មក​ដឹងវិធីធ្វើ​​ម៉ាស​ផ្កា​ស្មៅ​ធម្មជាតិ ជួយ​បឺត​ជាតិ​ពុល​ ធ្វើ​ឲ្យ​មុខ​ស​​ បំបាត់​មុន

  • 2020-05-21 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិត្ត​នារីៗ​មួយ​ចំនួន​ធំ​ប្រហែល​ជា​ធ្លាប់​បាន​ស្គាល់​​នូវ​ប្រភេទ​ម៉ាស​ធម្មជាតិ​ផ្សំ​ពី​ផ្កា​ស្មៅ និង អត្ថប្រយោជន៍​ដ៏​សម្បូរ​បែប​របស់​វា​ជាក់​ជា​មិន​ខាន។ សម្រាប់​អ្នក​ដែល​មិន​ទាន់​បាន​ជ្រាប ម៉ាស​ផ្កា​ស្មៅ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ជា​ប្រចាំ​ជា​​តិចនិក​ថែ​ទាំ​សម្រស់​ ដើម្បី​ទទួល​បាន​នូវ​​ផ្ទៃ​មុខ​ឲ្យ​ស្រស់​ស្អាត និង គ្មាន​មុន។

រូបតំណាង

ម៉ាស​នេះ មាន​គុណប្រយោជន៍​ជួយ​ស្រូប​យក​ជាតិ​ពុល​ចេញ​ពី​ស្បែក ធ្វើ​ឲ្យ​ស្បែក​មាន​សភាព​ស​ភ្លឺ​​ថ្លា និង ជួយ​បំបាត់​មុន ព្រមទាំង​ស្នាម​មុន​​យ៉ាង​មាន​ប្រសិទ្ធភាព។ លើស​ពី​នេះ គេ​ច្រើន​ប្រើ​វា​ក្រោយ​ពេល​ញេច​មុន​រួច ព្រោះ​វា​មាន​នាទី​ជួយ​បំបាត់​សភាព​ហើម​នៃ​ស្បែក និង បំបាត់​កន្ទួល​ក្រហម​នៅ​លើ​ផ្ទៃ​មុខ​ផង​ដែរ។ តោះ! មក​ដឹង​វិធី​ងាយ​ៗ​ក្នុង​ការ​ធ្វើ​ម៉ាស​ផ្កា​ស្មៅ​សម្រាប់​បិទ​ជា​ប្រចាំ​នៅ​ផ្ទះ៖

គ្រឿង​ផ្សំ៖

  • ល្ហុង​ទុំ​ ១ ​ចំណិត (ដាក់​ក៏​បាន​ អត់​ក៏​បាន​)

  • ទឹក​ដោះ​គោ​ឆៅ​ ១ កំប៉ុង

  • ផ្កា​ស្មៅ កន្លះ​កូន​ចាន​​ចង្កឹះ

រូបតំណាង

វិធី​ធ្វើ

១. ចិញ្ច្រាំ​សាច់​ល្ហុង​ឲ្យ​ម៉ដ្ឋ​ រហូត​ដល់​វា​​ចេញ​ទឹក​

២. ចាក់​ល្ហុង​ដែល​ចិញ្ច្រាំ​រួច​ (ទាំង​ទឹក​ និង កាក) ចូល​ទៅ​ក្នុង​ចាន​​ផ្កា​ស្មៅ បន្ទាប់​មក​ចាក់​ទឹក​ដោះ​គោ​ឆៅ​ចូល​ រួច​លាយ​​ឲ្យ​សព្វ ​​

៣. ច្របាច់​គ្រឿង​ផ្សំ​ទាំង​៣ ឲ្យ​ចូល​គ្នា​សព្វ​ល្អ រហូត​ទទួល​​ល្បាយ​ខាប់ៗ​ដូច​ជា​ដី​ឥដ្ឋ

រូបតំណាង

វិធី​ប្រើ

១. លាង​មុខ​ឲ្យ​ស្អាត​ជា​មួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ

២. យក​ម៉ាស​ផ្កា​ស្មៅ​ដែល​លាយ​រួច​ មក​បិទ​ពេញ​ផ្ទៃ​មុខ រួច​ទុក​ចោល​ប្រមាណ ១៥ ទៅ​ ២០ នាទី

៣. ពេល​ម៉ាស​មាន​សភាព​ស្ងួត​ល្អ​ហើយ អ្នក​មិន​ចាំ​បាច់​លាង​ចេញ​នឹង​ទឹក​ក៏​បាន​ដែរ គឺ​គ្រាន់​បក​វា​ចេញ​ជា​ការ​ស្រេច៕​

ចុចអានបន្ត៖ ងាយៗ! វិធី​ធ្វើ​ម៉ាស​ពង​មាន់​​ ជួយ​បន្តឹងស្បែកមុខ បង្រួម​រន្ធ​ញើស​ និង កម្ចាត់មុនតូចធំ

ប្រភព៖ YouTube ប្រែ​សម្រួល៖ Siyou Tang