ការស្រាវជ្រាវបង្ហាញថាលាបក្រែមលើស៣ដងក្នុងមួយថ្ងៃប្រឈមកើតជំងឺម្យ៉ាងមិនអាចព្យាបាលជា

  • 2020-05-28 05:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​ក្នុង​កាបូប​នារី​ម្នាក់​ៗ ​តែង​តែ​ដាក់​ក្រែម​លាប​មាត់ ដើម្បី​លាប​ពេល​ណា​ញ៉ាំ​អី​រួច​ហើយ​ជ្រះ​ក្រែម​អស់។ ​​​​ចំពោះ​ក្រែម​វិញ ​គឺ​មាន​សារធាតុ​ផ្សំ​ខុស​ៗ​គ្នា ​​។ ប៉ុន្តែ​នារី​ជា​ច្រើន​មិន​​ទាន់​ដឹង​ច្បាស់​ពី​របៀប​​ការ​ជ្រើស​រើស​​ក្រែម​និង​ប្រើ​ឲ្យ​បាន​ត្រឹម​ត្រូវ​ឡើយ។

រូបតំណាង

យោង​តាម​ការ​សិក្សា​របស់​វេជ្ជបណ្ឌិត​ Nguyen Thanh Hung ​នៅ​ប្រទេស​វៀត​ណាម​ឲ្យ​ដឹង​ថា ​បបូរ​មាត់​​​ជា​ស្បែក​មួយ​ដែល​ងាយ​រង​​ការ​បាត់​បង់​ជាតិ​ទឹក​និង​ឆាប់​ស្ងួត​ខ្លាំង​ណាស់ ហើយ​ក៏​ជា​​​ប្រភេទ​ស្បែក​ងាយ​នឹង​ប្រឈម​ជំ​ងឺ​មហារីក​ដែរ។ ​ម្ល៉ោះ​ហើយ ​ពេល​លាប​ក្រែម​ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន​ដែរ។

រូបតំណាង

​លោក​វេជ្ជ​បណ្ឌិត​ ​បន្ថែម​ថា ​បើ​​ជា​ញឹក​ញាប់​អ្នក​លាប​ក្រែម​លើស​៣ដង​ក្នុង​មួយ​ថ្ងៃ នោះ​សារធាតុ Metals ​នឹង​ជ្រាប​​ខ្ពស់​ចូល​រាង​កាយ ងាយ​នឹង​ប្រឈម​ខ្ពស់​នៃ​ជំ​ងឺ Lupus erythematosus​។ ​ជំងឺ​នេះ​​​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អ្នក​ជំ​ងឺ​ផលិត​អង្គ​បដិប្រាណ​ប្រឆាំង​សិរីរាង្គ​របស់​ខ្លួន។ ​​វា​អាច​វាយ​ប្រហារ​លើ​សរីរាង្គ​តិច​ឬ​ច្រើន ​ហើយ​បើ​ច្រើន​​នោះ​គឺ​​សរីរាង្គ​សំខាន់​ៗ​​ដូច​​ជា ​បេះ​ដូង ​សួត ​តម្រង​នោម និង​ប្រព័ន្ធ​សរសៃ​ប្រសាទ​ជា​ដើម។ យ៉ាង​ណា​ក៏​ដោយ ​ជំ​ងឺ​នេះ​មិន​មែន​ជា​ប្រភេទ​ឆ្លង​ឡើយ ​តែ​​បើ​បណ្ដោយ​ឲ្យ​កើត​ជំ​ងឺ​នេះ​ នោះ​​មិន​អាច​ព្យាបាល​​ជា​ឡើយ។

រូបតំណាង

​ប៉ុន្តែ​គេ​អាច​ការពារ និង​​គ្រប់​​គ្រង​បាន​ដោយ​ការ​ថែ​ទាំ​ត្រឹម​ត្រូវ​។​ជា​ញឹក​ញាប់​មេរោគ​ដែល​ឆាប់​កើត​ឡើង​ច្រើន​ជាង​គេ​គឺ ​ពង​បែក​លើ​មាត់​ជា​ដើម៕​​​​​

ចុចអាន៖ ​ បើ​បន្ត​ដុស​ធ្មេញ​របៀប​នេះ អនាគត​អ្នក​នឹង​ចំណាយ​ប្រាក់​ច្រើន ដើម្បី​ព្យាបាល

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម