ចំណុចពិសេសនៅក្នុងខ្លួនមនុស្សស្រីរឹងមាំនិងឯករាជ្យ ដែលនាំឲ្យបុរសទប់ចិត្តមិនលង់មិនបាន

  • 2020-05-22 09:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ដែល​មាន​ភាព​រឹង​មាំ មាន​ភាព​ឯករាជ្យ និង​ពេញ​ដោយ​ក្តី​រីករាយ មើល​ទៅ​ហាក់​ដូចជា​រីក​ដុះដាល​កាន់​តែ​ច្រើន​​នា​សម័យ​បច្ចុប្បន្ន​នេះ​។ មាន​មនុស្ស​ស្រី​មួយ​ចំនួន​កំពុង​ជួប​ឧបសគ្គ​កើត​ទុក្ខ​មិន​ស្រណុក​ចិត្ត ឯ​​មនុស្ស​ស្រី​ផ្សេង​ទៀត​​វិញ ក៏​កំពុង​ព្យាយាម​បណ្តុះ​ស្លាប​ ដើម្បី​ហើរ​ចេញ​ពី​កន្លែង​ងងឹត​ ឆ្ពោះ​ទៅ​កាន់​ទី​ដែល​មាន​ពន្លឺ​ត្រចះ​ត្រចង់​។

រូបតំណាង

មនុស្ស​ស្រី​រឹង​មាំ​និង​ឯង​រាជ្យ អាច​មក​ពី​នាង​ធ្លាប់​ជា​មនុស្ស​ទន់​ខ្សោយ ធ្លាប់​ជា​ជន​រង​គ្រោះ​ត្រូវ​គេ​ធ្វើ​បាប​ឬមើល​ស្រាល ធ្លាប់​ជា​មនុស្ស​មិន​សូវ​​ចេះ​សប្បាយ​ចិត្ត​កាល​ពី​មុន​។ ប៉ុន្តែ​នាង​នៅ​តែ​មាន​ជំហរ​ អាច​ពឹង​អាស្រ័យ​លើ​ខ្លួន​ឯង​យ៉ាង​មុតមាំ ដើម្បី​​កែប្រែ​ជីវិត ឲ្យ​ស្រស់​បំព្រង ឲ្យ​ជា​គំរូ​ល្អ​សម្រាប់​នារី​ដទៃ​ទៀត។

ដោយ​សារ​ភាព​អស្ចារ្យ​និង​ចំណុច​ពិសេស​រាប់​មិន​អស់ ​ទើប​បា​ជា​មនុស្ស​ស្រី​ប្រភេទ​នេះ អាច​ធ្វើ​ឲ្យ​បុរស​ពិបាក​ទប់​ចិត្ត មិន​លង់​ស្រលាញ់​មិន​បាន​។

  • ​​​​នាង​អាច​ចេញ​ទៅ​ខាង​ក្រៅ​ញ៉ាំ​អី​ដោយ​មិន​ចាំបាច់​​មាន​វត្តមាន​ខាង​ប្រុស​គ្រប់​ពេល​​វេលា​។ នាង​​មិន​ទាមទារ​ត្រូវ​​ឲ្យ​មាន​អ្នក​កំដរ​គ្រប់​ទី​កន្លែង។ នាង​មិន​​​អាក់​អន់​ស្រពន់​ចិត្ត​ពេល​អង្គុយ​ញ៉ាំ​​អាហារ​ក្នុង​ហាង​តែ​ម្នាក់​​ឯង និង​មិន​ប្រកាន់​ពេល​ដែល​​​​នាំ​ទៅ​កន្លែង​​តាម​ផ្លូវ​សាមញ្ញ​ៗ​នោះ​ទេ​។

  • ​​​​ទោះ​មាន​មនុស្ស​​បុរស​ជា​ច្រើន​កំពុង​តម្រង់​ជួរ​តាម​សុំ​ស្រលាញ់ ក៏​នាង​​មិន​សូវ​យក​អារម្មណ៍​​ទៅ​ខ្វាយខ្វល់​ជាមួយ​ដែរ​ ព្រោះ​នាង​តែង​មាន​កន្លែង​ជា​​ច្រើន​ដែល​ត្រូវ​ទៅ មាន​រឿង​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ ដើម្បី​បំពេញ​ន័យ​ក្នុង​ជីវិត។

រូបតំណាង
  • នាង​អាច​ធ្វើ​ដំណើរ​ទៅក្រៅ​ប្រទេស​ដោយ​មិន​ចាំ​បាច់​មាន​ដៃ​គូ​ទៅ​អម​ជាមួយ។ នាង​​​យល់​ថា​ដំណើរ​កម្សាន្ត​ដោយ​ខ្លួន​ឯង​ អាច​នាំ​ឲ្យ​នាង​មាន​គំនិត​ថ្មី​ៗ​ ទទួល​បាន​បទពិសោធ​ល្អ​ៗ និង​កាន់​តែ​ក្លាហាន​ជាង​មុន។

  • នាង​​មិន​សូវ​ចូល​ចិត្ត​ទី​កន្លែង​ដែល​មាន​មនុស្ស​កុះករ​ រញ៉េរញ៉ៃ​ច្រើន​នោះ​ទេ​។ ជាពិសេស​​នៅ​កន្លែង​ល្បី ឬ​ឆើតឆាយ​ដែល​មាន​ភ្ញៀវ​ទេសចរ​ច្រើន​លើស​លប់​ មិន​មែន​ជា​ចំណង់​ចំណូល​ចិត្តរបស់​នាង​ឡើយ។ នាង​ចង់​កម្សាន្ត​ក្នុង​បរិយាកាស​ខុស​ប្លែក​ពី​គេ និង​​មាន​ភាព​ស្ងប់ស្ងាត់។

  • នាង​មិន​ចេះ​ខូចចិត្ត​កើតទុក្ខ​យូរ​ទេ ព្រោះ​នាង​ដឹង​ច្បាស់​ថា​គួរ​ដើរ​ចេញ​ដោយ​របៀប​ណា។ អ្វី​ដែល​គ្មាន​តម្លៃ​គួរ​​បោះចោល​កុំ​ស្តាយ និង​មិន​​នៅ​ស៊ូ​ទ្រាំ​រក្សា​ទុក​ នាំ​តែ​អសារបង់​នោះ​ទេ​។

រូបតំណាង
  • ​​នាង​អាច​ទិញ​កាដូ​​ជូន​​ខ្លួន​ឯង​ ​ដោយ​មិន​ចាំ​បាច់​ទន្ទឹង​រង់​ចាំ​ពី​បុរស​ណា​ម្នាក់​ឡើយ។ នាង​តែង​ចេះ​​លើក​ទឹក​ចិត្ត​ខ្លួន​ឯង រាល់​ពេល​សម្រេច​កិច្ចការ​អ្វី​​មួយ​បាន​ជោគ​ជ័យ​។

  • នាង​មិន​ត្រូវ​ការ​​សង្សារ​លេង​​សើច​ ប៉ុន្តែ​ត្រូវ​​ការ​ដៃ​គូ​ពិត​ប្រាកដ​ក្នុង​ជីវិត។ ហេតុនេះ​ហើយ នាង​មិន​​មែន​ចេះ​តែ​បង្កើត​ទំនាក់ទំនង​ស្នេហា​ផ្តេសផ្តាស​ឡើយ​។ នាង​ចង់​បាន​មនុស្ស​ប្រុស​​ដែល​អាច​ជឿជាក់​បាន មាន​ភាព​ច្បាស់លាស់ អាច​យក​ជាគូ​ជីវិត​បាន​។

មាន​ហេតុផល​​និង​គុណ​សម្បត្តិ​​រាប់​មិន​អស់​ទៀត ដែល​​ធ្វើ​ឲ្យ​បុរស​ចាប់​ចិត្ត​ស្រលាញ់ ប្រាថ្នា​ចង់​​បាន និង​មាន​មោទកភាព ប្រសិន​បើ​គាត់​អាច​បាន​អ្នក​ជា​ដៃគូ​​នៅ​ថ្ងៃ​ណា​មួយ​៕

រូបតំណាង

ចុចអានបន្ត៖ ចង់​មាន​សិទ្ធិ​​​គ្រង​បេះដូង​​មនុស្ស​​​​ស្រី​​រឹង​​មាំ​ ​ប្រុស​ៗ​​​ត្រូវ​​ដឹង​ចំណុច​ទាំង​​ ៨ នេះ​សិន

ប្រភព៖ ideapod ប្រែ​សម្រួល៖ ដេត ឈុនអ៉ី