វិធីសង្កេតដឹងដោយខ្លួនឯងថា តម្រងនោមអ្នកកំពុងមានសុខភាពល្អហើយ

  • 2020-05-27 09:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​តម្រង​នោម​ជា​ផ្នែក​មួយ​សំខាន់​របស់​មនុស្ស ដូច្នេះ​បើ​វា​មាន​បញ្ហា​នោះ​ពិត​ជា​ទាក់​ទង​ខ្លាំង​ណាស់​ទៅ​នឹង​ការ​បញ្ចេញ​ចោល​របស់​អ្នក។ ​ម្ល៉ោះ​ហើយ ​ចៀស​វាង​ខ្ទប់​នោម​យូរ​ពេក ព្រោះ​នឹង​បណ្តាល​ឲ្យ​តម្រង​នោម​ខូច​បាន។ ​ខាង​ក្រោម​នេះ​ អ្នក​អាច​សង្កេត​ដឹង​ដោយ​ខ្លួន​ឯង​បាន​ថា ​តម្រង​នោម​អ្នក​កំពុង​មាន​សុខភាព​ល្អ។

១. មិន​ភ្ញាក់​ទាំង​កណ្ដាល​យប់​រត់​ចូល​បន្ទប់​ទឹក

អ្នក​ដែល​មាន​​មុខ​ងារ​តម្រង​នោម​ខ្សោយ ​​​ជា​ញឹក​ញាប់​​ភ្ញាក់​នៅ​​ពេល​យប់ ​ដោយ​សារ​តែ​ទឹក​ដែល​ពួក​គេ​ផឹក​ គ្មាន​វិធី​អាច​ស្រូប​ចូល​រាង​កាយ​បាន។ ​ម្ល៉ោះ​ហើយ ​មាន​តែ​អាច​បញ្ចេញ​ចោល​បាន​តាម​រយៈ​ទម្រង់​ជា​ទឹក​នោម។ ​ដូច​នេះ ​បើ​សិន​អ្នក​តែង​ភ្ញាក់​នៅ​កណ្តាល​យប់ ដើម្បី​បត់​ជើង​តូច ​នោះ​ជា​សញ្ញា​ព្រមាន​មួយ​ហើយ។

​​​ផ្ទុយ​មក​វិញ មនុស្ស​ដែល​មាន​សុខភាព​តម្រង​នោម​ធម្មតា ​ទោះ​មុន​ចូល​គេង​ពួក​គេ​បាន​ផឹក​ទឹក​យ៉ាង​ណា ​ក៏​មិន​ងាយ​ភ្ញាក់​កណ្តាល​យប់​​ព្រោះ​រឿង​បត់​ជើ​ង​តូច​នោះ​ដែរ។ ​ដោយសារ​ប្រព័ន្ធ​មេ​តាបូលីសឹម​បាន​បំពេញ​គ្រប់​គ្រាន់ ព្រម​ទាំង​ការពារ​អ្នក​មិន​ឲ្យ​ងាយ​ភ្ញាក់​កណ្តាល​យប់ និង​គេង​បាន​ស្កប់​ស្កល់។

២. ​មិន​បែក​ញើស

ពេល​​អាកាសធាតុ​ក្តៅ ​ជា​ធម្មតា​មនុស្ស​តែង​តែ​បែក​ញើស​ដើម្បី​បញ្ចេញ​ជាតិ​ពុល និង​រក្សា​សីតុណ្ហភាព​ក្នុង​រាង​កាយ។ ​ប៉ុន្តែ​បើ​សិន​ សូម្បី​ក្នុង​បរិយាកាស​ត្រជាក់ ​ក៏​នៅ​តែ​បែក​ញើស ពិសេស​អំ​ឡុង​ពេល​គេង​យប់ ​នោះ​ចង្អុល​បង្ហាញ​ថា ​​មុខ​ងារ​តម្រង​នោម​អ្នក​ ​មិន​ប្រក្រតី​ហើយ។ យោង​តាម​ទ្រឹស្តី​បុរាណ​របស់​ជន​ជាតិ​ចិន ការ​បែក​ញើស​ពេល​យប់​ជា​ញឹក​ញាប់ ​ច្រើន​តែ​​បង្ហាញ​ពី​​ផល​អវិជ្ជមាន​នៃ​តម្រង​នោម។

​ប៉ុន្តែ ​បើ​សិន​តម្រង​នោម​អ្នក​ប្រក្រតី ​នោះ​គ្មាន​ការ​បែក​ញើស​នៅ​​ពេល​យប់​ឡើយ ​ចំណែក​ដំណេក​វិញ​ក៏​លង់​លក់​បាន​ស្រួល​ផង​ដែរ។

៣. ​កម្ដៅ​លើ​បាត​ដៃ​និង​ជើង ​ឧណ្ឌៗ

ជា​ការពិត ​ដៃ​និង​ជើង​របស់​​យើង​គ្រប់​គ្នា​មាន​ចម្ងាយ​ឆ្ងាយ​ពី​ប្រព័ន្ធ​តម្រង​នោម​ណាស់។ ​ហេតុ​នេះ ​នៅ​ពេល​តម្រងនោម​មាន​សុខភាព​ល្អ ​វា​នឹង​បញ្ចេញ​កម្តៅ​ឧណ្ឌ​ៗ​គ្រប់​គ្រាន់​តាម​រយៈ​បាត​ដៃ និង​ជើង ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា ​​ងាយ​ប៉ះ​វត្ថុ​ផ្សេង​​ៗ​ដោយ​សារ​វា​មិន​ស្អិត​ញើស។

​​ចំណែក​មនុស្ស​ដែល​មាន​មុខ​ងារ​តម្រង​នោម​មិន​សូវ​ល្អ ​ឧស្ម័ន​ឈាម​​មិន​អាច​ឈាន​ទៅ​ដល់​ដៃ​និង​ជើង​គេ​បាន​ឡើយ ហើយ​ជានិច្ច​ជា​កាល​តែង​តែ​ត្រជាក់ ពិសេស​នៅ​ពេល​យប់ ។ ​បើ​មាន​សញ្ញា​បែប​នេះ ​គួរ​ប្រញាប់​​ទៅ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​ ជា​ការ​ល្អ៕​

អានបន្ត៖ ​ឧស្សាហ៍ញ៉ាំគ្រាប់ផ្កាឈូករ័ត្ន តិចអត់ដឹងពីគុណប្រយោជន៍របស់ធញ្ញជាតិមួយនេះ

ប្រភព៖ Guu ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម