ជ្រើសរើសប្រទាលណាមួយ ដើម្បីដឹងថាហេតុអ្វីបានជាអ្នកមានភាពទន់ខ្សោយ

  • 2020-05-19 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិតរបស់មនុស្សម្នាក់ៗតែងមានជួបរឿងជូរចត់ ភាពកំសត់ ភាពសប្បាយរីករាយលាយ​ឡំ​ជាមួយ​ក្តី​សុខ​និង​ទុក្ខ។ គ្មាននរណាម្នាក់មិនធ្លាប់កើតទុក្ខនិងជួបប្រទះភាពទន់ខ្សោយនៅក្នុងជីវិតប្រចាំថ្ងៃនោះទេ គ្រាន់តែអ្នក​ខ្លះ​មាន​តិចហើយអ្នកខ្លះមានច្រើនប៉ុណ្ណោះ។ ដូច្នោះហើយ តើចង់ដឹងថាមូលហេតុ​អ្វីបានជាអ្នក​មានភាព​ទន់​ខ្សោយ​ដែរឬទេ? អ្នកអាចជ្រើសរើសរូបប្រទាលណាមួយក្នុងចំណោមរូបទំាង ៤ នៅខាងក្រោមបាន។ បន្ទាប់​ពី​ជ្រើស​រើសរួចហើយ ចូរអ្នកមកដឹងអត្ថន័យនៅក្នុងអត្ថបទផ្នែកខាងក្រោមរួមមាន៖

បើអ្នកជ្រើសរើសប្រទាលទី ១

នាពេលបច្ចុប្បន្ននេះ អ្នកហាក់បីជាបានគ្របដណ្តប់ដោយការងារច្រើន។ អ្នកទំនងជាពុំមា​នអារម្មណ៍នៃ​ការ​ទទួល​បានសមិទ្ធផលការងារ មានអារម្មណ៍ថាអ្នកមិនទាន់ធ្វើឲ្យមានការរីកចម្រើនក្នុងរយៈពេលខ្លីនេះហើយក៏​បាត់​បង់​ភាព​រីករាយនៃការងារហើយក៏នំាឲ្យអ្នកអស់ថាមពលនៃការងារនោះ។ អ្នកគប្បីចាក​ចេញពី​កន្លែង​ដែល​មាន​ភាពស្រណុកស្រួលហើយត្រូវរកកន្លែងថ្មីដែលមានភាពប្រកួតប្រជែងសម្រាប់ខ្លួនឯងជាថ្មី។

បើអ្នកជ្រើសរើសប្រទាលទី ២

សម្រាប់អ្នកជ្រើសរើសរូបទី ២វិញ អ្នកមានបញ្ហាដោយសារការស្រឡាញ់អស់រយៈពេលយូរមកហើយ។ តើអ្នក​មាន​ដែលចំណាយពេលលើដទៃច្រើនពេកទេដោយចង់ដឹងថាគេស្រឡាញ់អ្នកវិញប៉ុនណា? តើអ្នកគិត​ចំពោះ​ខ្លួន​ឯង​ច្រើនប៉ុនណាដែរ? ទំាងនេះហើយដែលអ្នកទុកនៅក្នុងខ្លួនឯង​មិនមានពេល​ដោះស្រាយ។ ដូច្នោះអ្នក​ត្រូវ​ដោះ​ស្រាយបញ្ហានេះដោយធ្វើឲ្យខ្លួនឯងសប្បាយរីករាយ​ ថាជីវិតបែបណាដែលអ្នកគួរតែ​មាននិង​ស្រឡាញ់​ខ្លួនឯងឲ្យបានច្រើនៗ។

បើអ្នកជ្រើសរើសប្រទាលទី ៣

ប្រសិនបើអ្នករើសយកប្រទាលទី ៣ វិញមានន័យថាអ្នកមានភាពច្របូកច្របល់ច្រើនអំពីរឿងអនាគត។ អ្នករស់​នៅ​ជាមួយភាពអន្ទះសារដោយគិតពីការវិវត្តនៅថ្ងៃខាងមុខពោរពេញដោយភាពច្របូកច្របល់និងមិនអាចចាប់​កាន់​ការងារអ្វីមួយនៅដៃហើយធ្វើឲ្យខ្លួនឯងមានសម្ពាធ។ ប៉ុន្តែការពិតនោះ​ដរាបណាអ្នកចាប់​ផ្តើមធ្វើ​រឿង​គ្រប់​យ៉ាង​ឲ្យល្អពីឥលូវនិងបំពេញ​នូវរឿងតូចតាច​នោះនៅ​សុខៗ​អ្នកនឹង​មើលឃើញ​ផ្លូវទៅ​មុខ​ជា​បណ្តើរៗ។

បើអ្នកជ្រើសរើសប្រទាលទី ៤

បើអ្នករើសយកប្រទាលចុងក្រោយនេះមានន័យថា នាពេលបច្ចុប្បន្ននេះអ្នកត្រូវបានរំខានដោយរឿង​ខាង​ក្រៅ។ អ្នកមានរឿងមិនពេញចិត្តជាច្រើនចំពោះខ្លួនឯង។ អ្នកតែងគិតថា អ្នកដទៃល្អប្រសើរនិង​ស្រស់​ស្អាត​ជាង​ខ្លួនអ្នកជានិច្ច។ អ្នកគិតថាខ្លួនឯងមានរូបរាងមិនស្រស់ស្អា​តនិងការកែកុនបន្ថែមគឺស្រស់ស្អាត​ជាង។ តែ​ធាតុ​ពិត អ្នកមានភាពស្រស់ស្អាតរួចទៅហើយ។ ដូច្នោះ អ្នកត្រូវបង្ហាញ​ភាពស្រស់ស្អាត​បែប​ធម្មជាតិ​ឲ្យអ្នក​ដទៃ​ឃើញ។

តើអ្នកមានចំណុចណាដែលដូចទៅនឹងការរៀបរាប់ខាងលើដែរឬទេ? បើមានកុំភ្លេច​ចូលខមមិននៅខាង​ក្រោម​អត្ថ​បទ​ផង​ណា៎!

ចុចអានបន្ត៖

ហត់នឿយមកយូរហើយ ចង់ដឹងថ្ងៃខាងមុខអ្នកជួបក្តីសុខកម្រិតណា សាករើសកាបូបមួយ

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម