គុណ​ប្រយោជន៍​នៃ​ពោត​បារាំង ល្អ​មិន​ចាញ់​មើម​យិនស៊ិន​បើ​បរិភោគ​ជា​ប្រចាំ

  • 2020-05-19 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុងពោត​បារាំង​ មាន​សារធាតុ​បំប៉ន​ច្រើន ប្រសិន​បើ​អ្នក​គួប​ផ្សំ​ប្រភេទ​បន្លៃ​នេះ​ចូល​របប​អាហារ​ប្រចាំ​ថ្ងៃ អ្នក​នឹង​ទទួល​បាន​លទ្ធផល​មិន​គួរ​ឲ្យ​ជឿ។ ខាង​ក្រោម​នេះ​គឺ​ជា​គុណប្រយោជន៍​នានា​នៃ​ពោត​បារាំង។

១. សម្រក​គីឡូ

នៅ​ក្នុង​ពោត​បារាំង ១០០​ក្រាម មាន​ផ្ទុក​ការឡូរី​ត្រឹម​តែ ៣៦​តែ​ប៉ុណ្ណោះ។ ពោត​បារាំង​ជា​ប្រភេទ​បន្លែ​ដែល​មាន​ជាតិ fiber ច្រើន​ដែល​ធ្វើ​ឲ្យ​អ្នក​ឆ្អែត​បាន​យូរ។ ហើយ​ដោយ​សារ​តែ​មាន​កាឡូរី​ទាប ដូច​នេះ​ទោះ​បីជា​អ្នក​បរិភោគ​ច្រើន នៅ​តែ​មិន​ឡើង​ទម្ងន់។

២. សម្រួល​ការ​បត់​ជើង

ដូច​នៅ​ខាង​លើ​ដែរ ដោយ​សារ​តែ​សម្បូរ​ទៅ​ដោយ fiber ពោត​បារាំង​គឺ​ជា​មុខ​ម្ហូប​ដែល​​ល្អបំផុត​សម្រាប់​អ្នក​គ្រប់​គ្នា​ណា​ដែល​ពិបាក​បង់​ជើង។ សារធាតុ​នេះ​ នឹង​ជួយ​សម្រួល​ឲ្យ​អ្នក​បន្ទោរ​បង់​បាន​ទៀងទាត់​ដោយ​មិន​ចាំ​បាច់​ប្រើ​ថ្នាំ​អ្វី​ជំនួយ​ទាំង​អស់។

៣. បញ្ចេញ​ជាតិ​ខ្លាញ់

ការមាន​ចំនួន​ជាតិ cholesterol ខ្ពស់​នៅ​ក្នុង​ខ្លួន ងាយ​ប្រឈម​មុខ​នឹង​ជម្ងឺ​ខ្លាញ់​រុំ​បេះដូង​ខ្លាំង​បំផុត ដែល​ជាជំងឺមួយ​ដ៏​កាច​សាហាវ។ នៅ​ក្នុង​ពោត​បារាំង​ជា​ជាតិ​រំអិល​មួយ​ប្រភេទ​ដែល​ដូច​ជា​ជែល។ ជាតិ​អន្ធិល​មួយ​នេះ​នឹង​បំលែង​ជាតិ​ខ្លាញ់​ឲ្យ​អាច​បញ្ចេញ​តាម​ការ​បន្ទោរបង់ ដោយ​មិន​ឲ្យ​វា​ក្លាយ​ជា cholesterol នៅ​ក្នុង​ខ្លួន​ទាន់​ឡើយ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម