នារី​មាន​ ៦ ចំណុច​នេះទើប​ចាត់ទុកជា"ឧត្ដម​ភរិយា" ក្នុង​ខ្សែ​ភ្នែក​មនុស្ស​ប្រុស

  • 2020-05-28 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​ការ​ពិត មិន​ថា​មនុស្ស​ស្រី​ ឬ​ មនុស្ស​ប្រុស​គឺ​សុទ្ធ​តែ​មាន​មនុស្ស​នៅ​ក្នុង​ក្ដី​ស្រមៃ​របស់​ខ្លួន​នៅ​ក្នុង​ចិត្ត។ ដូច​ការ​ដែល​នារីៗ​តែង​ប៉ង​ស្វែង​រក​មនុស្ស​ប្រុស​ដែល​ខ្លួន​ប្រាថ្នា បុរសៗ​ក៏​មាន​មនុស្ស​ស្រី​ដែល​ពួក​គេ​ប្រាថ្នា​ដូច​គ្នា​ដូច្នោះ​ដែរ។ មនុស្ស​ស្រី​ដែល​បុរស​ប៉ង​ចង់​រៀប​ការ​ និង ​សាង​អនាគត​ជា​មួយ​គ្នា​គឺ​ជា​មនុស្ស​ស្រី​ដែល​មាន​តម្លៃ​បំផុត​ក្នុង​ជីវិត​របស់​ពួក​គេ។ យ៉ាង​ណា​មិញ មិន​មែន​គ្រប់​អាពាហ៍ពិពាហ៍​សុទ្ធ​តែ​ផ្ដល់​នូវ​ក្ដី​សុខ​ពិត​ដល់​ពួក​គេ​នោះ​ទេ។

ក្ដី​សុខ​ពិត​របស់​មនុស្ស​ប្រុស​គឺ​រក​បាន​នារី​ម្នាក់​​ដែល​មាន​លក្ខណៈ​សម្បត្តិ​ទាំង ៦ នេះ​ ដែល​ពួក​គេ​អាច​ចាត់​ទុក​នាង​ថា​ជា "ឧត្ដម​ភរិយា" យ៉ាង​ពិត​ប្រាកដ៖

រូបតំណាង

**១. ផ្ដល់​សិទ្ធ​សេរីភាព​ឲ្យ​ស្វាមី៖** សម្រាប់​បុរស​សិទ្ធ​សេរីភាព​ជា​រឿង​សំខាន់។ ដូច្នេះ​ក្នុង​នាម​ស្វាមី បុរស​ទាម​ទារ​ឲ្យ​អ្នក​ចេះ​គោរព​នូវ​សេរីភាព និង ពេល​វេលា​ផ្ទាល់​ខ្លួន​របស់​គេ​ខ្លះ​ ដោយ​គ្មាន​ការ​បិទ​សិទ្ធ​ ឬ ទាមទារ​ចង់​ឲ្យ​គេ​កំដរ​អ្នក​គ្រប់​ពេល​វេលា​នោះ​ឡើយ។

២. ចេះ​ចាត់​ចែង​ការងារ​ផ្ទះ៖ បើ​អ្នក​ជា​មនុស្ស​ស្រី​សំណាង​ខ្លាំង អ្នក​អាច​នឹង​ជួប​ស្វាមី​ដែល​ជួយ​​ចាត់​ចែង និង​រៀបចំ​កិច្ចការ​នៅ​ផ្ទះ​ជំនួស​អ្នក។ តែ​គួរ​ឲ្យ​ស្ដាយ​ ​មនុស្ស​ស្រី​មួយ​ចំនួន​ធំ​តែង​ត្រូវ​ទទួល​រង​បន្ទុក​មួយ​​នេះ​។ ដូច្នេះ វា​គ្មាន​អ្វី​ខាត​នោះ​ទេ បើ​អ្នក​អាច​ចេះ​រឿង​អស់​ទាំង​នេះ​ក្នុង​ខ្លួន ព្រោះ​វា​ជា​ចំណុច​មួយ​ដែល​បុរស​ៗ​ឲ្យ​តម្លៃ​ខ្លាំង​ដោយ​​មិន​បាច់​និយាយ​ក៏​ដឹង។

រូបតំណាង

៣. ចេះ​បង្ហាញ​​អារម្មណ៍​ក្នុង​ចិត្ត៖ រៀប​ការ​ហើយ​មិន​មែន​បាន​ន័យ​ថា​អ្នក​គួរ​បញ្ឈប់​នូវ​ការ​បង្ហាញ​ភាព​ផ្អែម​ល្ហែម​ចំពោះ​ស្វាមី​នោះ​ទេ។ យូរ​ៗ​ម្ដង អ្នក​គួរ​ធ្វើ​ម្ហូប ឬ ទិញ​របស់​ដែល​ស្វាមី​អ្នក​ស្រឡាញ់​ពេញ​ចិត្ត​ដើម្បី​ជា​កាដូ​លើក​ទឹក​ចិត្ត ព្រម​ទាំង​ជា​ការ​បង្ហាញ​នូវ​ក្ដី​ស្រឡាញ់ និង ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គាត់​ផង​ដែរ។

៤. មាន​ចិត្ត​ស្មោះ​ត្រង់៖ នៅ​ក្នុង​ជីវិត​ប្ដី​ប្រពន្ធ​ ភាព​ស្មោះ​ត្រង់​គឺ​ជា​រឿង​ចាំ​បាច់​បំផុត។ ភាគី​ទាំង​សង​ខាង​ដាច់​ខាត​មិន​ត្រូវ​ភូតភរ​កុហក ឬ លាក់​បាំង​គ្នា​ឡើយ។ ពិសេស​​ជាង​នេះ​ទៅ​ទៀត អ្នក​ទាំង​ពីរ​ត្រូវ​មាន​ចិត្ត​ស្មោះ​នឹង​គ្នា​ គ្មាន​ចិត្ត​វៀចវេរ​ លួច​មាន​អ្នក​ទី ៣ជា​ដាច់ខាត។

រូបតំណាង

៥. ចេះ​សម្រប​ខ្លួន​តាម​ស្វាមី៖ ជា​ធម្មតា ការ​រស់​នៅ​រួម​គ្នា​លក្ខណៈ​គូ​​ ជានិច្ចកាល​តែង​ជួប​ប្រទះ​នូវ​ការ​ឈ្លោះ​ប្រកែក ឬ ការ​ទាល់​ទែង​យោបល់​គ្នា​ជា​ដើម។ យ៉ាង​ណា​មិញ ពេល​ជួប​រឿង​ទាំង​អស់​នេះ ភាគី​ទាំង​ពីរ​គួរ​ចៀសវាង​ការ​ដោះស្រាយ​ដោយ​ប្រើ​អារម្មណ៍​ ហើយ​ព្យាយាម​សម្រប​តាម​គ្នា​ទៅ​វិញ​ទៅ​មក​ទើប​ជា​ការ​ប្រសើរ។

៦. មាន​ការ​គិត​វិជ្ជមាន៖ មនុស្ស​ស្រី​ដែល​មាន​គំនិត​វិជ្ជមាន​ច្រើន​ទទួល​បាន​ជោគជ័យ​ទាំង​ជីវិត​ការងារ និង គ្រួសារ។ ត្រឹម​ចំណុច​តូចៗ​ដែល​អ្នក​ធ្វើ ​​តួយ៉ាង​ដូច​ជា​​​ការ​គិត​រឿង​ល្អៗ ធ្វើ​រឿង​ល្អៗ មាន​ចិត្ត​ទូលាយ ចេះ​យក​អាសា​អ្នក​ដទៃ និង គិត​គូ​ដល់​សុខ​ទុក្ខ​គេ​ឯង គឺ​សុទ្ធ​សឹង​ជា​លក្ខណៈ​សម្បត្ដិ​ដែល​​ធ្វើ​ឲ្យ​ស្វាមី​​អបអរ​ និង ពេញ​ចិត្ត​ណាស់​ទៅ​ហើយ៕​

រូបតំណាង

ចុចអានបន្ត៖

ប្រភព៖ tinystep ប្រែ​សម្រួល៖ Siyou Tang