តោះ! ជ្រើសរើសឈុតមួយដែលអ្នកពេញចិត្ត ដើម្បីដឹងពីអត្តចរិតរបស់អ្នក
- 2020-05-28 08:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! ជ្រើសរើសឈុតមួយដែលអ្នកពេញចិត្ត ដើម្បីដឹងពីអត្តចរិតរបស់អ្នក
គួរឲ្យជឿទេថាត្រឹមស្ទីលតុបតែងខ្លួន និង សម្លៀកបំពាក់១ឈុតដែលអ្នកពេញចិត្តអាចបង្ហាញនូវអត្តចរិតពិតរបស់អ្នក? ជាការពិត នារីគ្រប់រូបសុទ្ធតែមានស្ទីលផ្ទាល់ខ្លួនដែលពួកគេស្រឡាញ់ និងចូលចិត្ត។ តោះ! មកដឹងពីការទស្សន៍ទាយនូវអត្តចរិតរបស់អ្នកតាមរយៈរូបភាព ឬ ស្ទីលដែលអ្នកស្រឡាញ់ជាងគេ៖
បើអ្នកជ្រើសរើសឈុតទី១ នោះមានន័យថាអ្នកជាមនុស្សចិត្តត្រជាក់ និង ពោរពេញដោយទំនុកចិត្តលើខ្លួនឯង។ អ្នកមិនខ្លាចនឹងឧបសគ្គ ឬ សាកល្បងនូវអ្វីដែលថ្មីឡើយ ពោលគឺអ្នកត្រៀមខ្លួនរួចជានិច្ចដើម្បីដោះស្រាយនូវបញ្ហានានា។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏ជាមនុស្សដែលមានការអត់ធ្មត់ក្នុងការសម្រេចនូវគោលដៅជីវិតរបស់ខ្លួនផងដែរ ព្រោះរាល់ពេលអ្នកប្រាថ្នាចង់ធ្វើអ្វីមួយ អ្នកនឹងសម្រេចវាឲ្យទាល់តែបាន។
រូបមនុស្សស្រីទី ២ នេះបង្ហាញថាអ្នកជាមនុស្សប្រជាប្រិយភាពនៅក្នុងសង្គម។ ពេលខ្លះអ្នកអាចឆាប់ជឿគេបន្តិច ប៉ុន្តែអ្នកមានគោលជំហរច្បាស់លាស់ក្នុងការសម្រេចនូវគោលដៅរបស់ខ្លួន។ អ្នកមានអត្តចរិតរួសរាយរាក់ទាក់ លេងសើចច្រើន និង ងាយចុះសម្រុងជាមួយគេឯង។ នេះមិនបានន័យថាអ្នកមិនចេះកើតទុក្ខនោះទេ គ្រាន់តែអ្នកជ្រើសរើសបញ្ចេញនូវស្នាមញញឹមចេញមកក្រៅ ច្រើនជាងរឿងដែលលាក់ទុកក្នុងចិត្ត។
បើរូបទី ៣ ជាឈុតដែលអ្នកស្រឡាញ់ជាងគេ នោះអ្នកគឺជាមនុស្សដាក់ខ្លួន ហើយអៀនច្រើន។ អ្នកមិនងាយរាប់អាននរណាម្នាក់ភ្លាមៗនោះទេ គឺត្រូវការពេលវេលាយូរគួរសមទើបហ៊ានបើកចិត្តរាប់អានគេ។ អ្នកជាមនុស្សដែលចូលចិត្តធ្វើអ្វីទៅតាមការគ្រោងទុក ហើយអ្នកជាមនុស្សមានចិត្តទូលាយ និង មិនចេះសន្សំរឿងនោះទេ។ ជួនកាល ដើម្បីក្ដីសុខអ្នកដទៃ អ្នកសុខចិត្តពិបាកខ្លួនឯងក៏មាន។
រូបមនុស្សស្រីទី ៤ បង្ហើបថាអ្នកជាមនុស្សរឹងមាំ និង មានភាពជឿជាក់ទៅលើជម្រើស និង ការសម្រេចចិត្តរបស់ខ្លួន។ ពេលដែលអ្នកតាំងចិត្តថានឹងសម្រេចអ្វីមួយ គឺគ្មានអ្នកណាអាចចូលមករារាំងអ្នកបានឡើយ ក៏ប៉ុន្តែអ្នកតែងគិតគូដល់សុខទុក្ខគេឯងផងដែរ មិនមែនជាមនុស្សអាត្មានិយមគិតតែពីប្រយោជន៍ខ្លួនឯងនោះទេ។ ពីខាងក្រៅអ្នកអាចមើលទៅរាងកាចបន្តិច តែពីក្នុងអ្នកជាមនុស្សចិត្តទូលាយដែលចាំជួយយកអាសាគេជានិច្ចប្រសិនបើគេត្រូវការ។
បើអ្នកពេញចិត្តឈុតទី ៥ នេះជាងគេ វាបង្ហាញឲ្យឃើញថាអ្នកជាមនុស្សមានភាពឯករាជ្យ និង តស៊ូ។ អ្នកទម្លាប់ក្នុងការសម្រេចកិច្ចការនានាដោយខ្លួនឯង ដោយមិនងាយពឹងផ្អែកលើអ្នកណា។ អ្នកមានភាពជឿជាក់លើខ្លួនឯង តែរឹងរូសបន្តិច គឺគ្មានអ្នកណាម្នាក់អាចផ្លាស់ប្តូរចិត្តអ្នកបានឡើយ បើអ្នកសម្រេចថាធ្វើអ្វីមួយ។ អ្នកក៏មិនងាយរាប់អានអ្នកណាផ្ដេសផ្ដាសដែរ តែមនុស្សតិចតួចដែលអ្នករាប់អានសុទ្ធតែជាមិត្តល្អដែលអ្នកតែងយកចិត្តទុកដាក់ និង ស្រឡាញ់ពេញបេះដូង៕
ចុចអានបន្ត៖ នារីមាន ៦ ចំណុចនេះទើបចាត់ទុកជា"ឧត្ដមភរិយា" ក្នុងខ្សែភ្នែកមនុស្សប្រុស