បើមនុស្សប្រុសទម្លាប់ផ្ញើរសាមកអ្នកបែបនេះ ច្បាស់ណាស់គាត់គ្មានគំនិតញ៉ែលេងៗទេ

  • 2020-05-28 10:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​ត្រឹម​តែ​កាយ​វិការ កែវ​ភ្នែក ​ដែល​អាច​មើល​ដឹង​ថា​បុរស​​នោះ​កំពុង​ចាប់​ចិត្ត​លើ​អ្នក​នោះ​ទេ សូម្បី​តាម​រយៈ​ការ​ផ្ញើរ​សា​ក៏​អាច​មើល​ដឹង​បាន​ដែរ។

​ប្រសិន​បើ​អ្នក​តែង​ទទួល​បាន​សារ​ពី​បុរស​ម្នាក់ ដូច​ចំណុច​ដែល​ កញ្ញា បង្ហាញ​ជូន​នេះ ​គឺ​ច្បាស់​ថា គាត់​គ្មាន​បំណង​​​ញ៉ែ​អ្នក​លេង​ឡើយ តែ​គាត់​ពិត​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​អ្នក​ខ្លាំង​មែន​ទែន។

១. គាត់​ផ្ញើរ​សារ​មក​អ្នក​​អំឡុង​ពេល​វេលា​មួយ

​​ពេល​វេលា​ជា​កត្តា​សំខាន់​ក្នុង​ការ​វាយ​តម្លៃ​ពី​អារម្មណ៍​របស់​នរណា​ម្នាក់​មក​លើ​អ្នក​បាន។ ​ឧទាហរណ៍​ដូច​ជា ​នៅ​ពេល​ព្រឹក ​​គាត់​ផ្ញើរ​សា​មក​អ្នក​ដើម្បី​និយាយ​ថា ​អរុណ​សួ​ស្តី ហើយ​ដល់​ពេល​យប់​មក​ដល់​គាត់​ក៏​ផ្ញើរ​សា​មក​ទៀត។ ​ក្រៅ​ពី​នេះ ​អំ​ឡុង​ពេល​​សម្រាក​ពី​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់ ​គាត់​ក៏​ប្រញាប់​ផ្ញើរ​សា​មក​​អ្នក​ដើម្បី​និយាយ​សួរ​សុខ​ទុក្ខ​អ្នក​ផង​ដែរ។ នេះ​មាន​ន័យ​ថា ​គាត់​កំពុង​ចាប់​អារម្មណ៍​លើ​អ្នក​ហើយ។

​២. គាត់​ប្រាប់​អ្នក​ស្ទើរ​គ្រប់​​រឿង

​បើ​សិន​ជា​គាត់​ប្រាប់​អ្នក​គ្រប់​យ៉ាង​សូម្បី​តែ​គម្រោង ​ឬ​ក៏​អ្វី​ដែ​ល​បាន​កើត​ឡើង​នៅ​កន្លែង​ធ្វើ​ការ​របស់​គាត់ ​នោះ​ចង្អុល​បង្ហាញ​ថា​ គាត់​ពិត​ជា​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់​អ្នក​ហើយ។ ​ព្រោះ​គាត់​ចង់​ឲ្យ​អ្នក​ដឹង​ឲ្យ​បាន​ច្រើន​ពី​គាត់ ​និង​ចង់​ឲ្យ​អ្នក​ចូល​​មក​ពាក់​ព័ន្ធ​ក្នុង​ជីវិត​របស់​គាត់​ដូច​គ្នា។

៣. គាត់​មាន​ភាសា​ពិសេស ដែល​សម្រាប់​តែ​ហៅ​អ្នក​ប៉ុណ្ណោះ

ប្រសិន​បើ​បុរស​ម្នាក់​នោះ​ស្រាប់​តែ​បង្កើត​ឈ្មោះ​​ហៅ​ក្រៅ​ឲ្យ​អ្នក ឬ​ក៏​ពេល​​ឆាត​​ដើម​ក្បាល​ដំបូង គាត់​ចូល​ចិត្ត​ស្វាគមន៍​អ្នក​ដោយ​ Sticker ​ប្លែក​ៗ នេះ​មិន​មែន​ជា​សញ្ញា​ដែល​គាត់​ចង់​ញ៉ែ​អ្នក​លេង​ៗ​នោះ​ទេ។ ​គឺ​មាន​ន័យ​ថា ​គាត់​លង់​ស្រលាញ់​អ្នក​មែន​ទែន​ហើយ គឺ​ពេញ​បេះ​ដូង​តែ​ម្តង។ ​គាត់​​ចាត់​ទុក​អ្នក​ជា​មនុស្ស​ពិសេសមួយ ព្រោះ​​ការ​សន្ទនា​បែប​នេះ គាត់​ចង់​ឲ្យ​មាន​តែ​​អ្នក​ទាំង​២​ប៉ុណ្ណោះ​​យល់​ ហើយ​ក៏​ជា​វិធី​បង្កើន​ទំនាក់​ទំនង​រឹង​មាំ​ផង​ដែរ។

៤. គាត់​ចូល​ចិត្ត​សួរ

សំនួរ​ដែល​គាត់​តែង​សួរ​គឺ ​តើ​​យប់​មិញ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ ​តើ​ការងារ​របស់​អ្នក​​យ៉ាង​ណា​ដែរ...​? ​ទាំង​នេះ​សុទ្ធ​តែ​ជា​សំនួរ​ដែល​បង្ហាញ​ពី​ការ​ចាប់​អារម្មណ៍​លើ​ជីវិត​របស់​​អ្នក។ ​ហើយ​នៅ​ពេល​គាត់​ផ្ញើ​សារ​សួរ​ពី​រឿង​​ផ្ទាល់​ខ្លួន​របស់​អ្នក​ដូច​ជា ​អ្នក​ចូល​ចិត្ត​អ្វី? ​​ក្តី​ស្រមៃ​របស់​អ្នក​ជា​អ្វី ឬ​អ្នក​ចាប់​អារម្មណ៍​លើ​​អ្វី​ជា​ដើម ​​គឺ​​មាន​ន័យ​ថា​គាត់​ចង់​ដឹង​ពី​អ្នក​កាន់​តែ​ច្រើន ហើយ​ក៏​កំពុង​លង់​លើ​អ្នក​​បន្តិច​ម្តង​ៗ​។​ ប្រសិន​បើ​គាត់​តែង​តែ​ឆាត​មក​អ្នក​ជា​រឿយ​ៗ ​​មាន​ន័យ​ថា ​គាត់​ពិត​ជា​ចង់​ស្វែង​យល់​ពី​អ្នក​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ​ហើយ​វា​ក៏​ជា​សញ្ញា​បង្ហាញ​ថា ​អ្នក​ទាំង​ពីរ​អាច​នឹង​ក្លាយ​ជា​គូស្នេហ៍​នឹង​គ្នា​ឆាប់​ៗ ​ប្រសិន​បើ​អ្នក​ព្រម​បើក​ទំនាក់​ទំនង​នេះ​ឲ្យ​កាន់​តែ​ជិត​ស្និទ្ធ៕

​​​

ប្រភព៖ issue247 ប្រែ​សម្រួល៖ លឹម សុនា