អាហារ ៨ ប្រភេទ ជួយរក្សាស្បែកឲ្យនៅតែភ្លឺស្រស់ថ្លា ទោះគេងមិនបានគ្រប់ក៏ដោយ

  • 2020-05-05 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រ៉ាឌីកាល់​សេរី​នៅ​ក្នុង​ខ្លួន​របស់​អ្នក​​ ​បង្ក​មក​ពី​ទម្លាប់​នៃ​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​និង​ជាតិ​ស្ករ​ខ្ពស់ ដែល​អាច​ប៉ះពាល់​ទាំង​​រាង​កាយ​និង​ស្បែក។ សម្រាប់​អ្នក​ដែល​ធ្វើការ​ហត់​អស់​កម្លាំង គេង​មិន​បាន​គ្រប់គ្រាន់ គួរ​ញ៉ាំ​ប្រភេទ​អាហារ​ដែល​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជា​ប្រចាំ​ ដើម្បី​ជំនួយ​ដល់​ស្បែក​និង​រាងកាយ​ឲ្យ​មាន​សុខភាព​ល្អ។ ប្រសិន​បើ​​អ្នក​​​គេង​ពុំ​លក់​ ឬ​​គ្មាន​ពេល​គេង​ឲ្យ​បាន​គ្រប់​ គួរ​បន្ថែម​អាហារ​ ៨ ប្រភេទ នេះ​ ដើម្បី​ជួយ​ការពារ​ស្បែក​ឲ្យ​ភ្លឺ​ស្រស់​ថ្លា មិន​ឆាប់​យារ​ធ្លាក់​។

១. ប៉េង​ប៉ោះ

ប៉េង​ប៉ោះ​​សម្បូរ​ទៅ​ដោយ​លីកូពីន មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​​ច្រើន​ជាង​គេ​ដល់​ទៅ​២០​ដង មាន​វីតាមីន​ C ខ្ពស់ ដែល​អាច​ជួយ​បណ្តេញ​ជាតិ​ពុល​​ ​រំលាយ​ជាតិ​ខ្លាញ់​នៅ​ក្នុង​រាយ និង​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ចែង​ចាំង​។

២. ប៊្លូប៊េរី

​​​ប៊្លូប៊េរី​មិន​ត្រឹម​តែ​អាច​ជួយ​ការពារ​សុខភាព​ភ្នែក​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​​​ផ្ទុក​នូវ​វីតាមីន​ C មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ធម្មជាតិ ដែល​អាច​ប្រឆាំង​នឹង​រ៉ាឌីកាល់​សេរី ជួយ​បន្តឹង​ស្បែក ការពារ​ពី​កាំ​រស្មី​ព្រះអាទិត្យ កាត់​បន្ថយ​ការ​​ឡើង​​ស្នាម​អុច ជួយ​ឲ្យ​ម៉ដ្ឋ​រលោង​។

៣. ទំពាំងបាយជូរ

​​​ ទំពាំងបាយជូរ​សម្បូរ​សារធាតុ​ម្យ៉ាង​ឈ្មោះ​ថា Proanthocyanidin ដែល​មាន​តួនាទី​ប្រឆាំង​នឹង​រ៉ាឌីកាល់​សេរី​នៅ​ក្នុង​រាងកាយ។ ​ ទំពាំងបាយជូរ​​​មាន​ពណ៌​កាន់​តែ​ក្រមៅ​ វា​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ ក្រោ​ពីនេះ​ ​វា​ក៏​អាច​ជួយ​សម្រួល​​ដល់​ដំណើរ​ការ​នៃ​ឈាម ការ​ពារ​ការ​កក​ស្ទះ​ក្នុង​សរសៃ​ឈាម ជំងឺ​ទឹក​នោម​ផ្អែម និង​ធ្វើ​ឲ្យ​ស្បែក​មាន​ភាព​រលាស់​ ទន់​រលោង ក្មេង​ជាង​វ័យ។

៤. ម្ទេសប្លោក

ម្ទេសប្លោក​ផ្ទុក​ទៅ​​ដោយ បេតាការ៉ូទីន វីតាមីន​ C និង​អាច​ការពារ​ពី​ការ​ឆ្លង​បាក់តេរី​ផ្សេងៗ​។ ជាពិសេស​វា​​អាច​ជួយ​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា ពន្យារ​ភាព​​ចាស់ និង​​​ហានិភ័យ​ពី​ការ​កើត​ជំងឺ​មហារីក​។ លើស​ពី​នេះ​ទៅ​ទៀត វា​មាន​តួនាទី​ជួយ​ឲ្យ​រាង​កាយ​ស្រស់​ស្អាត ក្រចក​រឹងមាំ សក់​ភ្លឺ​រលោង។ សម្រាប់​ម្ទេស​ប្លោក​ពណ៌​លឿង មាន​វីតាមីន​ C ច្រើន​ជាង​ពណ៌​ដទៃ​ ដល់​ទៅ​៣​ដង និង​អាច​​រក្សា​ជាតិ​កូឡាជែន​ ធ្វើ​ឲ្យ​ស្បែក​នៅ​ក្មេង​បាន​​យូរ​។

៥. តែបៃតង

តែបៃតង​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន​ជាង​តែ​ធម្មតា។ Catechin ដែល​មាន​​នៅ​ក្នុង​តែ​បៃតង អាច​ជួយ​ការពារ​​ការ​ឈឺ​ចុក​រោយ និង​ប្រឆាំង​នឹង​ជំងឺ​មហារីក។ វា​គឺ​ជា​ធាតុ​ផ្សំ​ ដែល​គេ​និយម​យក​ប្រើ​ប្រាស់​ក្នុង​​ផលិតផល​ថែរក្សា​សម្ផស្ស​ជា​ច្រើន​ ព្រោះ​តែ​បៃតង អាច​ជួយ​ទប់ស្កាត់​ភាព​ចាស់ និង​ធ្វើ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ​​។

៦. គ្រាប់​ធញ្ញជាតិ

​គ្រាប់​ធញ្ញជាតិ​ មាន​វីតាមីន E សេលេញ៉ូម អាស៊ីត n-3 អាច​ជួយ​ទប់ស្កាត់​នៃ​​ការ​កើត​មហារី​ក និង​​ស្ទះ​សរសៃ​ឈាម​។ វា​​គឺ​ជា​អាហារ​ដ៏​ល្អ​សម្រាប់​កាត់បន្ថយ​ភាព​ឃ្លាន​នៅ​ពេល​ក្រពះ​ទទេ ដោយ​ពុំ​បាច់​បារម្ភ​ខ្លាច​​ឡើង​ទម្ងន់​ឬ​ឈឺ​ក្បាល​នោះ​ទេ​។

៧. ខ្ទឹម​បារាំង

ខ្ទឹម​បារាំង​សម្បូរ cystine និង​អាច​ជួយ​​ពន្យារ​ភាព​ចាស់​បាន​យ៉ាង​ល្អ​។

៨. ខ្ទឹមស

​​​ខ្ទឹមស​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតោកម្ម អាលីស៊ីន (Allicin) ជួយ​បណ្តេញ​ជាតិ​​ពុល​ចេញ​ពី​​ថ្លើម​។ មិន​តែ​ប៉ុណ្ណោះ​ វា​ផ្ទុក​ទៅ​ដោយ​សារធាតុ​សំខាន់​ៗ​ជា​ច្រើន​ទៀត ​​ដែល​អាច​ជួយ​ប្រយុទ្ធ​នឹង​កោសិកា​ ដែល​នាំ​ឲ្យ​អ្នក​ឆាប់​​ចាស់​។ សម្រាប់​អ្នក​ចូល​គេង​នៅ​យប់​ជ្រៅ​ពេក ឬ​គេង​មិន​បាន​គ្រប់​គ្រាន់ គួរ​ជ្រើសរើស​​បន្ថែម​អាហារ​​​ល្អៗ​​ដល់​រាង​កាយ​ ដើម្បី​​ការពារ​ទាំង​សុខភាព​និង​សម្រស់​។ ទោះ​ជា​បែប​នេះ​ក្តី អ្នក​ក៏​គួរ​​​ព្យាយាម​សម្រាក​​ឲ្យ​បាន​គ្រប់គ្រាន់ មិន​មែន​ពឹង​ផ្អែក​លើ​ការ​ញ៉ាំ​តែ​មួយ​មុខ​ឡើយ​៕

ចុចអានបន្ត៖តិចនិក​ថែទាំ​ក្រចក​ធ្វើ​ឲ្យ​ក្រចក​រឹង​ ដុះ​វែង​ក្រាស់​ និង​មិន​ងាយ​បាក់​​​

ប្រភព៖ akerufeed ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម