សង្ហាយ៉ាងនេះ តិច​ច្រឡំ​ថា​តារា​ប្រុស​មក​ពី​ណា​ទៅ តាម​ការ​ពិត​ជា​ជាង​ផាត់​មុខ​របស់ Dilraba សោះ

  • 2020-05-28 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កម្រង​រូបភាព​របស់​អ្នកតុប​​តែង​មុខ​នៃ​កំពូល​តារា​សម្ដែង​ស្រី​ចិន Dilraba កំពុង​ល្បី​យ៉ាង​កក្រើក​នៅ​លើ​បណ្ដាញ​សង្គម ដោយ​សារ​តែ​រូប​សម្បត្តិ​ដ៏​ស្រស់​សង្ហា​​របស់​លោក។

និយាយ​ពី​សម្រស់​របស់​តារា​ស្រី​កើត​ក្រោយ​ឆ្នាំ ១៩៩០ គឺ​មិន​អាច​រំលង​តារា​សម្ដែង​ស្រីកំពុង​ឡើង​កូដ Dilraba ឡើយ។ នៅ​ក្នុង​ប្រទេស​ចិន មិន​ថា​ទីក្រុង​តូច​ធំ​ណា​ឡើយ គឺ​តែង​ប្រទះ​ឃើញ​ប៉ាណូ​ពាណិជ្ជកម្ម​របស់​ស្រី​ស្អាត​វ័យ ២៨​ឆ្នាំ​ទាំង​អស់។ រូបភាព​មួយ​ណា​ដែល​ត្រូវ​បាន​បង្ហោះ​ដោយ​ម្ចាស់សាមីខ្លួន​លើ​បណ្ដាញ​សង្គម គឺ​តែង​ទាក់ទាញ​ទស្សនិកជន​ជា​ច្រើន។

យ៉ាងណាក្ដី​ មុន​នេះ​បន្តិច រូបភាព​ដែល​កំពុង​បង្ក​ការ​ចាប់​អារម្មណ៍​លើ​បណ្ដាញ​សង្គម Weibo គឺ​មិន​មែន​តួ​រឿង និស្ស័យ​ស្នេហ៍​ទេវតា​៣​ជាតិ​នោះ​ទេ តែ​គឺ​ជា​បុគ្គលិក​របស់​នាង។ តាម​នោះ​ដែរ អ្នក​ដែល​កំពុង​ល្បី​ផ្ទុះ​លើ​អ៊ីនធឺណិត​នោះ​គឺ ជាង​ផាត់​មុខ​របស់ Dilraba ឈ្មោះ Zhang Jian។ ប្រុស​ស្អាត​វ័យ ៣០​ឆ្នាំ​ខាង​លើ មាន​អ្នក​គាំទ្រ​២​សែន​នាក់ និង​តែង​មាន​វត្តមាន​ជាប់​ជាមួយ Dilraba មិន​ដែល​ឃ្លាត។

ដើម​ឡើយ អ្នក​គាំទ្រសង្ស័យ​ស្មាន​តែ ស្រី​ស្អាត​ខាង​លើ​កំពុង​មាន​ស្នេហា​ជាមួយ​តារា​ប្រុស​រូប​ណា​ តែ​ពួក​គេ​បាន​ភ្ញាក់​ព្រើត​នៅ​ពេល​ដឹង​ថា នេះ​គឺ​ជា​ជាង​ផាត់​មុខ​របស់​នាង​។ រូបសម្បត្តិ​របស់​ប្រុស​ស្អាត​កើត​ឆ្នាំ ១៩៩០ គឺ​មិនចាញ់​សិល្បៈ​ករ​នោះ​ឡើយ ដោយ​មាន​កម្ពស់ ១,៨០ម និង​ច្រមុះ​ខ្ពស់​ខ្លាំង។

ក្រៅ​ពី Dilraba, Zhang Jian ក៏​ធ្លាប់​សហការ​នឹង​តារា​លំដាប់ A ជា​ច្រើន​ដូច​ជា Yang Mi, Zheng Shuang និង Fan Cheng Cheng ជា​ដើម៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម