គេឡើងគីឡូមានតែអាក្រក់ ប្លែកអីតែ Rosé ស្អាតលើសដើមពេលមានសាច់ឈាមជាងមុន
- 2020-05-29 02:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គេឡើងគីឡូមានតែអាក្រក់ ប្លែកអីតែ Rosé ស្អាតលើសដើមពេលមានសាច់ឈាមជាងមុន
រូបសម្រស់ស្អាតឥតខ្ចោះរបស់កំពូលតារាចម្រៀងស្រីកំពុងមានប្រជាប្រិយភាពកូរ៉េ Rosé រឹតតែមានភាពទាក់ទាញលើសដើមដោយសារតែស្រីស្អាតរូបនេះមានសាច់ជាងមុនបន្តិច។
ទោះបីមិនមែនជាសមាជិកដែលរក្សាតួនាទី visual (រូបសម្រស់) របស់ក្រុមក៏ដោយ តែរូបសម្បត្តិរបស់តារាចម្រៀងស្រី Rosé នៃក្រុមចម្រៀង BlackPink គឺមិនចាវនឹងសមាជិក visual ក្រុមចម្រៀងផ្សេងៗឡើយ។ នៅពេលឈរក្បែរ សមាជិកក្រុមចម្រៀងដទៃ ស្រីស្អាតវ័យ ២៣ឆ្នាំ គឺតែងលេចធ្លោជាងគេជានិច្ច។
ទស្សនិកជនបានសង្កេតឃើញថា ខុសពីសិល្បករ សិល្បការិនីដទៃ ដែលតែងមើលទៅមិនស៊ីកាមេរ៉ាពេលឡើងគីឡូនោះ ម្ចាស់បទ Kill This Love គឺកាន់តែស្អាតជាងមុនពេលឡើងសាច់បន្តិច។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ នៅពេលបង្ហាញខ្លួនសារជាថ្មី គេឃើញថា ស្រីស្រស់រូបនេះហាក់មានសាច់ជាងមុនបន្តិច ដែលធ្វើឲ្យមុខនាងមូលជាងមុនផងដែរ។ តែមិនត្រឹមតែមិនអាក្រក់ជាងមុននោះទេ ទស្សនិកជនបានវាយតម្លៃថា នាងហាក់មើលទៅស្រស់បស់ជាងពេលស្គមខ្លាំងពេក។
កម្រងរូបភាពនេះ បានធ្វើឲ្យអ្នកគាំទ្រតារាកើតឆ្នាំ ១៩៩៧ ត្រេកអរជាខ្លាំង ពេលឃើញនាងនៅទីបំផុតក៏ឡើងគីឡូហើយ៕
អានបន្ត៖ តារាសម្ដែងស្រីវៀតណាមសម្រកបាន២០គីឡូ ដោយមិនតមអាហារសូម្បីមួយថ្ងៃ តែមានតិចនិកពិសេស