ក្លិនក្លៀកនៅតែមានក្លិនមិនល្អអាចមកពីអ្នកថែរក្សាមិនបានដិតដល់ មកដឹង ៤ វិធីនេះមើល៍!

  • 2020-05-28 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សមិនតិចឡើយមានបញ្ហាក្លិនក្លៀកមិនល្អឬក្លិនខ្លួនមិនល្អ។ មិនថាបុរស ឬសុភាពនារីទេតែងតែព្យាយាមថែរក្សាក្លិនខ្លួនឲ្យបានល្អដើម្បីបង្កើនទំនុកចិត្ត។ ដើម្បីបន្តរក្សាទំនុកចិត្តលើខ្លួនឯងដោយមានក្លិនខ្លួនល្អនោះ តើអ្នកគួរថែរក្សាការពារយ៉ាងណា? ថ្ងៃនេះ ប្រិយមិត្តទំាងអស់គ្នានឹងបានដឹងពីវិធីការពារក្លិនខ្លួនឲ្យមានក្លិនល្អពេញមួយថ្ងៃតាមរយៈអត្ថបទខាងក្រោមនេះតែម្តង។ ចំណុចងាយៗអស់ទំាងនោះរួមមាន៖

រូបតំណាង

**១. មុជទឹកនិងដុសសម្អាតខ្លួនឲ្យបានត្រឹមត្រូវ**

ជាការពិតណាស់ មនុស្សម្នាក់ជាធម្មតាយ៉ាងហោចណាស់មុជទឹក ២ដងក្នុងមួយថ្ងៃគឺពេលព្រឹកនិងពេលល្ងាច។ រាល់ពេល អ្នកមុជទឹកសម្អាតខ្លួន អ្នកគប្បីដុសសម្អាតខ្លួនតំាងពីចុងជើងដល់ចុងសក់ព្រោះមួយថ្ងៃៗមិនដឹងថាអ្នកបានប៉ះពាល់ទៅនឹងបាក់តេរីណាខ្លះ។ ដូចគ្នានេះដែរ ប្រសិនបើអ្នកមិនបានដុសសម្អាតក្លៀកឲ្យស្អាតនោះទេ អ្នកនឹងមានក្លិនក្លៀកជាក់ជាមិនខាន។

រូបតំណាង

២. ជូតសម្អាតខ្លួនឲ្យបានស្ងួត

ក្រោយពេលមុជទឹករួច មនុស្សមួយចំនួនមិនទម្លាប់ជូតខ្លួនឲ្យស្ងួតសឹមប្រើប្រាស់ផលិតផលនោះទេ។ បន្ទាប់ពីមុជទឹកភ្លាម អ្នកត្រូវរង់ចំារយៈពេល ១៥ នាទីសិនមុននឹងប្រើប្រាស់ផលិតផលមកលាបលើខ្លួន ពិសេសគឺក្លៀក។ ប៉ុន្តែប្រសិនបើអ្នកប្រញាប់ខ្លំាងពេកក្នុងការចេញទៅក្រៅនោះ អ្នកអាចលាបម្សៅពីលើក្លៀកមុនលាបផលិតផលសិនក៏បាន។

៣. លាបទឹកក្រូចឆ្មា

ដើម្បីថែរក្សាក្លៀកឲ្យមានក្លិនឈ្ងុយល្អ អ្នកអាចសាកប្រើទឹកក្រូចឆ្មារលាបលើក្លៀកបាន។ យោងទៅតាមប្លុក Thompson tee បានឲ្យដឹងថាក្រូចឆ្មារមានជាតិអាស៊ីដខ្ពស់ជួយកាត់បន្ថយកម្រិត pH និងសម្លាប់បាក់តេរីមិនឲ្យរស់នៅបាន។ អ្នកគប្បីហាត់ក្រូចឆ្មាមួយចំណិតដុសលើក្លៀកថ្នមៗម្តងក្នុងមួយថ្ងៃរង់ចំាមើលការប្រសើរឡើង។ តែប្រសិនបើអ្នកមានស្បែកឆាប់ប្រតិកម្ម អ្នកគប្បីលាយជាមួយទឹកខ្លះរួចលាបលើក្លៀកជាការស្រេច។

រូបតំណាង

៤. ផ្លាស់ប្តូរផលិតផលលាបក្លៀក

ប្រសិនបើអ្នកប្រើផលិតផលកម្ចាត់ក្លិនក្លៀកហើយនៅតែមិនបាត់នោះ អ្នកគួរតែបញ្ឈប់ប្រើផលិតផលនោះទៅ។ តែផ្ទុយទៅវិញ អ្នកគប្បីផ្លាស់ប្តូរផលិតផលបំបាត់ក្លិនក្លៀកប្រភេទថ្មី។ ស្បែកមនុស្សមិនសុទ្ធតែដូចគ្នានោះទេ អ្នកខ្លះប្រើនេះត្រូវ ហើយអ្នកខ្លះទៀតក៏ប្រើមិនត្រូវ។ ត្រង់ចំណុចនេះហើយដែលអ្នកគួរតែគិតពិចារណាឲ្យបានត្រឹមត្រូវមុននឹងប្រើប្រាស់៕

រូបតំណាង

អ្នកអាចមានក្លិនក្លៀកក្រអូប និងបង្កើនភាពទាក់ទាញឡើងវិញ ដោយគ្រាន់តែប្រើប្រាស់ផលិតផលថ្មី Blooming Cream ដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ និងមានការទទួលស្គាល់ពីប្រទេសកូរ៉េ (ID Hospital)។

ព័ត៌មានបន្ថែមសូមចូលទៅកាន់ Facebook page ៖The V Mask ឬទូរសព្ទទៅលេខ ០១០ ៥២៣ ៥៣៣

រូបភាព៖ Pinterest

ចុចអានបន្ត៖

៨ ក្បាច់​ជួយ​បន្តឹងត្រគាក​ និង គូទយារ​ធ្លាក់ឲ្យហាប់​ណែន​ដូច​ក្រមុំ​១៨ឆ្នាំ

ប្រភព៖ Womenshealthmag | thompson Tee ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម