ឡូយមែន! សម្បកស៊ុតជួយអ្នកមិនបាច់ខ្ជះខ្ជាយលុយ យកវាទុកប្រើចំណេញហួស

  • 2020-05-20 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ស៊ុត​ ជា​អាហារ​​​ដោះ​ទ័ល​ដ៍​ពេញ​និយម​ ហើយ​នៅ​ពេល​គោះ​ស៊ុត​ម្តង​ៗ​ មនុស្ស​ជា​ច្រើន​មិន​ដឹង​ទេ​ថា ​សម្បក​​ដែល​អ្នក​​តែង​ចោល​ជា​រឿយ​ៗ​មាន​គុណ​ប្រយោជន៍​អាច​យក​ទៅ​ធ្វើ​អ្វី​បន្ត​ទៀត​បាន។ ​យ៉ាង​នេះ​ក្តី ​អ្នក​ច្បាស់​ជា​ភ្ញាក់​ផ្អើល​ពេល​ដឹង​ពី​គុណ​សម្បត្តិ​របស់​សម្បក​ស៊ុត ​ដែល​ជួយ​ឲ្យ​អ្នក​មិន​បាច់​ចំណាយ​លុយ​ខ្ជះ​ខ្ជាយ​ទៅ​ទិញ​អ្វី​មក​ជំនួស​វា​បន្ថែម​ទៀត។

១. លាង​សម្អាត​ស្នាម​ខ្មៅរបស់​ឆ្នាំង ឬ​ ខ្ទះ​បាន​យ៉ាង​ពូ​កែ

ដំបូង​យក​សម្បក​ស៊ុត​ទៅ​បុក​ឲ្យ​ម៉ត់ បន្ទាប់​មក​ដាក់​អំបិល​បន្តិច​ចូល​ឆ្នាំង​ ឬ​ខ្ទះ​ដែល​ចង់​លាង។ ​ចាក់​ទឹក​ក្តៅ​ចូល ហើយ​យក​ប៉ុង​លាង​ចាន​សម្អាត​ស្នាម​ខ្មៅ​ប្រឡាក់​ទាំង​នោះ​ចេញ។ ​អ្នក​នឹង​ឃើញ​ប្រសិទ្ធ​ភាព​ភ្លាមៗ​តែ​ម្តង។

២. ធ្វើ​ជា​ជី​ សម្រាប់​ដាំ​រុក្ខជាតិ

​យក​សម្បក​ស៊ុត​ទៅ​បុក​ឲ្យ​ម៉ត់ ​រួច​យក​ទៅ​លីង​វា​ឲ្យ​ស្ងួត។ ​នៅ​ពេល​​ចង់​ដាំ​ដើម​ឈើ អ្នក​អាច​យក​ជី​ធ្វើ​ពី​សម្បក​ពង​មាន់​នេះ​រោយ​លើ​ដី ​នោះ​រុក្ខជាតិ​របស់​អ្នក​​នឹង​ដុះ​លូត​លាស់​ធំ​ធាត់​ល្អ​មិន​ខាន។

៣. បង្កើន​រស​ជាតិ​កាហ្វេ​ឲ្យ​ឆ្ងាញ់​លើស​មួយ​កម្រិត

សម្បក​ស៊ុត​ពង​មាន់ យក​ទៅ​កិន​ឲ្យ​ម៉ត់ ហើយ​ឆុង​លាយ​ជាមួយ​កាហ្វេ។ ​សារជាតិ​អាល់​កាលីន ​កាល់ស្យូម​កាបូណាត​ក្នុង​ពង​មាន់​ជួយ​បន្សាប​ជាតិ​ល្វីង​ចត់ ​របស់​កាហ្វេ​បាន។

៤. សម្អាត​ប្រដាប់​កិន​ផ្លែឈើ​បាន​​ដោយ​គ្មាន​លំបាក

អ្នក​ធ្លាប់​តែ​ត្អូញ​ត្អែរ​​ថា ​មិន​ដឹង​គួរ​សម្អាត​ប្រដាប់​កិន​ផ្លែ​ឈើ​បាន​យ៉ាង​ណា​ឲ្យ​ងាយ​ជ្រះ​ស្នាម​ខ្មៅ​ៗ​ ​ពេល​នេះ​ប្រើ​តែ​សម្បក​ស៊ុត​គឺ​ងាយ​ដូច​បក​ចេក។ ​ដោយ​គ្រាន់​ដាក់​សម្បក​ស៊ុត​៣ -​៤ ​ហើយ​ចាក់​ទឹក​ចូល​បន្តិច ​និង​កិន​វា​ឲ្យ​ម៉ត់​​ក្នុង​ម៉ាស៊ីន​កិន​ផ្លែ​ឈើ​តែ​ម្ដង។ ​ក្រោយ​ចុច​បិទ​ម៉ាស៊ីន អ្នក​នឹង​សើច​ស្រស់​ជាមួយ​លទ្ធផល​គាប់​ចិត្ត​មិន​ខាន។

៥. ធ្វើ​ជា​ដី​ស​បាន

ដំបូង​ត្រូវ​យក​សម្បក​ស៊ុត​កិន​ឲ្យ​ម៉ត់​ដូច​ផេះ។ រួច​​ដាក់​ម្សៅនិង​​ទឹក​ក្តៅ​បន្តិច​លាយ​គ្នា ឲ្យ​ក្លាយ​ជា​ល្បាយ​ក្រាស់​ស្អិត​មួយ។ ​បន្ទាប់​មក អ្នក​ត្រូវ​លន់​វា​ឲ្យ​វែង​ៗ​រាង​ដូច​ដុំ​ដី​ស ហើយ​យក​ក្រដាស​ជូត​មាត់​មក​រុំ​វា​ឲ្យ​ជិត ​និង​យក​ទៅ​ដាក់​នៅ​កន្លែង​កក។ ​ប្រមាណ​៣​ថ្ងៃ ​អ្នក​នឹង​បាន​ដី​ស​ដូច​ប្រាថ្នា៕​​​

អានបន្ត៖ ​ការពិតពីសម្ភារៈប្រើប្រាស់មួយចំនួន ពេលដឹងហើយ ច្បាស់ជាហួសចិត្ត

ប្រភព៖ soha ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម