ភ្លេចៗខ្លួន ទម្លាប់អស់ទំាងនេះធ្វើឲ្យអ្នកឆាប់ចាស់ទ្វេដង មិត្តនារីគួរផ្លាស់ប្តូរ

  • 2020-05-22 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

និយាយពីរឿងសម្រស់ចំពោះសុភាពនារី តើនរណាមិនថែរក្សាសម្រស់ខ្លួនឲ្យបានស្រស់ស្អាត? ការថែរក្សា​សម្រស់​ពេលខ្លះ​មិនមែនជាការ​ងាយស្រួលឡើយប្រសិនបើអ្នកមិនមានភាពឧស្សាហ៍។ គ្មាននរណា​មិន​ចេះ​ចាស់​នោះទេ លើពិភពលោកនេះ គ្រាន់តែអ្នកខ្លះមានតិចនិចថែរក្សាសម្រស់ឲ្យ​នៅក្មេងស្អាតជាងអាយុ​តែ​ប៉ុណ្ណោះ។ ថ្ងៃនេះ ប្រិយមិត្តនឹងបាន​ដឹងពីទម្លាប់​មួយចំនួនដែល​គួរតែកាត់​បន្ថយ​ដើម្បីរក្សាសម្រស់​ឲ្យស្រស់​ស្អាត​ជាង​វ័យនិងកាត់បន្ថយភាពចាស់។ ទម្លាប់ដែល​អ្នកមិនគួរអនុវត្តបន្តទៀតនោះរួមមាន៖

១. មិនជូតសម្អាតបបូរមាត់

មិត្តនារីភាគច្រើន ពេលចេញក្រៅផ្ទះច្រើនតែលាបក្រេមដើម្បីបន្ថែមភាពស្រស់ស្អាត។ តែនៅពេញមួយថ្ងៃ អ្នក​មិន​ដឹងថា​លាបប៉ុន្មានដងនោះទេ ដូច្នោះ អ្នកមិនមានពេលជូតសម្អាតនោះទេ វាជាហេតុដែល​ងាយ​បង្ក​ឲ្យ​បបូរ​មាត់​របស់អ្នកឆាប់ខ្មៅ។ យ៉ាងនេះហើយ អ្នកគួរជូតសម្អាតរាល់ពេលអ្នកជូតក្រេមចេញពីមាត់។

រូបតំណាង

**២. ប៉ះពាល់ផ្ទៃមុខជារឿយៗ**

នៅក្នុងមួយថ្ងៃៗ ដៃរបស់អ្នកប៉ះរបស់ផ្សេងៗគ្នាងាយបង្កបាក់តេរីមិនតិចឡើយនៅលើដៃ។ ប្រសិនបើអ្នកចេះ​តែ​យក​ដៃមក​ប៉ះលើផ្ទៃមុខជាញឹកញាប់នោះ វាប្រៀបដូចជាអ្នកយកបាក់តេរីមករស់​នៅលើ​មុខរបស់​អ្នក​អញ្ចឹង​។ ​ជាលទ្ធផល អ្នកនឹងឆាប់កើតមុខលើផ្ទៃមុខជាក់ជាមិនខាន។

រូបតំណាង

៣. ចូលចិត្តឱនប្រើទូរសព្ទរយៈពេលយូរៗ

ប្រសិនបើអ្នកឱនក្បាលចុចទូរសព្ទយូរៗ ខ្នងនិងស្មារបស់អ្នកនឹងចាប់ផ្តើមឈឺតែម្តង។ វាជារឿងពិត​សម្រាប់​អ្នក​ចូលចិត្ត​ប្រើឱន​ចុចទូរសព្ទរយៈ​ពេលវែង ងាយនឹងកោងខ្នង ឡើងផ្នត់នៅចង្ការនិងក។ ដូច្នោះ​ហើយ គប្បី​កាត់​បន្ថយការឱនចុចទូរសព្ទយូរៗដើម្បីរក្សាសម្រស់អ្នក។

៤. ចូលចិត្តទទួលទានអាហារពុំផ្តល់សារធាតុចិញ្ចឹម

សម្រាប់អ្នកចូលចិត្តបរិភោគចំណី ភាគច្រើនគឺចូលចិត្តអាហារមានរសជាតិមុតៗដូចជាអាហារចៀននិងហឹរ។ អា​ហារ​ប្រភេទអស់ទំាងនោះសុទ្ធតែជាចំណូលចិត្តរបស់អ្នកហើយ។ ការបរិភោគអាហារផ្ទុក​ជាតិខ្លាញ់​ច្រើន​និង​រ​សជាតិហឹរនោះបង្កឲ្យស្បែកឆាប់ខូច ស្បែកមានខ្លាញ់ច្រើន ងាយកើតមុន រួម​ទំាង​ស្បែកគ្រើមថែមទៀតផង។

រូបតំណាង

៥. មិនសូវផឹកទឹក

មនុស្សសម័យថ្មីមួយចំនួនមានទម្លាប់ទទួលទានទឹកតិច វាងាយធ្វើឲ្យរាងកាយខ្វះជាតិទឹកនៅក្នុងខ្លួន។ អ្នក​គប្បី​ទទួលទានទឹកឲ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃយ៉ាងហោចណាស់ ២ លីត្រ ព្រោះការទទួល​ទានទឹក​គ្រប់​គ្រាន់​នឹង​ជួយ​ដល់ស្បែកអ្នកមានសំណើមនិងភ្លឺរលោងបែបធម្មជាតិ។

៦. ទម្លាប់មិនទៅបញ្ចេញចោលលឿនៗ

មនុស្សមួយចំនួនមានទម្លាប់មិនល្អក្នុងការបញ្ចេញចោលដូចជាពេលឈឺនោមមិនប្រញាប់ទៅភ្លាមៗនោះទេ តែ​បែរ​​ជា​ទុកឲ្យយូរខ្លំាងទើបទៅបន្ទប់ទឹក។ ការរក្សាទុកបែបនោះនឹងបណ្តាលឲ្យជាតិ​ពុលកើនឡើង​នៅក្នុង​រាង​កាយ ប៉ះពាល់ការរំលាយអាហារដល់ថ្លើមនិងក្រលៀន និងបង្កភាពធាត់​ហួសនៅម្តុំចង្កេះផងដែរ។ ដូច្នោះ ប្រ​សិន​បើអ្នកត្រូវបញ្ចេញចោលភ្លាមៗ អ្នកគប្បីទៅបន្ទប់ទឹកឲ្យទាន់ពេលវេលា។

រូបតំណាង

៧. ចូលគេងយប់ជ្រៅជាប្រចំា

វាជារឿងធម្មតាទៅហើយសម្រាប់មនុស្សវ័យក្មេងចូលគេងយប់ជ្រៅជារៀងរាល់ថ្ងៃ។ តែអ្នកត្រូវចងចំាថា ការ​ចូល​គេងយឺតជាទម្លាប់ប្រចំាថ្ងៃ វានឹងបង្កឲ្យស្បែកងាយខូច ស្ងួត មិនស្អាតនិងមិនចែងចំាង។ អ្វីដែល​លើស​ពី​នេះ​គឺភ្នែកខ្មៅជារង្វង់នឹងមករកអ្នកដោយឯងៗតែម្តង។ អ្នកគប្បីចូលគេងឲ្យបានលឿន យ៉ាងតិចណាស់ ៧ ម៉ោង​ក្នុងមួយថ្ងៃ។

ជាទីបញ្ចប់ ប្រសិនបើអ្នកមានទម្លាប់មួយណាដូចខាងលើ គប្បីគិតពិចារណាក្នុងការកាត់បន្ថយ​ដើម្បីរក្សា​សម្រស់​ឲ្យបានស្រស់ស្អាត៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

មក​ដឹងវិធីធ្វើ​​ម៉ាស​ផ្កា​ស្មៅ​ធម្មជាតិ ជួយ​បឺត​ជាតិ​ពុល​ ធ្វើ​ឲ្យ​មុខ​ស​​ បំបាត់​មុន

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម