ទម្លាប់ប្រើទូរសព្ទទាំង ៥ របៀបនេះងាយធ្វើឲ្យទំនាក់ទំនងស្នេហាងាយប្រេះឆាណាស់

  • 2020-05-28 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នា​ពេល​បច្ចុប្បន្ន​នេះ មនុស្ស​សឹង​តែ​គ្រប់​គ្នា​ប្រើ​ប្រាស់​ទូរ​សព្ទ​ដៃ​ទំ​នើ​ប​។​ ទូរ​សព្ទ​ដៃ​ទំ​នើប​មាន​តួ​នាទី​ច្រើន​សម្រាប់​អ្នក ជា​ធម្មតា​​ មនុស្ស​ម្នាក់​ប្រើ​ទូរ​សព្ទ​ដៃ​ជា​មធ្យម​ប្រហែល​ជា លើស ៤ ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ហេតុ​ដូច​នេះ​ហើយ ​ទម្លាប់​នៃ​ការ​ប្រើ​ទូរ​សព្ទ​ដៃ​ខុស​ពេល​វេលា​អាច​បំផ្លាញ​ទំ​នាក់​ទំ​នង​ស្នេ​ហា​របស់​អ្នក​បាន​យ៉ាង​ងាយ​តាម​រយៈ​ចំណុច​ទាំង​នេះ​រួម​មាន៖

រូបតំណាង

**១. មិន​បង្ហាញ​ពី​អ្វី​ធ្វើ​ឲ្យ​អ្នក​ញ​ញឹម​ដាក់​លើ​ទូរ​សព្ទ**

វា​ពិត​ជា​មិន​សម​មែន​នៅ​ពេល​ដែល​ដៃ​គូរបស់​អ្នក​ទៀត​នៅ​ក្បែរ​អ្នក តែ​បែរ​ជា​ញ​ញឹម​ដាក់​ទូរសព្ទ​តែ​ម្នាក់​ឯង​ដោយ​មិន​បាន​ចែក​រំ​លែក​អ្នក​ឲ្យ​ដឹង​ផង។ ស្ថិត​ក្នុង​ស្ថាន​ការណ៍​នេះ​ដៃ​គូម្ខាង​ទៀត​អាច​មាន​អារម្មណ៍​មិន​ល្អ ពោល​គឺ​ប្រ​ចណ្ឌ​តែ​ម្ត​ង។

រូបតំណាង

២. តែង​តែ​កាន់​ទូរសព្ទ​ដៃ​សឹង​គ្រប់​ពេល

ការ​កាន់​ទូរសព្ទ​ដៃ​ជា​មួយ​ខ្លួន​ឯង​រហូត​គឺ​អាច​មាន​ផល​ប៉ះ​ពាល់​ពីរ។ ទី​មួយ ដៃ​គូ​របស់​អ្នក​អាច​កើត​ក្តី​សង្ស័យ​លើ​រូប​អ្នក​ដោយ​គិត​ថា​អ្នក​ប្រាក​ដ​ជា​មាន​អ្វី​លាក់​បាំង​ហើយ​មើល​ទៅ​ និង​មួយ​ទៀត ដៃគូ​អ្នក​និង​រូប​អ្នក​មិន​មាន​ពេល​នៅ​ក្បែរ​គ្នា​គ្រប់​គ្រាន់​ព្រោះ​អ្នក​រ​វល់​តែ​ចូល​មើល​សារ​ដែល​គេ​ផ្ញើ​​មក​ដូច​ជា Facebook ឬ Instagram ជា​ដើម។

រូបតំណាង

៣​. ការ​ចេះ​តែ​ចង់​ចូល​មើល​សារ​ជូន​ដំណឹង​លើ​ទូរសព្ទ​ដៃ

សារ​ជូន​ដំ​ណឹង​ឬ Notification គឺ​មាន​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​នៅ​លើ​ទូរ​សព្ទ​ដៃ​របស់​អ្នក ប្រ​សិន​បើ​អ្នក​មិន​ចូល​មើល​ទេ អ្នក​អាច​នឹង​ខក​ខាន​រឿង​អ្វី​មួយ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ សូម​ព្យា​យាម​ប្រើ​ពេល​វេលា​ឲ្យ​បាន​ត្រឹម​ត្រូវ​ពេល​នៅ​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នក។

រូបតំណាង

៤. តប​សារ Email អំឡុង​ពេល​ក្រៅ​ម៉ោង​ការ​ងារ

អ្នក​និង​ដៃ​គូរបស់​អ្នក​ប្រ​ហែល​ជា​មាន​ការ​ងារ​រវល់​រៀង​ៗ​ខ្លួន។ មនុស្ស​ម្នាក់​មាន​ការ​ងារ​តួ​នា​ទី​ខុសៗ​គ្នា​អ្នក​មិន​អាច​ទៅ​វាស់​ស្ទង់​ពី​ទំហំ​ការ​ងារ​របស់​ន​រ​ណា​ម្នាក់​ឡើយ ។ ដូច្នេះ​ប្រសិន​បើ​អ្នក​តប​សារ Email ឬ​ Call គិត​ថា​ជា​រឿង​ធម្មតា​សម្រាប់​អ្នក ចុះ​ដៃ​គូអ្នក​នឹង​គិត​យ៉ាង​ណា​ស្រប​ពេល​ដែល​អ្នក​នៅ​ជា​មួយ​គ្នា?

រូបតំណាង

៥. ប្រើ​ទូរសព្ទ​អំឡុង​ពេល​ទទួល​ទាន​អាហារ​ពេល​ល្ងាច

ជីវិត​សែន​ម​មា​ញឹក​ក្នុង​ពិភព​លោក​បច្ចុប្បន្ន​នេះ ព្រោះ​តែ​ការងារ​រវល់​ទើប​ធ្វើ​ឲ្យ​អ្នក​មិន​មាន​ពេល​សឹង​ចម្អិន​អាហារ​ខ្លួន​ឯង​ញុំា។ សម្រាប់​ការ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ជុំ​គ្រួសារ​គឺជា​រឿង​មួយ​ដ៏​ល្អ​សម្រាប់​គូ​ស្នេហ៍ ដូ​ច្នេះ​ចូរ​អ្នក​កុំ​ព្យាយាម​ចុច​ទូរសព្ទ​ដៃ​អំឡុង​ពេល​ទទួល​ទាន​អាហារ ព្រោះ​វា​អាច​រំខាន​អារម្មណ៍​ដៃ​គូ​របស់​អ្នក​ម្ខាង​ទៀត។

ចុចអានបន្ត៖

ថ្ងៃ​ណាត់​ជួប​បុរសដំបូង​មិន​គួរ​ធ្វើ ៥ យ៉ាង​នេះ ចៀសវាង​គេ​និយាយ​ដើម

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម