ជ្រើសរើសក្រវិលមួយ ដើម្បីដឹងពីសំណាងដែលអ្នកអាចនឹងទទួលបានពេលខាងមុខ
- 2020-05-07 02:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជ្រើសរើសក្រវិលមួយ ដើម្បីដឹងពីសំណាងដែលអ្នកអាចនឹងទទួលបានពេលខាងមុខ
ជីវិតមនុស្សរមែងជួបថ្ងៃល្អនិងមិនល្អ គ្មានអ្វីទៀងទាត់ ស្ថិតស្ថេរជាយូរអង្វែងឡើយ។ ជាក់ស្តែង ក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកក៏ដូចគ្នាដែរ ថ្ងៃខ្លះសំណាងល្អ និងថ្ងៃខ្លះទៀតក៏សំណាងពុំសូវល្អជាដើម។ ហេតុដូចនេះហើយ ថ្ងៃនេះ ប្រិយមិត្តទំាងអស់គ្នាអាចសាកល្បងលេងល្បែងជ្រើសរើសរូបក្រវិលមួយដើម្បីចង់ដឹងថា ថ្ងៃខាងមុខអ្នកអាចជួបលាភសំណាងអ្វីខ្លះ។ បន្ទាប់ពីអ្នកបានជ្រើសរើសរូបក្រវិលជាក់លាក់មួយហើយ ចូរអ្នកមកដឹងពីខ្លឹមសារខាងក្រោមរួមមាន៖
បើអ្នករើសយកក្រវិល A
សំណាងរបស់អ្នកហាក់បីនឹងកំពុងតែខិតមករកអ្នកជាបណ្តើរៗហើយ។ កាលពីមុន សំណាងរបស់អ្នកធ្លាប់តែមិនសូវជាល្អប៉ុន្មាននោះទេ ហើយអ្នកក៏ពុំមានអ្វីឲ្យរហ័សរហួនដែរ។ ប៉ុន្តែ បន្ទាប់មកទៀត រឿងគ្រប់យ៉ាងនឹងប្រែទៅជាល្អវិញ ព្រោះលាភសំណាងអស់ទំាងនោះមានភាពខ្លំាងដោយសារតែអ្នកនឹងអាចប្រមូលយករបស់អស់នោះពុំមានការគិតអ្វីឡើយ។
ទន្ទឹមនឹងនោះ អ្នកគួរចៀសវាងការរីករាយហួសហេតុពេក ព្រោះវាអាចធ្វើឲ្យទ្រព្យសំណាងប្រែក្លាយទៅជាអសារបង់។
បើអ្នករើសយកក្រវិល B
លាភសំណាងរបស់អ្នកហាក់បីជាប្រើការនៅក្នុងវិស័យការងាររបស់អ្នកមិនថាអំឡុងពេលធ្វើការ ឬសិក្សាឡើយ អ្នកនឹងទទួលបានជោគជ័យនៅថ្ងៃបញ្ចប់។ ក្រៅពីធ្វើការងារមានប្រយោជន៍ស្រួលធ្វើហើយ ទំនាក់ទំនងរវាងបុគ្គលរបស់អ្នកកំពុងមានភាពរីកចម្រើនល្អឡើងដែរ ធ្វើឲ្យការសិក្សា និងជីវិតការងាររបស់អ្នកកាន់តែរីករាយឡើងៗ។
បើអ្នករើសយកក្រវិល C
គេត្រូវបានប៉ាន់ស្មានថា សំណាងរបស់អ្នកត្រូវបានមនុស្សគ្រប់គ្នាច្រណែន ក៏ព្រោះតែសំណាងរបស់អ្នកនឹងនំាឲ្យអ្នកមានជោគវាសនាល្អ។ ទន្ទឹមនឹងនោះផងដែរ អ្នកមិនគួរប្រឡូកខ្លួនលេងល្បែងឲ្យនំាខាតបង់លាភរបស់អ្នកឡើយ។
បើអ្នករើសយកក្រវិល D
វាហាក់បីដូចជាសំណាងរបស់អ្នកពុំសូវមានភាពប្រសើរឡើងឡើយ។ សំណាងល្អកាលពីអតីតកាលនៅតែអាចទទួលបាន រីឯសំណាងមិនល្អនៅថ្ងៃអនាគតក៏នៅតែជួប។ បើទោះបីជាសំណាងរបស់អ្នកមិនមានការរីកចម្រើនល្អក៏ដោយ អ្នកអាចកែខៃវាបានតាមរយៈការប្រឹងប្រែងខ្លំាងទើបទទួលបានលាភសំណាងវិញ។
យ៉ាងម៉េចដែរបន្ទាប់ពីដឹងអត្ថន័យនៃការជ្រើសរើសរូបក្រវិលនីមួយៗរួចហើយ? យ៉ាងណាៗ អ្នកក៏មិនត្រូវពឹងផ្អែកលើលាភសំណាងបាន ១០០% នៅក្នុងជីវិតដែរ។ ការខិតខំប្រឹងប្រែងដោយកម្លំាងកាយចិត្តទើបជាការប្រសើរបូកផ្សំជាមួយលាភសំណាងដែលអ្នកនឹងទទួលបានតែប៉ុណ្ណោះ៕
រូបភាព៖ Pinterest
ចុចអានបន្ត៖
ជ្រើសរើសបបូរមាត់មួយដើម្បីដឹងពីភាពទាក់ទាញអ្នកចំពោះអ្នកដទៃ