Suzy បំបែកកំណត់ត្រាក្លាយជាតារាគ្របមុខកំពូលទស្សនាវដ្ដីទាំង៦ តែនៅតែចាញ់តារាសិស្សប្អូនម្នាក់
- 2020-05-20 03:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Suzy បំបែកកំណត់ត្រាក្លាយជាតារាគ្របមុខកំពូលទស្សនាវដ្ដីទាំង៦ តែនៅតែចាញ់តារាសិស្សប្អូនម្នាក់
បង្ហាញខ្លួនលើគ្របទស្សនាវដ្ដី Vogue Korea លេខចេញផ្សាយខែមិថុនា កំពូលតារាចម្រៀង និងសម្ដែងស្រីកូរ៉េ Suzy បានបំបែកកំណត់ត្រារៀមច្បងបានដូចប្រាថ្នា។
ទស្សនាវដ្ដី Vogue, Elle, Marie Claire, W, Harper’s Bazzaar និង Cosmopolitian គឺជាកំពូលទស្សនាវដ្ដីទាំង ៦ដែលមានឥទ្ធិពលខ្ពស់បំផុតក្នុងវិស័យសម្លៀកបំពាក់កូរ៉េ។ នៅរាល់ពេលតារារូបណាម្នាក់ អាចបង្ហាញខ្លួនក្នុងតួនាទីជាតារាគ្របមុខរបស់ទស្សនាវដ្ដីខាងលើណាមួយនោះ មានន័យថា ពួកគេសុទ្ធតែជាបុគ្គលមានឥទ្ធិពលបំផុត។
ជាមួយនឹងកេរ្តិ៍ឈ្មោះដ៏ល្បីរបស់ខ្លួន ថ្មីៗនេះបំផុត តារាចម្រៀង និងសម្ដែងស្រីកូរ៉េ Bae Suzy ទើបតែក្លាយជាតារាគ្របមុខរបស់ Vogue លេខចេញផ្សាយខែមិថុនាខាងមុខ។ វត្តមាននៅលើ Vogue នេះផងដែរបានធ្វើឲ្យស្រីស្អាតវ័យ ២៦ឆ្នាំ បំបែកកំណត់ត្រា ដោយនាងបានក្លាយជាតារាគ្របមុខរបស់កំពូលទស្សនាវដ្ដីទាំង ៦នៅកូរ៉េហើយ។
យ៉ាងណាក្ដី មុន Suzy តារាចម្រៀងស្រីស្រករក្រោយ Jennie ក្រុម BlackPink គឺជា Idol ស្រីតែមួយគត់ធ្លាប់បំបែកបានកំណត់ត្រាខាងលើ។ ទោះបីជាទទួលបានសមិទ្ធិផលក្រោយសិស្សប្អូនក្ដី តែអ្នកគាំទ្រនៅតែសរសើរ Suzy ថា នេះគឺជោគជ័យដ៏ធំមួយរបស់នាង ដ្បិតសិល្បការិនីរៀមច្បងជាច្រើន នៅមិនទាន់បានសមិទ្ធិផលនេះនៅឡើយទេ៕
អានបន្ត៖ ខុសគ្នា ១៤ឆ្នាំមែនពិត តែ Fan Bingbing ស្អាតមិនចាញ់ Jennie ពេលពាក់វ៉ែនតាប្រេនតំណាងតែមួយ