​អ្នក​ត្រូវ​ចាប់​អារម្មណ៍​ជាង​គេ គឺ​តំបន់ដែល​អ្នក​​ស្នាក់​​នៅ។ ស៊ើប​សួរ​គេ​ថា តំបន់​នោះ​មាន​ស្ថិរភាព ចោរ​ឆក់​ ចោរ​ប្លន់​ឬ​អត់។ ចៀស​វាង​តំបន់​មួយ​ចំនួន​ដែល​ហាង​ផឹក​ស៊ី​ច្រើន ដ្បិត​ចេញ​ពី​កន្លែង​ផឹក​ស៊ី អាច​មាន​ប្រតាយប្រតប់ បង្ករ​សំឡេង​រញ៉រញ៉ៃ។ ធ្ងន់​ជាង​នេះ​អាច ប៉ះពាល់​ដល់​យើង​ទៀត។ ក្រៅ​ពី​នេះ ត្រូវ​រក​ទី​តាំង​ដែល​ជិត​មន្ទីរពេទ្យ ផ្សារ និង​ប៉ុស្តិ៍​ប៉ូលិស ដែល​បង្ករ​ភាពងាយ​ស្រួល​សម្រាប់​ខ្លួន​ឯង។

២. ស្វែង​យល់​ពី​អ្នក​ជិត​ខាង

ទន្ទឹម​ការ​ស្វែង​រក​តំបន់​ដែល​សុវត្ថិភាព អ្នក​ក៏​គួរ​ចាប់​អារម្មណ៍​ដល់​អ្នក​ជិត​ខាង​ដូច​គ្នា ដ្បិត​ទោះ​ជា​តំបន់​ខ្លះ​ល្អក៏​ពិត​មែន តែ​អ្នក​ជិត​ខាង​បែរ​ជា​មិន​ល្អ ដោយ​សម្បូរ​ទៅ​ដោយ​អ្នក​ឡូឡា ហូបចុក ច្រៀង​ខារ៉ាអូខេ ឬ​ជក់ ចាក់​ថ្នាំ​ជា​ដើម។

រូបតំណាង

៣. ចិញ្ចឹម​សត្វ

ក្រៅ​ពី​ជា​សត្វ​ចិញ្ចឹម​ដើម្បី​មាន​ជា​គ្នា ចិញ្ចឹម​សត្វ​ឆ្កែ និង​ឆ្មា ក៏​ជួយ​អ្នក​បង្ការ​ពី​ជន​ខិលខូច​ដូច​គ្នា ព្រោះ​ភាគ​ច្រើន ឆ្កែ និង​ឆ្មា​មាន​ញាណ​វៃ​ជាង​មនុស្ស ដូច​នេះ​បើ​មាន​មនុស្ស​ប្លែក​ចូល​មក​ក្នុង​ផ្ទះ ក៏​សត្វ​ចិញ្ចឹម​ទាំង​នេះ ដឹង​មុន​យើង​ដែរ។

រូបតំណាង

៤. ចោះ​ប្រហោង​លើ​ទ្វារ

ក្រៅ​ពី​ចាក់​សោរ​ទ្វារ​ឲ្យ​បាន​ត្រឹម​ត្រូវ​មុន និងក្រោយ​ពេល​ចូល​ផ្ទះ អ្នក​ក៏​គួរ​ប្រើ​ទ្វារ​ដែល​មាន​ប្រឡោះ​សង្កេត​មួយ។ ប្រសិន​បើ​ទ្វារ មិន​មានប្រឡោះ​មក​ស្រាប់ អ្នក​អាច​ចោះ​កូន​ប្រឡោះ​មួយ​ដើម្បី​ងាយ​ស្រួល។ យប់​ព្រលប់ នៅ​ពេល​អ្នក​រក ជំនួស​ឲ្យ​ការ​បើក​ទ្វារ​ភ្លាម​ៗ អ្នក​អាច​សង្កេត​តាម​រន្ធនេះ​ដើម្បី​សម្រេចចិត្ត​ថា​គួរ​បើក​ទ្វារ​ឬ​អត់។

រូបតំំណាង

៥. ទូរសព្ទត្រូវ​នៅ​ជាប់​ខ្លួន​ជានិច្ច

លេខ​ទូរសព្ទ សមត្ថកិច្ច និង​អ្នក​ស្គាល់​គ្នា ដែល​អាច​ទាក់ទង​បាន គឺ​ត្រូវ save ទុក​ក្នុ​ង​ទូរសព្ទ​ទាំង​អស់ ចៀស​វាង​ពេល​មាន​បញ្ហា មិន​ដឹង​ទាក់ទង​ទៅ​នរ​ណា។ ត្រូវ​តែ​ច្បាស់​ថា ទូរសព្ទ​ត្រូវ​មាន​ថ្ម និង​មាន​លុយ​ដើម្បី​អាច​ទូរសព្ទចេញ​បាន​គ្រប់​ពេល៕

អានបន្ត៖ ​១០​ដំបូន្មាន​​ដ៏​ល្អ​សម្រាប់​អ្នក​ត្រូវ​ការ​រស់​នៅ​ប្រកប​ដោយ​​សេចក្ដីសុខ​ផ្លូវ​ចិត្ត

ប្រភព៖ bestie ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម