តោះ! ជ្រើសរើសរបៀប​ចុច​ទូរសព្ទរបស់អ្នក ដើម្បីដឹងពី​អត្ថន័យបង្កប់ពីក្រោយ

  • 2020-06-01 09:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យោង​តាម​ស្ថិតិ​នៃ​ការ​ស្រាវជ្រាវ​មួយ​បាន​ឲ្យ​ដឹង​ថា​ចំនួន​អ្នក​ប្រើប្រាស់​ទូរសព្ទ​ដៃ​ទំនើប​មាន​រហូត​ដល់​ទៅ ៣០០០ លាន​អ្នក​ឯណោះ​គិត​ត្រឹម​ឆ្នាំ​ ២០២០ នេះ។ ក្នុង​ចំណោម​ចំនួន​ដ៏​ច្រើន​នេះ ម្នាក់ៗ​សុទ្ធ​តែ​មាន​របៀប​កាន់ ឬ ចុច​ទូរសព្ទ​ខុសៗ​ពី​គ្នា។ ​ដោយ​ក្នុង​នោះ​គេ​បាន​បែង​ចែក​របៀប​កាន់​ទូរសព្ទ​របស់​អ្នក​ទាំង​នោះ​ទៅ​តាម​ ៤ របៀប​ផ្សេងៗ​គ្នា។ កាន់​តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត ក្នុង​របៀប​នីមួយៗ​សុទ្ធ​តែ​បង្កប់​នូវ​បុគ្គលិក​លក្ខណៈ និង អត្តចរិត​របស់​សាមី​ខ្លួន​នោះ​ផ្ទាល់​តែ​ម្ដង។ ចង់​ដឹង​ទេ​ថា របៀប​កាន់​ទូរសព្ទ​របស់​អ្នក​បង្កប់​នូវ​អត្ថន័យ​អ្វី​ខ្លះ?

១. ​ប្រើ​ដៃ​តែ​ម្ខាង

រូបតំណាង

បើ​អ្នក​ចុច​ទូរសព្ទ​ដោយ​ប្រើ​ដៃ​ម្ខាង ជាពិសេស​ប្រើ​ម្រាម​ដៃ​មេ​​អូស​ចុះ​ឡើង​នោះ​វា​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ដែល​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង។ អ្នក​ជា​ប្រភេទ​មនុស្ស​ដែល​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​ដោះស្រាយ​នូវ​បញ្ហា​ចំពោះ​មុខ។ យ៉ាង​ណា​មិញ ក្នុង​ទំនាក់ទំនង​នានា អ្នក​ជា​មនុស្ស​ដែល​មិន​ងាយ​ទុក​ចិត្ត​អ្នក​ណា​ឡើយ ហើយ​ត្រូវ​ការ​ពេលវេលា​យូរ​ក្នុង​ការ​ជ្រើសរើស​នរណា​ម្នាក់​ដើម្បី​​រាប់​អាន។

២. យក​ដៃ​ម្ខាង​ទប់​ពី​ក្រោម និង​មេ​ដៃ​ម្ខាង​ទៀត​ចុច​ទូរសព្ទ

រូបតំណាង

អ្នក​កាន់​ទូរសព្ទ​របៀប​ទី​២ នេះ​ជា​ប្រភេទ​មនុស្ស​ដែល​មាន​ភាព​ឈ្លាសវៃ។ ការ​ចុច​បែប​នេះ​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ឆ្លាត ពូកែ និង មាន​ហេតុផល​។ អ្នក​តែង​មាន​ភាព​ច្បាស់​លាស់​នូវ​រាល់​ទង្វើ និង សកម្មភាព​របស់​ខ្លួន ដូច្នេះ​វា​ធ្វើ​ឲ្យ​អ្នក​​មិន​ងាយ​ចាញ់​បោក​នរណា​ម្នាក់​ឡើយ​ក្នុង​ឆាក​ជីវិត​នេះ។ ផ្ទុយ​ទៅ​វិញ ក្នុង​ទំនាក់ទំនង​ស្នេហា អ្នក​អាច​នឹង​​​រើស​ច្រើន​ និង ​មាន​ភាព​ឆេវឆាវ​បន្តិច​ដែល​ងាយ​ធ្វើ​ឲ្យ​ក្ដី​ស្នេហ៍​មាន​ការ​រង្គោះរង្គើ និង​ ផុយ​ស្រួយ។

៣. ប្រើ​ដៃ​ទាំង​សង​ខាង

រូបតំណាង

ការ​ប្រើ​ដៃ​ទាំង​សង​ខាង​ចុច​ទូរសព្ទ​គឺ​តំណាង​ឲ្យ​ភាព​រហ័សរហួន។ អ្នក​ជា​មនុស្ស​ដែល​មាន​ភាព​ឈ្លាសវៃ រហ័ស និង ចូលចិត្ត​​សម្រេច​ចិត្ត​ភ្លាមៗ​មិន​ចាំ​យូរ។ អ្នក​អាច​​បត់បែន​តាម​​កាលៈទេសៈ និង បរិយាកាស​ថ្មីៗ​​បាន​យ៉ាង​ងាយ​។ រី​ឯ​ក្នុង​ទំនាក់ទំនង​ស្នេហា ពេល​ខ្លះ​អ្នក​អាច​ធ្វើ​ឲ្យ​ដៃគូ​​អ្នក​​​ខ្លាច​រអា​នូវ​ភាព​ជឿជាក់ និង ម៉ឺងម៉ាត់​ខ្លាំង​​របស់​អ្នក។

៤. យក​ដៃ​ម្ខាង​ទប់​ពី​ក្រោម និង​ដៃ​​ចង្អុល​ម្ខាង​ទៀត​ចុច​ទូរសព្ទ

រូបតំណាង

ការ​កាន់​ទូរសព្ទ​បែប​នេះ​គឺ​បង្ហាញ​ពី​ភាព​ប៉ិន​ប្រសប់​។ ដូច្នេះ អ្នក​ដែល​កាន់​របៀប​ទី​៤ នេះ​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​គំនិត​ច្នៃ​ប្រឌិត ថ្មីៗ និង​ប្លែកៗ។ អ្នក​ត្រូវ​​ការ​ភាព​ស្ងប់ស្ងាត់​ដើម្បី​ផ្ចង់​អារម្មណ៍​ទៅ​លើ​ការ​បំពេញ​នូវ​កិច្ចការ​អ្វី​មួយ​។ នៅ​ក្នុង​ទំនាក់ទំនង​ទូទៅ អ្នក​ជា​មនុស្ស​មាន​ភាព​អៀន​ខ្មាស​ច្រើន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ពិបាក​ក្នុង​ការ​រាប់​អាន​មនុស្ស​ថ្មីៗ។ យ៉ាង​ណា​មិញ ពេល​គេ​​ស្គាល់​​ពី​អ្នក​ច្បាស់ គេ​ប្រាកដ​ជា​មាន​ការ​ភ្ញាក់ផ្អើល ​និង ​រំភើប​ខ្លាំង​ជា​មិន​ខាន៕

ចុចអានបន្ត៖ មក​ដឹង ៥ ចំណុច​ធំៗ ដែល​បង្ហាញ​ពី​ភាព​ថ្លៃ​ថ្នូរ​ពិត​ប្រាកដ​របស់​មនុស្ស​ស្រី

ប្រភព៖ Brightside ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម