អ្នក​កំពុង​មាន​បំណង​ចង់​បាន​កូន​ តែ​នៅ​​បរិភោគ​អាហារ​ទាំង​នេះ គ្មាន​ថ្ងៃ​រក​បាន​ឡើយ

  • 2020-05-18 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រៅ​ពី​ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ ប្រភេទ​អាហារ​មួយ​ចំនួន​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គុណភាព​នៃ​មេជីវិត​ដូច​គ្នា។ សម្រាប់​គូ​ស្វាមី​ទាំង​អស់​ដែល​កំពុង​មាន​បំណង​យក​បុត្រ​តែ​មិន​បាន អាច​ពិនិត្យ​ថា​តើ​អ្នក​មានទទួល​ទាន​ប្រភេទ​អាហារ​នេះ​ឬ​អត់។

រូបតំណាង

**១. អាហារ​កំប៉ុង**

គ្រឿង​អាហារ​កំប៉ុង​អាច​រក្សា​បាន​យូរ​ដោយ​មិន​ខ្លាច​ខូច ព្រោះ​វា​ផ្ទុក​ជាតិ​ការពារ​អាហារ​ច្រើន។ សារជាតិ​ការពារ​អារហារ​កុំ​ឲ្យ​ខូច​ផ្អូម​នេះ​គឺ​មាន​ផល​អវិជ្ជមាន​សម្រាប់​មេជីវិត។ បន្ថែម​ពី​នេះ អាហារ​ទាំង​អស់ដែល​ផ្ទុក​ក្នុង​កំប៉ុងសុទ្ធតែ​មាន​ផ្ទុក BPA ដែល​ជា​ធាតុ​ប្រើ​សម្រាប់​បង្កើត​ប្លាស្ទិក ដែល​អាច​ធ្វើ​ឲ្យ​គុណភាព​នៃ​មេជីវិត​ធ្លាក់​ចុះ​ជា​ខ្លាំង។

រូបតំណាង

២. គ្រឿង​ក្នុង​សត្វ

គ្រឿង​ក្នុង​របស់​សត្វ​មួយ​ចំនួន​ដូច​ជា​ជ្រូក គោ ពពែ មាន​ផ្ទុក Cadimium ច្រើន​ដែល​ជា​សាធាតុ​ម្យ៉ាង​អាច​សម្លាប់​មេជីវិត​បាន។ សម្រាប់​អ្នក​ឧស្សាហ៍​ទទួល​ទាន​គ្រឿង​ក្នុង​សត្វ​ទាំង​អស់​នេះ អាច​ប្រឈម​មុខ​នឹង​ការ​អត់​មេជីវិត​ដល់​ទៅ ៦០%។

រូបតំណាង

៣. គ្រឿង​ស្រវឹង

សុរា​មិន​​ត្រឹម​តែ​បំផ្លាញថ្លើម និង​ក្រលៀន​នោះ​ទេ វា​ក៏​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​បុរស​គ្មាន​មេជីវិត​ដូច​គ្នា។ យោង​តាម​ការពិសោធន៍ ជាតិ​ស្រវឹងនឹង​កាត់​បន្ថយ​អត្រា testosterone និង​បង្កើន​អត្រា oestrogen នៅ​ក្នុង​រាង​កាយ​របស់​បុរស​ភេទ។ ការ​បន្ត​ផឹក​គ្រឿង​ស្រវឹង​ក្នុង​រយៈ​ពេល​វែង​នឹង​ធ្វើ​ឲ្យ​មេជីវិត​ទៅ​ជារាវ ឬ​ខ្សោយ​។

៤. គ្រឿង​ផ្អែម និង​ទឹក​ក្រូច

នំ ស្ករ​គ្រាប់ និង​ទឹក​ក្រូច​ដែល​​មាន​ជាតិ​ស្ករ​​មិន​ត្រឹម​តែ​បន្ថយ​ចំនួន​មេជីវិត​នោះ វា​ក៏​ធ្វើ​ឲ្យ​មេជីវិត​ចុះ​ខ្សោយ​ផង​ដែរ។ មនុស្ស​ដែល​ឧស្សាហ៍​ទទួលទាន​គ្រឿង​ទាំង​នេះ នឹង​មាន​មេជីវិត​តិច​ជាង​អ្នក​ធម្មតា​ចំនួន ៣០%។

៥. សណ្ដែក

ម្ហូប​អាហារ​ធ្វើ​ពី​សណ្ដែក​ដូច​ជា ទឹក​សណ្ដែង តៅហ៊ូ មាន​សារជាតិ oestrogen ជា​ច្រើន។ សាធាតុ​នេះ​នឹង​ធ្វើ​ឲ្យ​ជ្រួល​ច្របល់​សកម្មភាព​ផ្លូវភេទ​របស់​បុរស។ ការ​ពិសោធន៍​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​ដែល​ទទួល​ទាន​សណ្ដែក​ពី ៣​ខែ ទៅ​៦​ខែ​ជាប់​គ្នា​នឹង​មាន​អត្រា​មេជីវិត​ធ្លាក់​ចុះ​ចំនួន ៣២​%៕

រូបតំណាង

អានបន្ត៖ ​ លែងបារម្ភធាត់ជ្រុលពេលកំពុងពពោះ ហើយទារកកើតមកនៅតែត្រូវតាមស្តង់ដា ដោយដំបូន្មាន៣យ៉ាងពីគ្រូពេទ្យ

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម