តិចនិកលាបក្រែម រំលេចចេញទម្រង់មាត់ស្អាតដូចចិត្ត
- 2020-05-20 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិកលាបក្រែម រំលេចចេញទម្រង់មាត់ស្អាតដូចចិត្ត
ប្រសិនបើអ្នកចង់ឲ្យបបូរមាត់កាន់តែទាក់ទាញ និងលេចចេញទម្រង់ស្រស់ស្អាត មិនមែនជារឿងលំបាកទៀតទេ។ គ្រាន់តែដឹងពីតិចនិកងាយៗ នៅពេលលាបក្រែម ធានាថាបបូរមាត់នឹងផ្លាស់ប្តូរទៅជាស្អាតប្លែក លើកសម្រស់តែម្តង។
សម្រាប់អ្នកស្រលាញ់បែបសិចស៊ី
ប្រើខ្មៅដៃសម្រាប់គូរបបូរមាត់ ដោយគូរខ្វែងគ្នានៅលើបបូរមាត់ខាងលើមុនគេ។
បន្ទាប់មកទៀតត្រូវគូរបន្តដូចបង្ហាញក្នុងរូប ហើយចុងក្រោយត្រូវផ្អឹបបបូរមាត់ទាំងពីរចូលគ្នាជាការស្រេច។
សម្រាប់អ្នកស្រលាញ់បែបស្រាលស្រទន់
ត្រូវប្រើជក់តូចល្មម លាបលើបបូរមាត់ផ្នែកខាងក្នុងមុនគេ បន្ទាប់មកអូសថ្នមៗចេញមកផ្នែកខាងក្រៅ នោះបបូរមាត់របស់អ្នកនឹងមើលទៅឃើញតូចជាងមុន ស្អាតបែបធម្មជាតិ។
សម្រាប់អ្នកស្រលាញ់បែបចែងចាំងដូចតុក្កតា
ប្រើម្សៅស្អិត (concealer) ឬម្សៅទ្រនាប់ ដើម្បីលាបបិទបាំងផ្នែកកៀនៗនៃបបូរមាត់ និងត្រូវលាបក្រែមផ្តល់សំណើមជាទ្រនាប់
ប្រើខ្មៅដៃគូរបបូរមាត់ពណ៌ស៊ីជម្ពូ គូរចេញជាទម្រង់បេះដូង។
ប្រើខ្មៅដៃគូរបបូរមាត់ពណ៌ផ្កាឈូក ដើម្បីគូរផ្នែកខាងក្រៅនៃទម្រង់បេះដូង។
ប្រើខ្មៅដៃគូរបបូរមាត់ពណ៌ផ្កាឈូកក្រមៅជាង យកមកគូរផ្នែកខាងក្នុងនៃបបូរមាត់។
បន្ថែមជាមួយហាយឡាយភ្លឺផ្លេក នៅផ្នែកកណ្តាលនៃបបូរមាត់ទាំងលើក្រោម និងផ្នែកកៀនៗនៃបបូរមាត់ខាងក្រោម។
ប្រើខ្មៅដៃគូរបបូរមាត់ពណ៌ផ្កាឈូកក្រមៅ គូរថែមបន្តិចនៅផ្នែកគែមទាំងសងខាង។
អ្នកក៏អាចលាបក្រែមរលោងបន្ថែម ដើម្បីធ្វើឲ្យបបូរមាត់កាន់តែទាក់ទាញលេចធ្លោ៕
ចុចអានបន្ត៖ ទាន់នៅក្មេងគួរសាកស្ទីលស្លៀកពាក់ Cute Cute ឲ្យហើយ កុំឲ្យស្តាយក្រោយពេលហួសវ័យ