គេងលក់ស្រួលដោយអាហារងាយរកប៉ុន្មានមុខនេះ សម្រាប់ស្រ្តីមានផ្ទៃពោះ

  • 2020-05-20 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ការ​គេង​មិន​លក់ ​ជា​បញ្ហា​ដែល​ស្រ្តី​មាន​ផ្ទៃ​ពោះ​ជា​ច្រើន​ជួប​ប្រទះ។ បម្រែ​បម្រួល​អរម៉ូន ​និង​ក្តី​បារម្ភ​បង្កើត​ភាព​លំបាក​ដល់​ស្រ្តី​មាន​ផ្ទៃ​ពោះ​អំឡុង​ពេល​គេង ជាហេតុ​ធ្វើ​ឲ្យ​អ្នក​ម្តាយ​ឆាប់​អស់​កម្លាំង ​មិន​ផាសុកភាព ​និង​មិន​អាច​ផ្តល់​ថាម​ពល​គ្រប់​គ្រាន់​សម្រាប់​រាង​កាយ​និង​ទារក​ផង​ដែរ។

រូបតំណាង

​ម្ល៉ោះ​ហើយ ការ​គេង​ពិត​ជា​សំខាន់​ណាស់ ​និង​រឹត​តែ​សំខាន់​ទ្វេដង​ចំពោះ​ស្រ្តី​មាន​ផ្ទៃ​ពោះ។ ​ដើម្បី​គេង​លក់​ស្រួល ​អ្នក​ម្តាយ​គួរ​ស្វះ​ស្វែង​រក​អាហារ​ដែល​ជំនួយ និង​មិ​ន​គួរ​ព្រួយ​បារម្ភ​ច្រើន​ពេក​ទ ​ព្រោះ​នេះ​ក៏​ជា​កត្តា​ធ្វើ​ឲ្យ​គេង​មិន​លក់​ផង​ដែរ។

រូបតំណាង

១. ចេក

ចេក​ផ្ទុក​នូវ​វីតាមីន ​និង​មាន​ប្រសិទ្ធភាព​លើ​ការ​បញ្ចេញ​ថាម​ពល។ ​ញ៉ាំ​ចេក​ទុំ​​នៅ​ពេល​​ល្ងាច ​នឹង​ជួយ​អ្នក​ម្តាយ​មាន​អារម្មណ៍​ធូរស្រាល និង​គេង​លក់​ស្រួល។ ​យ៉ាង​ណា​ក៏​ដោយ ​កុំ​ទទួល​ទាន​ច្រើន​ពេក ​ព្រោះ​ចេក​សម្បូរ​ជាតិ​ប៉ូតាស្បូម​ខ្ពស់ ​ដែល​ងាយ​ប៉ះ​ពាល់​ដល់​តម្រង​នោម​ខ្លាំង​ណាស់។

រូបតំណាង

២. ឃ្លោក

​វា​ផ្តល់​គុណ​សម្បត្តិ​ដ៏​អស្ចារ្យ ​ដែល​ជា​អាហារ​ជួយ​ឲ្យ​គេង​លក់​ស្រួល។ ​អ្នក​អាច​យក​វា​ទៅ​ចំហុយ ​ឬ​ស្ងោរ​​ជាមួយ​បង្គា​ក៏​បាន ​ដែល​បង្កើន​រស​ជាតិ​ឆ្ងាញ់​ទាំងទារក​និង​អ្នក​ម្តាយ។លើស​ពី​នេះ ​សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ ​វា​ជួយ​សម្រាល​ដល់​រាង​កាយ ល្អ​​ដល់​ការ​លូត​លាស់​ទារក​នៅ​ពេល​ពពោះ​ដំបូង​ៗ​ផង​ដែរ។

រូបតំណាង

៣. គ្រាប់ Oat

ជា​គ្រាប់​ធញ្ញជាតិ​​មួយ​ប្រភេទ​ដែល​ល្អ​ចំពោះ​ប្រព័ន្ធ​រំលាយ​អាហារ និង​ប្រព័ន្ធ​ប្រសាទ​ផង​ដែរ។ ​បើ​សិន​អ្នក​ម្តាយ​ឧស្សាហ៍​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​នេះ​ឲ្យ​បាន​ទៀង​ទាត់ ​វា​នឹង​ជូយ​ឲ្យ​រឹង​មាំ ​គេ​ង​ឆាប់​លក់ ​និង​​ធ្វើ​ឲ្យ​រាង​កាយ​មាន​សុខភាព​ល្អ​បរិបូរណ៍។

រូបតំណាង

៤. សាឡាត់

បន្លែ​ស្លឹក​នេះ​ពិត​ជា​ផ្តល់​គុណ​ប្រយោជន៍​ច្រើន​ណាស់។ ​ប្រសិទ្ធភាព​កាន់​តែ​ខ្លាំង​នោះ ​គឺ​អ្នក​ត្រូវ​យក​សាឡាត់​ទៅ​កិន​ឲ្យ​ម៉ត់​លាយ​ជាមួយ​ទឹក ទុក​ផឹក​តែ​ម្តង​ល្អ​ជាង។ ​ការ​ផឹក​ទឹក​សាឡាត់ ​នឹង​ជួយ​ឲ្យ​ប្រព័ន្ធ​ប្រសាទ​ដំណើរ​ការ​ល្អ ។ ​ម្យ៉ាង​វា​​ជា​បន្លែ​ស្លឹក​ពណ៌​បៃ​តង​ដែល​មាន​ជីវជាតិ ដូច្នេះ​អ្នក​ម្តាយ​គួរ​ហូប​​ឲ្យ​បាន​ច្រើន​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ​ព្រោះ​វា​ជួយ​ដល់​ចរន្ត​​ឈាម ​និង​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ថែម​ទៀត។

រូបតំណាង

៥. ទឹក​ឃ្មុំ

ជួយ​ឲ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ​គេង​លក់​សុបិន​ល្អ ព្រម​ទាំង​ជួយ​ឲ្យ​ប្រព័ន្ធ​ប្រសាទ​ និង​មិន​សូវ​ឲ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ​គិត​ច្រើន​ក្នុង​អំឡុង​ពេល​​នេះ។ យ៉ាង​ណា​ក៏​ដោយ ​អ្នក​ម្ដាយ​មិន​គួរ​ផឹក​ទឹក​ឃ្មុំ​ច្រើន​ទេ ​ព្រោះ​វា​សម្បូរ​ជាតិ​ស្ករ​ខ្ពស់ ម្ល៉ោះ​ហើយ​អ្នក​ត្រូវ​ញ៉ាំ​ក្នុង​បរិមាណ​តិច ​ទើប​ល្អ​ចំពោះ​សុខភាព៕

រូបតំណាង

អានបន្ត៖ ​ អ្នក​កំពុង​មាន​បំណង​ចង់​បាន​កូន​ តែ​នៅ​​បរិភោគ​អាហារ​ទាំង​នេះ គ្មាន​ថ្ងៃ​រក​បាន​ឡើយ

ប្រភព៖ phunnews ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម