ចង់ក្លាយជាអ្នកមាន ត្រូវតែកំណាញ់ម៉ៅស្វិតរឿងពីរយ៉ាង

  • 2020-05-21 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកមានចូលចិត្តកំណាញ់រឿង២យ៉ាងនេះ ហើយអ្នកក្រច្រើនតែមិនដឹង​​។ ​ពេល​​ខ្លះ ​​ពួក​គេ​ថែម ទាំង​យល់​ច្រឡំ​​ទៀត​ផង។ ​ដូច្នេះ ​បើ​ចង់​ក្លាយ​ជា​អ្នក​មាន​ អ្នក​គួរ​ដឹង​រឿង​២​យ៉ាង​នេះ ​ដែល​អ្នក​សម្បូរ​ទ្រព្យ​ច្រើន​តែ​កំណាញ់​ម៉ៅ​ស្វិត​ជា​និច្ច។

១. ​កំណាញ់​នឹង​រឿង​​ខ្ចី​លុយ

​​​អ្នក​មាន​តែង​ពូ​កែ​រៀប​ចំ​លុយ​កាក់។ អ្នក​មាន​សម្បូរ​លុយ​ ដូច្នេះ​អ្នក​ខ្លះ​គិត​​ចង់​ខ្ចី​លុយ​ពី​គេ​ព្រោះ​យល់​ថា​ងាយ​ស្រួល ​តែ​អ្នក​កំពុង​គិត​ខុស​ហើយ។ អ្នក​មាន ​តែង​​ចូល​​ចិត្ត​យក​សុភាសិត​មួយ​ឃ្លា​មក​ដាក់​ចំ​មុខ​ថា៖ ​"​បើ​អ្នក​ហ៊ាន​ឲ្យ​លុយ​​​​​មិត្ត​ភក្កិ​ខ្ចី ​ថ្ងៃ​ក្រោយ​បើ​គេ​មិន​សង​អ្នក​បាត់​​លុយ​ហើយ​ មាន​សត្រូវ​ទៀត​"។ ​បញ្ហា​លុយ​កាក់​តែង​ជា​រឿង​ចាំ​បាច់។ ​ម្ល៉ោះ​ហើយ ​អ្នក​​មាន​​ពិត​ប្រាកដ​​​មួយ​ចំនួន​មិន​សូវ​អួត​ទ្រព្យ​សម្បត្តិ​​គេ​​ទៅ​អ្នក​ដទៃ​ផ្តេស​ផ្តាស​ឡើយ។ ពួក​គេ​ចូល​ចិត្ត​យក​ប្រាក់​ទៅ​វិនិយោគ ដើម្បី​បង្កើត​ប្រាក់​បន្ថែម ​រក​ចំណូល ​និង​ដើម្បី​ទុក​បរិច្ចាគ​សម្រាប់​ការងារ​សប្បុរស​ធម៌។ ប៉ុន្តែ​ពួក​គេ​ចៀស​វាង​រាល់​ការ​ខ្វី​លុយ​ទាំង​ឡាយ​ណា​ដែល​​ពាក់​ព័ន្ធ​នឹង​ការ​ដឹង​គុណ។ ​​​​ក្នុង​គំនិត​របស់​ពួក​គេ ប្រើ​ប្រាស់​លុយ​ ដើម្បី​​បាន​លុយ​​នេះ​ជា​ធម្មជាតិ តែ​បើ​ប្រើ​ប្រាស់​លុយ​ដើម្បី​ផ្លាស់​ប្ដូរ​អត្ថន័យ ​នោះ​​ច្បាស់​ជា​បាត់​បង់​ទាំង​ពីរ។

២. កំណាញ់​លើ​ពេលវេលា

​អ្នក​មាន​ តែ​ង​តែ​ម៉ត់​ចត់​លើ​ពេល​វេលា។ បើ​បុគ្គល​អ្នក​មាន​ទ្រព្យ​នោះ​ឲ្យ​តម្លៃ​ពេល​វេលា​ខ្លាំង ​គេ​​តែង​កំណត់​ពេល​វេលា​ជាក់​លាក់​ ដោយ​កំណត់​តាំង​ពី​ព្រឹក​រហូត​ដល់​យប់​។ ទន្ទឹម​នឹង​នោះ​ ពួក​គេ​ដឹង​ពី​របៀប​គ្រប់​​​គ្រង​ការងារ ហើយ​មិន​ខ្វល់​ច្រើន​លើ​រឿង​តូច​តាច​ទេ។ អ្នក​មាន​ទ្រព្យ ​តែង​ទុក​ពេលវេលា​ជា​មាស​ប្រាក់​ជា​និច្ច។ដូច្នេះ ពួក​គេ​ជឿ​ថា​​ពេល​វេលា អាច​ធ្វើ​ឲ្យ​​ពួក​គេ​ក្លាយ​ជា​អ្នក​មាន​បាន។

ម្ល៉ោះ​ហើយ ទស្សនៈ​ដែល​ថា ​អ្នក​មាន​ច្រើន​តែ​ខ្ជិល​ច្រអូស ​ចាយ​លុយ​ដូច​ក្រដាស គឺ​មិន​ត្រឹម​ត្រូវ​ឡើយ។ ​​​ក្នុង​នោះ​អ្នក​មាន​មួយ​ចំនួន​ នៅ​តែ​ស្លៀក​ខោ​អាវ​តម្លៃ​ធម្មតា ប្រើ​សម្ភារៈ​​ដែល​ផលិត​ក្នុង​ស្រុក ​ដែល​មើល​ទៅ​ជីវិត​គេ​ពិត​ជា​សាម​ញ្ញ​ខ្លាំង​ណាស់។

​អ្នក​ដែល​មិន​យល់​នឹង​គិត​ថា ​ពួក​គេ​អី​ក៏​ម៉ៅ​ស្វិត​ម្ល៉េះ ​ប៉ុន្តែ​​តាម​ពិត​ទៅ ​នោះ​ជា​​ការ​យល់​ច្រឡំ​ទៅ​វិញ​ទេ។ កាន់​តែ​បង្ហាញ ​កាន់​តែ​អូត​ពី​មាស​ប្រាក់​នោះ​មិន​ហៅ​ថា ​អ្នក​មាន​ឡើយ៕

ចុចអាន៖ ​​ ពាក្យ ៥​ម៉ាត់​ជនជាតិ​ចិន​ច្រើន​បង្រៀន​កូន​មិន​ឲ្យ​និយាយ ព្រោះ​កាន់​តែ​និយាយ​កាន់​តែ​ក្

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម