៧យ៉ាងបង្ហាញថា ធម្មជាតិផ្តល់ឲ្យអ្នកជាមនុស្សឆ្លាតតាំងពីតូច

  • 2020-05-25 08:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រហែល​មនុស្ស​មិន​តិច​ទេ ដែល​មិន​ដឹង​ថា​ខ្លួន​ឯង​ឆ្លាត​តាំង​ពី​តូច​មក។ ​នេះ​មក​ពី​ពួក​គេ​មិន​ហ៊ាន​លើក​សរសើរ​ខ្លួន​ឯង ទោះ​ពេល​ខ្លះ​ពួក​គេ​កត់​សម្គាល់​ឃើញ​ថា ​​អ្នក​ដទៃ​បាន​សរសើរ​គេ​ពេញ​ៗ​មាត់​ក៏​ដោយ។ ​ហេតុ​នេះ ​ឈប់​ស្ទាក់​ស្ទើរ​ទៀត​ទៅ ​បើ​អ្នក​ឃើញ​ប៉ុន្មាន​ចំណុច​នេះ​ត្រូវ​នឹង​អ្នក ​មាន​ន័យ​ថា អ្នក​ជា​មនុស្ស​ឆ្លាត​វៃ​ណាស់។

១. សរសេរ​អក្សរ​​អត់​ស្អាត

​សរសេរ​អក្សរ​មិន​ស្អាត ​ជា​សញ្ញា​មួយ​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ពូ​កែ​ខាង​ស្រូប​ទាញ​យក​ភាព​​ច្នៃ​ប្រឌិត។ ​ដូច្នេះ ​បើ​មាន​នរណា​​បង្អាប់​ថា​​អក្សរ​អ្នក​មិន​ស្អាត​ដូច​ក្ដាម​វារ ​សូម​កុំ​អន់​ចិត្ត​អី​។ ​ដោយ​សារ​តែ​អ្នក​ខ្លាំង​ខាង​ច្នៃ​ប្រឌិត ​ម្ល៉ោះ​ហើយ​ខួរ​ក្បាល​របស់​អ្នក​រត់​លឿន​ជាង​​ល្បឿន​ដៃ​សរសេរ​របស់​អ្នក​ទៅ​ទៀត។

២. ​មាន​ចំណូល​​ចិត្ត​ខាង​អាន​តាំង​ពី​តូច

គិត​ត្រលប់​ទៅ​កាល​ពី​អ្នក​នៅ​តូច ​តើ​អ្នក​ចាប់​ផ្ដើម​​ចង់​អាន​តាំង​ពី​អាយុ​ប៉ុន្មាន?​​បើ​សិន​អ្នក​ចូល​ចិត្ត​អាន​សៀវ​ភៅ​រឿង​និទាន ឬ​សៀវ​ភៅ​ចំណេះ​ដឹង​ទូ​ទៅ ​តាំង​ពី​នៅ​ក្មេង​ៗ នោះ​ជា​ភស្តុ​តាង​ច្បាស់​​ក្រឡែត​មួយ​ថា ​អ្នក​ជា​មនុស្ស​វៃ​ឆ្លាត។ សូម្បី​តែ​ពេល​ប្រលង​ម្ដង​ៗ ​ក៏​ពិន្ទុ​អ្នក​បាន​ខ្ពស់​ជា​បន្ត​បន្ទាប់​ផង​ដែរ។

៣. កំប្លុក​កំប្លែង

​ផ្អែក​តាម​ការ​សិក្សា​លើ​​សិស្ស​ចំនួន​៤០០​បង្ហាញ​ថា បន្ទាប់​ពី​ឲ្យ​ពួក​គេ​ទស្សនា​តុក្កតា​រួច​និង​ដាក់​ចំណង​ជើង ​ឃើញ​ថា ​សិស្ស​ដែល​និយម​ភាព​កំប្លែង​លេង​​ជា​មនុស្ស​ឆ្លាត ​ដោយ​សារ​ចំណង​ជើង​ដែល​ពួក​គេ​សរសេរ​មាន​ភាព​ទាក់​ទាញ​ធ្វើ​ឲ្យ​​អ្នក​ដទៃ​សើច​បាន។ ​​ហេតុ​នេះ ​គេ​ជឿ​ថា​សូម្បី​តែ​អ្នក​លេង​កំប្លែង ក៏​ចាត់​ទុក​ជា​​មនុស្ស​មាន​ IQ ​ខ្ពស់​ផង​ដែរ។

៤. ពូកែ​ឆ្ងល់​ច្រើន

​ជា​ញឹក​ញាប់ ​មនុស្ស​ឆ្ងល់​ច្រើន ​មាន​គំនិត​ពិចារណា និង​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​អ្វី​គ្រប់​យ៉ាង​នៅ​ជុំវិញ​ខ្លួន​របស់​ពួក​គេ។ ​បើ​តាម​លោក​សាស្ត្រាចារ្យ​​ផ្នែក​ចិត្ត​សាស្ត្រ​នៅ​ទី​ក្រុង​ឡុងដ៍ ​សន្និដ្ឋាន​ថា ​មនុស្ស​ឆ្ងល់​ច្រើន​ សួរ​ច្រើន ​ជា​ម្នាក់​ក្នុង​ចំណោម​​មនុស្ស​ដែល​មាន​អាកប្បកិរិយា​ដ៏​សំខាន់​មួយ​នៃ​​មនុស្ស​ឆ្លាត។ ​លោក​តែង​សង្កេត​ឃើញ​ថា ​សិស្ស​ដែល​ឆ្ងល់​ច្រើន ​សូម្បី​តែ​ពេល​សិក្សា​ក៏​យក​ចិត្ត​ទុក​ដាក់​និង​យល់​ការងារ​សាលា​បាន​ច្រើន​ជាង​សិស្ស​មិន​សួរ​គ្រូ​អ្វី​សោះ។

៥. មនុស្ស​ដែល​ស្រលាញ់​ភាព​ល្អ​ឥត​ខ្ចោះ

អ្នក​ដែល​ស្រលាញ់​ភាព​ល្អ​តាំង​ពី​ដើម​ដល់​ចុង ​ភាគ​ច្រើន​ជា​មនុស្ស​ឆ្លាត។ ​នេះ​សម្អាង​លើ ​ដោយសារ​​ពួក​គេ​​រើស​ច្រើន។ ​ម្ល៉ោះ​ហើយ ពេល​ពួក​គេ​ធ្វើ​អ្វី​មួយ ​គេ​នឹង​ចំណាយ​ពេល​ច្រើន​ដើម្បី​​ហាត់​សម​ឲ្យ​ក្លាយ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ម្នាក់។

៦. មនុស្ស​ដែល​ចូល​គេង​យប់​ជ្រៅ

​ចំណុច​នេះ​ ស្ដាប់​ទៅ​ហាក់​មិន​ប្រាកដនិយម​សោះ ​​ប៉ុន្តែ​នេះ​ជា​ការពិត។ ​ភាគ​ច្រើន​អ្នក​ដែល​ចូលចិត្ត​ចំណាយ​ពេល​យូរ​ៗ​នៅ​ពេល​យប់ ​ជា​អ្នក​ឧស្សាហ៍​ព្យាយាម ​ប្រឹង​ប្រែង​ធ្វើ​ការនិង​សាង​សមត្ថភាព​ខាង​ការ​​ច្នៃ​ប្រឌិត​នៅ​ពេល​យប់​ដើម្បី​ហ្វឹក​ហាត់។ ​មិន​តែ​ប៉ុណ្ណោះ ​អ្នក​វិទ្យាសាស្ត្រ​ក៏​បង្ហាញ​ពី​ភស្តុតាង​នេះ​ថា ​បុគ្គល​ដែល​ចូល​គេង​យប់​ៗ ដោយសារ​គេ​កំពុង​ពង្រីក​ដែន​កំណត់​របស់​គេ​ឲ្យ​មាន​វិសាលភាព​ខ្លាំង​ក្លា៕​

៧. ប្រើ​ដៃ​ឆ្វេង

ការ​ស្រាវ​ជ្រាវ​ចុង​ក្រោយ​បង្អស់​រក​ឃើញ​ថា ​មនុស្ស​ប្រើ​ដៃ​ឆ្វេង​ ប៉ិន​ប្រសប់​ខាង​ដោះ​ស្រាយ​បញ្ហា ឆាប់​ចាប់​បាន​ពេល​រៀន​សូត្រ​ម្តង​ៗ ​និង​​ចេះ​បត់​បែន​​តាម​កាលៈ​ទេសៈ។ ​យោង​តាម​ការ​សិក្សា​នេះ ​មនុស្ស​ប្រើ​ដៃ​ឆ្វេង ​មាន​គំនិត​ច្នៃ​ប្រឌិត និង​ពូកែ​ដោះ​ស្រាយ​ស្ថានការណ៍​​បាន​ល្អ​ជាង​អ្នក​ប្រើ​ដៃ​​ស្តាំ៕

អានបន្ត៖ ​រយៈ​ពេល​កន្លះ​ចុង​ឆ្នាំ​ខាង​មុខ​ ឆ្នាំ​ទាំង​៣​នេះ លាភ​ចូល​ពេញ​ៗ​ផ្ទះ ប្រកប​អ្វី​ក៏​សម្រេច

ប្រភព៖ bestie ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម