ជ្រើសផ្លូវដែលអ្នកចង់ដើរបំផុត នឹងបង្ហាញពីរឿងក្នុងចិត្តដែលអ្នកចង់ប្រាប់ទៅអ្នកដទៃ
- 2020-05-29 09:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជ្រើសផ្លូវដែលអ្នកចង់ដើរបំផុត នឹងបង្ហាញពីរឿងក្នុងចិត្តដែលអ្នកចង់ប្រាប់ទៅអ្នកដទៃ
ផ្លូវទាំង៦នេះ អាចបង្ហាញបានពីអ្វីដែលចងបង្ហាញទៅមនុស្សគ្រប់គ្នា។ ដូច្នេះ តោះសាកល្បងទស្សន៍ទាយទាំងអស់គ្នា។
១. បើអ្នកជ្រើសផ្លូវលេខ ១
អ្នកជាមនុស្សស្ងប់ស្ងៀម ហើយចូលចិត្តភាពស្រស់ស្អាត។ ភាពរីករាយរបស់អ្នក គឺក្តីស្រលាញ់ចំពោះនរណាម្នាក់។ អ្នកក៏ជាមនុស្សតែងគិតពីរឿងអតីតកាលផងដែរ។ ផ្លូវដែលអ្នកជ្រើសរើសនេះពេញដោយផ្ការីកស្គុះស្គាយ ដែលបង្ហាញថាអ្នកជាមនុស្សចូលចិត្តធ្វើ ហើយធ្វើអ្វីមួយដោយសន្សឹមៗមិនប្រញាប់។ អ្នកចង់រស់នៅក្នុងពិភពពណ៌ផ្កាឈូក ពិភពនៃក្ដីស្រលាញ់ ការថ្នាក់ថ្នមពីនរណាម្នាក់ ទោះរយៈពេលខ្លីក៏ដោយ ក៏អ្នកសុខចិត្តដែរ។
ចំពោះពេលនេះវិញ អ្នកមានអារម្មណ៍ថាជីវិតរបស់អ្នកមានការខុសប្លែកពីមុន កាន់តែហ៊ានពុះពារឧបសគ្គច្រើនឡើងៗ។ អតីតកាលបានណែនាំអ្នកនូវមេរៀនជាច្រើន រហូតពេលខ្លះអ្នកលែងចង់ចេញក្រៅទៅជួបមនុស្សម្នា។ តែពេលនេះវិញ អ្នកបែរជាចង់ចេញក្រៅដើម្បីមើលពិភពលោកខាងក្រៅ ហើយនេះជាការសម្រេចចិត្តដ៏ត្រូវមួយ ដែលជួយឲ្យអ្នកបានរៀនសូត្រនូវរឿងរ៉ាវថ្មីៗជាច្រើន។
២ បើអ្នកជ្រើសផ្លូវលេខ ២
អ្នកជាមនុស្សចូលចិត្តផ្សងព្រេង និងពុះពារឧបសគ្គ។ អ្នកមានទម្លាប់មួយចូលចិត្តនិយាយត្រង់ទៅត្រង់មក មិនចូលចិត្តបុគ្គលណាមាត់ផ្សេង ចិត្តផ្សឹងនោះទេ។ លើសពីនេះ អ្នកឲ្យតម្លៃលើភាពស្មោះត្រង់ជារឿងសំខាន់បំផុត។ ប្រសិននរណាបានអ្នកជាមិត្តភក្កិ គេពិតជាមានសំណាងណាស់ ព្រោះអ្នកជាមនុស្សពូកែជម្នះឧបសគ្គ ហើយមិនខ្លាចលទ្ធផលថាវានឹងចេញយ៉ាងណាទេ ព្រោះអ្នកតែងជឿលើខ្លួនឯងថានឹងអាចជោគជ័យ បើអ្នកខំប្រឹងអស់ពីសមត្ថភាពមែន។
បើពេលនៅក្បែរជាមួយមិត្តជិតស្និទ្ធវិញ អ្នកហ៊ានបង្ហាញពីភាពទន់ខ្សោយរបស់ខ្លួនចេញមក ដោយគ្មានការលាក់បាំង។ ពេលវេលាដែលចំណាយជាមួយមិត្តភក្កិ ត្រូវបានចាត់ទុកថាជាពេលវេលាដ៏មានន័យ និងលំហែចិត្តមួយសម្រាប់អ្នក។
៣. បើអ្នកជ្រើសផ្លូវលេខ ៣
ពេលដែលអ្នកធ្វើអ្វីមួយច្រើនជាង២ដង នោះអ្នកច្រើនតែសម្រេចជោគជ័យ។ អ្នកជាមនុស្សដែលចូលចិត្តវិភាគ និងស្រាវជ្រាវចម្លើយដោយខ្លួនឯង។ ពេលខ្លះ អ្នកគ្រាន់តែចង់ចេញក្រៅឆ្ងាយបន្តិច ហើយមិនបានប្រាប់នរណាឡើយ ដើម្បីស្រាយចម្ងល់ដែលអ្នកចង់ដឹង។ ផ្លូវដែលអ្នករើសនេះ បង្ហាញថាអ្នកជាមនុស្សមិនសូវចូលចិត្តការសប្បាយជាមួយមិត្តភក្កិច្រើននោះទេ ហើយក៏តែងតែណែនាំគេឯងច្រើនដែរ។ ហេតុនេះហើយ មនុស្សដែលនៅជុំវិញភាគច្រើនគេស្ងប់ស្ងែងមកលើអ្នកផងដែរ។
អ្នកតែងតែរៀបចំគម្រោងផ្លូវដើរជីវិតឲ្យបានរលូន បើទោះអ្នកស្ងាត់ស្ងៀម ចូលចិត្តនៅម្នាក់ឯងក៏ដោយ ហើយចូលចិត្តធ្វើអ្វីមួយដោយខ្លួនឯងថែមទៀត។ ប៉ុន្តែ អ្នកគួរតែព្យាយាមបើកចិត្តឲ្យទូលាយជាងនេះ នោះអ្នកនឹងយល់ពីអត្ថន័យនៃការមានដៃគូមិនខាន។
៤. បើអ្នកជ្រើសផ្លូវលេខ ៤
អ្នកនិយមរករសជាតិថ្មីៗ មិនឲ្យដូចអ្នកដទៃទេ សូម្បីតែពណ៌ដែលអ្នកជ្រើសរើស។ អ្នកកំណត់ខ្លួនឯងឲ្យមានភាពលេចធ្លោ មានស្ទីលប្រចាំខ្លួន ហេតុនេះហើយធ្វើឲ្យអ្នកដទៃមិនអាចថាមិនចាប់អារម្មណ៍ពីអ្នកបានឡើយ ព្រោះគ្រប់គ្នាតែងចង់ដឹងពីអ្នកជានិច្ច។ ផ្លូវដែលអ្នកជ្រើសរើសនេះបង្ហាញថា អ្នកយកបញ្ហាសំខាន់ ធ្វើជាលេខរៀងទី១។ ដោយសារអ្នកយល់ថា គ្មានផ្លូវជោគជ័យណាដើរបានស្រួល ដោយគ្មានឧបសគ្គឡើយ ម្ល៉ោះហើយទើបអ្នកព្យាយាមដើម្បីឈានទៅដល់គោលដៅជោគជ័យ។
ព្រោះតែអ្នកមិនចង់ប្រើមនុស្សឲ្យរត់គេចពីបញ្ហា ហេតុនេះអ្នកនឹងប្រឈមវាដោយខ្លួនឯង។ អ្នកតែងតែគិតថាត្រូវធ្វើអ្វីខ្លះ ដើម្បីឲ្យសម្រេច។ អាស្រ័យហេតុនេះហើយ មនុស្សនៅជុំវិញអ្នក គេមានទំនោរចូលចិត្តអ្នក ព្រោះគេចាប់អារម្មណ៍ពីអ្នកមិនដូចបុគ្គលដទៃឡើយ។
៥. បើអ្នកជ្រើសផ្លូវលេខ ៥
អ្នកជាមនុស្សដាក់ខ្លួន ចិត្តទន់ងាយលើកទោសឲ្យគេ និងឆាប់បំភ្លេចចោលមនុស្សដែលអ្នកមិនចូលចិត្តបានថែមទៀត។ ផ្លូវដែលអ្នកកំពុងរើសនេះ បង្ហាញថាអ្នកមិនចូលចិត្តការប្រើអំពើហិង្សាឡើយ ហើយអ្នកចង់បានបរិយាកាសកក់ក្តៅច្រើនជាង។ ផ្លូវដែលអ្នករើសនេះ មើលទៅហាក់ដូចជារលាក់បន្តិច តែអ្នកកុំបារម្ភច្រើនអី ព្រោះអ្នកនឹងអាចឆ្លងផុតវាបាន។
អ្នកជាមនុស្សចូលចិត្តជួយអ្នកដទៃដែលនៅជុំវិញសូម្បីតែមិត្តភក្កិ ព្រោះការជួយគេបានសម្រេចគឺជាភាពរីករាយមួយចំពោះអ្នក។
៦. បើអ្នកជ្រើសផ្លូវលេខ ៦
អ្នកមានភាពស្ងប់ស្ងាត់ និងមនោសញ្ចេតនាអាថ៌កំបាំង។ អ្នករីករាយជាមួយជីវិតដោយការរស់នៅម្នាក់ឯង តែអ្នកជាមនុស្សម្នាក់ដែលតែងខ្វល់ពីមនុស្សជុំវិញ និងស្មោះត្រង់ជាមួយមិត្តភក្កិទាំងអស់។ លើសពីនេះ អ្នកហាក់ដូចជាកំពុងមានសុភមង្គលលើផ្លូវនេះខ្លាំងណាស់ ព្រោះអ្នកដឹងពីប្រភពនៃសុភមង្គលថានៅទីណា។ អ្នកមិនខ្លាចដើរម្នាក់ឯងឡើយ ហើយក៏មិនចូលចិត្តទីកន្លែងដែលមានពន្លឺខ្លាំងពេកដែរ។
តែអ្នកនៅតែចៀសមិនផុតពីពន្លឺទាំងនោះ នៅពេលដែលអ្នកជោគជ័យ។ អ្នកមិនបាច់ភ័យខ្លាចឡើយ ព្រោះអ្នកអាចលៃលកវាបានដោយឆាប់រហ័ស។ ទន្ទឹមនឹងនេះ អ្នកជាមនុស្សចិត្តល្អ ដូច្នេះកុំភ្លេចបើកបេះដូងទទួលយកនរណាម្នាក់ ព្រោះគ្រាន់តែបើកទ្វារភ្លាមនឹងមានគេចូលមកភ្លែតតែម្តងក្នុងជីវិតរបស់អ្នក៕
អានបន្ត៖ ៦ យ៉ាងជួយអ្នកក្លាយជាមនុស្សរីករាយជាងមុន មិនសូវមុខស្រពោន