រៀន​តាម​ស្ទីល​ធ្វើ​ខ្លួន​របស់ Taeyeon ទោះ​អាយុ​៣១​ឆ្នាំ​ នៅ​តែ​ក្មេង​ស្អាត​ដូច​១៨​ឆ្នាំ

  • 2020-05-04 08:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​ស្ថិត​ក្នុង​វ័យ​៣០​ប្លាយ​ហើយ​ក៏​ដោយ តែ​កំពូល​តារា​ចម្រៀង​ស្រី​កូរ៉េ Taeyeon នៅ​តែ​រក្សា​បាន​សម្រស់​សាច់​ចាំ មិន​ខុស​ពីយុវវ័យ ដោយ​ស្ទីល​តែង​ខ្លួន​ថ្មី​ៗ​របស់​ខ្លួន។

គិត​មក​ដល់​ពេល​នេះ តារា​ចម្រៀង​ស្រី​ជួរ​មុខ​កូរ៉េ Kim Tae Yeon បាន​បោះ​ជើង​ចូល​សិល្បៈ​រយៈ​ពេល​១៣​ឆ្នាំ​មក​ហើយ។ ក្រៅ​ពី​ជា​ប្រធាន​ក្រុម នៃ​ក្រុម​ចម្រៀង​លំដាប់ A ក្នុង​ក្រុមGirls’ Generation នោះ ស្រី​ស្អាត​វ័យ​៣១​ឆ្នាំ​រូប​នេះ ក៏​មាន​អាជីព​ចម្រៀង​ទោល​ល្បី​រន្ទឺ​មិន​ធម្មតា​ដែរ​។ ដោយ​គ្រប់​បទ​ទោល​របស់​តារា​មក​ពី​ផលិតកម្ម SM សុទ្ធតែ​ទទួល​បាន​ជោគជ័យ​ទាំង​អស់។

Taeyeon ត្រូវ​បាន​ទស្សនិកជន​ចាត់​ទុក​ថា ជា​តារា​ចម្រៀង​ដែល​មិន​ត្រឹម​តែ​មាន​សមត្ថភាព​នោះ​ទេ រូប​សម្រស់​របស់​នាង​ក៏​បាន​ទាំង​ព្រម​ផង​ដែរ។ ជាក់​ស្ដែង ប្រៀប​ធៀប​នឹង​កាល​ពី​១៣​ឆ្នាំ​មុន អាច​និយាយ​បាន​ថា តារា​រូប​នេះ​គ្មាន​អ្វី​ផ្លាស់​ប្ដូរ​ឡើយ ដោយ​អ្នក​ខ្លះ​បាន​លើក​ឡើង​ថា ស្រី​ស្អាត​រូប​នេះ ចង់​ក្មេង​ជាង​ពី​មុន​ផង។

ដើម្បី​រក្សា​បាន​រូប​សម្បត្តិ​បែប​នេះ តារា​កើត​ឆ្នាំ​១៩៨៩ និយម​ស្ទីល​តែង​ខ្លួន​បែប​យុវវ័យ ទោះ​បី​ជា​នាង​មាន​អាយុ​ក្រៅ​សាម​សិប​ហើយ​ក៏​ដោយ។ យោង​តាម​អ្នក​ផាត់​មុខ​ផ្ទាល់​ខ្លួន​របស់​ម្ចាស់​បទ Four Seasons, Taeyeon ចូល​ចិត្ត​ប្រើ​ទ្រនាប់​ស្ដើង និ​ង​ភ្លឺ​ជាង​ស្បែក​ធម្មជាតិ​មួយ​លេខ​ដើម្បី​មើល​ទៅ​ក្មេង​ជាង​វ័យ។

គូល័រ​ថ្ពាល់​គឺ​ជា​អាវុធ​សម្ងាត់​ដែល​ស្រី​ស្អាត​នេះ​មិន​ដែល​ចោល​ឡើយ តែ​នាង​និយម​ប្រើ​ពណ៌​ស្រាល​ៗ។ ការ​គូរ​ខ្ទង់​ច្រមុះ​បែប​ធម្មជាតិ​ក៏​ជួយ​ឲ្យ​ទម្រង់​មុខ​របស់​ Taeyeon មាន​ជម្រៅ​ជាង​មុន។ និយាយ​ពី​ភ្នែក​វិញ ប្រសិន​បើ​មិន​មែន​ជា​កម្មវិធីធំ​ៗ សិល្បការិនី​វ័យ​៣១​ឆ្នាំ នឹង​លាប​តែ​ម៉ាស្ការ៉ា​ប៉ុណ្ណោះ ដោយ​មិន​ប្រើ​ពណ៌​ភ្នែក​ឡើយ ដើម្បី​ឲ្យ​មើល​ឃើញ​ភ្នែក​ថ្លា។ ក្រៅ​ពី​នេះ នាង​មិន​ដែល​ចេញ​ក្រៅ​ផ្ទះ ដោយ​មិន​ប្រើ​ឡេ​ការពារ​កម្ដៅ​ឡើយ៕

អានបន្ត៖ ​ ថា​បាន​គឺ​ធ្វើ​បាន ស្រី​ស្អាត​ម៉ាឡេស៊ី ប្ដេជ្ញា​ចិត្ត​សម្រក​ពី ១២២​គីឡូ ឡើងស្អាត​មើល​មិន​ស្គាល់

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម