បែក​គ្នា​មាន​ន័យ​ថា ជាតិ​នេះ​អស់និស្ស័យ ជាតិ​ក្រោយ​មិន​រំពឹង​ជួប​ទៀត

  • 2020-05-22 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មាន​អ្នក​ណា​ចង់​បែក​បាក់​ស្នេហា​មួយ​នោះ​ឡើយ ប៉ុន្តែ​បើ​បញ្ចប់​ទៅ​នឹង​ទទួល​បាន​សុភមង្គល​នោះ សូម​កុំ​អូស​បន្លាយ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​គ្នា​តទៅទៀត។

មាន​រឿង​មួយ​ចំនួន​កន្លង​ផុត​​ទៅ​ហើយ មនុស្ស​មួយ​ចំនួន​បាន​ចេញ​ពី​ជីវិត​យើង យក​ល្អ​គួរ​កុំ​រំលឹក​ត​ទៅ​ទៀត។ នៅ​ពេល​ខក​ខាន​ក្លាយ​ជា​គូ​ស្រករ​ទៅ​ហើយ សូម្បី​តែ​តំណែង​ត្រឹម​មិត្ត​ធម្មតា​ក៏​ខក​បាត់​ដែរ។ បើ​មាន​នរណា​ម្នាក់កំពុង​រាំង​ដំណើរ​យើង កុំ​រក​រឿង​ ហើយ​ដើរ​ផ្លូវ​វៀង​​ខ្លួន​មួយ​ទៀត។ អ្នក​មិន​ឲ្យ​តម្លៃ​យើង គួរ​ទុក​ដាក់​គេ​ក្នុងអតីតកាល។ ស្នេហា​ដែល​បន្សល់​តែ​ភាព​ឈឺចាប់ សូម​ដោះ​ដៃ​ចេញ ឲ្យ​គេ​ទៅ​រក​ផ្លូវ​ដែល​គេ​ប្រាថ្នា​ទៅ​ចុះ។

គេ​ប្រាប់​ថា មនុស្ស​គ្រប់​គ្នា​ទាំង​អស់​ដែល​បាន​ជួប​គ្នា គឺ​សុទ្ធតែ​មាន​និស្ស័យ​នឹង​គ្នា​ទាំង​អស់ ទោះ​មិន​ដឹង​ថាជា​និស្ស័យ​ល្អ ឬ​និស្ស័យ​អាក្រក់​ក៏​ដោយ។ នៅ​ពេល​ស្រលាញ់​គ្នា​ហើយ គ្មាន​អ្នក​ណា​ចង់​បែក​គ្នា​ឡើយ ប៉ុន្តែ​បើ​មនោសញ្ចេតនា​ដែល​មាន​តែ​ភាព​ឈឺចាប់​នោះ សូម​ដោះ​លែង​គ្នា​ទៅ។

បែក​គ្នា​ហើយ​មាន​ន័យ​ថា ទោះ​គេ​មាន​សុភមង្គលថ្មី​ក៏​យើង​មិន​ច្រណែន​ឈ្នានីស​គេ។ ដើរ​លើ​វិថី​ចាស់​ធ្លាប់​ដើរ​រួម​គ្នា ក៏​លែង​នឹក​ដល់​ស្រមោល​គេ។

បែក​គ្នា​មាន​ន័យ​ថា និស្ស័យ​នៅ​ជាតិ​នេះ​របស់​អ្នក​ទាំង​២​អស់​ត្រឹម​នេះ​ហើយ ហើយ​ជាតិ​ក្រោយ​ក៏​ប្រហែល​មិន​រំពឹង​ជួប​គ្នា​ទៀត​ឡើយ។

នៅ​ទីក្រុង​ដ៏​តូច​មួយ​នេះ បើ​អចេតនា​ជួប​គ្នា ក៏​ធ្វើ​ហី​ដូច​កាល​ពី​ទាន់​ស្គាល់​គ្នា​ទៅ​ចុះ។ បើ​ពេល​ណា​មួយ នឹក​គេ​ខ្លាំង​ពេក ទ្រាំ​មិន​បាន សូម​យំ​មួយ​ប្រាវ​ឲ្យ​អស់​ពី​ចិត្ត ហើយ​បន្ត​ទៅ​មុខ​ទៀត ។ ព្រោះ​ថ្ងៃ​ស្អែក​ព្រះ​អាទិត្យ​រះ​សារ​ជា​ថ្មី​ទៀត​ហើយ៕

អានបន្ត៖ ​ប្រុស​ៗ​មិន​ចង់​បង្ហាញ​ទំនាក់​ទំនង​​​ឲ្យ​គេ​ឯង​ដឹង​ ព្រោះ​តែ​ហេតុ​ផល​ទាំង​នេះ​

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម