ប្រុស​ៗ​មិន​ចង់​បង្ហាញ​ទំនាក់​ទំនង​​​ឲ្យ​គេ​ឯង​ដឹង​ ព្រោះ​តែ​ហេតុ​ផល​ទាំង​នេះ​

  • 2020-05-20 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពាក្យ​ថា​ស្រលាញ់​មាន​ន័យ​ថា​ ដៃ​គូ​របស់​យើង​មាន​មោទនភាព​ចំពោះ​យើង​ណាស់​ រំភើប​ណាស់​ដែល​យើង​ព្រម​ទទួល​យក​គេ​​ ហើយ​ចង់​ប្រកាស​ឲ្យ​ពិភព​លោក​ដឹង​ថា​យើង​ជា​កម្ម​សិទ្ធិ​របស់​គេ​ហើយ​។ ប៉ុន្តែ​​វា​បែរ​ជា​ផ្ទុយ​គ្នា​ទៅ​វិញ​ វា​ក្លាយ​ជា​ស្នេហា​ដែល​លួច​លាក់​ គាត់​មិន​ចង់​ឲ្យ​គេ​ដឹង​ថា​​ស្រលាញ់​គ្នា​ គាត់​ព្យាយាម​លាក់​បាំង​ភ្នែក​អ្នក​ដ៏​ទៃ​គ្រប់​គ្នា​។​ សួរ​ថា​ដោយ​សារ​ហេតុ​អ្វី​? ខាង​ក្រោម​នេះ​ហើយ​ជា​ហេតុ​ផល​ដែល​ដៃ​គូ​របស់​អ្នក​មិន​ចង់​ឲ្យ​គេ​ឯង​ដឹង​ថា​យើង​ស្រលាញ់​គ្នា​៖

គាត់​ទើប​តែ​ជា​សះស្បើយ​ពី​របួស​ស្នេហា​ចាស់

រូបតំណាង

មនុស្ស​ម្នាក់​ដែល​ទើប​តែ​ធូរ​ស្បើយ​ពី​របួស​ចាស់​ ប្រាកដ​ណាស់​គេ​មិន​ទាន់​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ប្រកាស​ប្រាប់​ឲ្យ​សាធារណៈ​ដឹង​ពី​ទំនាក់​ទំនង​ថ្មី​នោះ​ទេ​។​ អ្នក​គួរ​តែ​យោគ​យល់​ ឬ​ទុក​ពេល​ឲ្យ​គាត់​សិន​ អាច​ពី ​១ ខែ​ឬ​ ២​ ខែ​ក្រោយ​អ្វី​ៗ​នឹង​ចាប់​ផ្ដើម​ល្អ​ប្រសើរ​ម្ដង​បន្តិច​ៗ​មិន​ខាន​។

គាត់​មិន​ចូល​ចិត្ត​ស្នេហា​ដែល​សុះសាយ​គ្រប់​កន្លែង

បុរស​ភាគ​ច្រើន​បាន​ជ្រើស​រើស​យក​ស្នេហា​បែប​មនុស្ស​ចាស់​ មិន​បង្ហាញ​ខ្លាំង​ពេក​ ប៉ុន្តែ​មាន​ភាព​ផ្អែម​ល្ហែម​ជា​មួយ​គ្នា​។​ គាត់​មិន​ចង់​ឲ្យ​អ្នក​ដ៏​ទៃយក​ទំនាក់​ទំនង​ស្នេហា​របស់​គាត់​ទៅ​និយាយ​នៅ​ខាង​ក្រៅ​ទេ​។​ ដូច្នេះ​គាត់​ជ្រើស​រើស​ភាព​ស្ងាត់​ស្ងៀម​ និង​ទំនាក់​ទំនង​បែប​ឯក​ជន​វិញ​។​ ដូច្នេះ​អ្នក​គួរ​តែ​យល់​ពី​គាត់​ខ្លះ​។​

គាត់​មាន​បំណង​ទៅ​លើ​អ្នក​ផ្សេង​ក្រៅ​ពី​យើង

ប៉ុន្តែ​បើ​សិន​ជា​មក​ពី​មូល​ហេតុ​១​នេះ​វិញ​ អ្នក​គួរ​តែ​ដោះ​លែង​ឲ្យ​គេ​ទៅ​។ព្រោះ​បុរស​បែប​នេះ​នឹង​តែង​តែ​សម្លឹង​មើល​រក​ឱកាស​និង​ជម្រើស​ផ្សេង​ ហើយ​មិន​ចង់​ប្រាប់​គ្រប់​គ្នា​ឲ្យ​ដឹង​ពី​ទំនាក់​ទំនង​ខ្លួន​បច្ចុប្បន្ន​ឲ្យ​គេ​ដឹង​ទេ​។​ ហើយ​គាត់​ក៏​មិន​បាន​ស្រលាញ់​អ្នក​ខ្លាំង​ដែរ​។

គាត់​ធ្លាប់​ឈឺ​ចាប់​ក្នុង​រឿង​ស្នេហា

រូបតំណាង

នៅ​ពេល​ដែល​គាត់​ធ្លាប់​មាន​បញ្ហា​ក្នុង​រឿង​ស្នេហា​ វា​ក៏​ជា​មូល​ហេតុ​មួយ​ដែល​គាត់​ចង់​លាក់​បាំង​ស្នេហា​ពេល​បច្ចុប្បន្ន​។​​ គាត់​មាន​ការ​ភ័យ​ខ្លាច​នឹង​បង្ហាញ​ស្នេហា​ជា​សាធារណៈ​ម្ដង​ទៀត​។​គាត់​បាន​បាត់​បង​ជំនឿ​ចិត្ត​ក្នុង​រឿង​ស្នេហា​ ហើយ​តែង​តែ​គិត​ថា​ «អ្នក​ដែល​ប្រាប់​ថា​ស្រលាញ់​យើង​ថ្ងៃ​នេះ​ មិន​ប្រាកដ​ថា​ស្រលាញ់​យើង​នៅ​ថ្ងៃ​ស្អែក​ទេ​»។​ អ៊ីចឹង​ហើយ​រើស​យក​ការ​ស្រលាញ់​គ្នា​ស្ងាត់​ៗ​ យល់​ចិត្ត​គ្នា​ហើយ​ដឹង​តែ​២​នាក់​គឺ​គ្រប់​គ្រាន់​ហើយ​។

គាត់​នៅ​ស្ទាក់​ស្ទើរ​ជា​មួយ​អារម្មណ៍​ខ្លួន​ឯង

នេះ​ក៏​ជា​មូល​ហេតុ​១​ដែរ​ដែល​ធ្វើ​ឲ្យ​គាត់​មិន​ចង់​ឲ្យ​គេ​ដឹង​។​ ស្រលាញ់​គ្នា​យូរ​ហើយ​តែ​នៅ​តែ​មិន​ច្បាស់​ថា​វា​ជា​ស្នេហា​ពិត​ប្រាកដ​ឬ​អត់​ គាត់​នៅ​តែ​មិន​ច្បាស់​ពី​អារម្មណ៍​ខ្លួន​ឯង​។​ អ្នក​គួរ​តែ​និយាយ​រឿង​នេះ​ជា​មួយ​គាត់​ឲ្យ​បាន​ច្បាស់​ ឆាប់​ដោះ​ស្រាយ​ឲ្យ​ឆាប់​ចប់​ កុំ​ឲ្យ​អ្វី​ៗ​ហួស​ពេល​ទាន់​៕

ចុចអាន៖បញ្ហា​​​ ១០​​​ យ៉ាង ​​គូ​​ស្នេហ៍​​ណា​​ក៏​មិន​អាច​ជៀស​​​​ផុត

ប្រភព៖ bestie ប្រែសម្រួល៖ ឃួន សុលីកា

អត្ថបទពេញនិយម