ទើបគេសរសើរ​ថ្ងៃ​មុន​ថា​សម​គ្នា​ជាមួយ Lisa ពេល​នេះ Cai Xukun កៀកកើយ Angelababy ដូច​រាជបុត្រ និង​ព្រះនាង

  • 2020-05-04 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កម្រង​រូបភាព​ថ្មី​រវាង​កំពូល​តារា​ចម្រៀង​ប្រុស​ចិន Cai Xukun និង​តារា​សម្ដែង​ស្រី​លំដាប់ A Angelababy កំពុង​ធ្វើ​ឲ្យ​អ្នក​គាំទ្រចលាចល​ជា​ខ្លាំង ដ្បិត​សិល្បករ​ទាំង​២​មាន​រូប​សម្បត្តិ​ស្អាត​ខ្លាំង​ពេក។

ក្រោយ​រយៈ​ពេល​ទន្ទឹង​រង់​ចាំ​ជា​យូរ​ថ្ងៃ​មក កម្មវិធី​កម្សាន្ត Running Man រដូវ​កាល​ទី ៨ របស់​ចិន​បាន​ចាប់​ផ្ដើម​ថត​​ថ្មី​ហើយ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​នោះ នៅ​ក្នុង​រដូវ​ថ្មី​នេះ កំពូល​តារា​ចម្រៀង​ប្រុស និង​គ្រូបង្វឹក​របស់​កម្មវិធី​ប្រលង​ចម្រៀង Youth With You លោក Cai Xukun បាន​ចូល​រួម​ជា​សមាជិក​ថ្មី។

នៅ​ក្នុង​ថ្ងៃ​ថត​ទី ១​នេះ សមាជិក​ទាំង​អស់​បាន​បង្ហាញ​មុខ​រួម​គ្នា។ ​សកម្មភាព​ដែល​ទាក់ទាញ​ចំណាប់​អារម្មណ៍​ជាង​គេ​នោះ ​គឺ​កាយ​វិការ​ទន់​ភ្លន់ ជួយ​លើក​រ៉ូប​ឲ្យ Angelababy នៅ​ពេល​នាង​ឡើង​កាំ​ជណ្ដើរ។ សកម្មភាព​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សរសើរ​ប្រុស​ស្អាត វ័យ២២​ឆ្នាំ ​ជា​ខ្លាំង។ ទោះ​បី​ជា​ សិល្បករ​២​រូប​នេះ មាន​អាយុ​ខុស​គ្នា​ជិត​១០​ឆ្នាំ​ក្ដី តែ​មើល​ទៅ​គឺ​សម​គ្នា​ មិន​ខុស​ពី ព្រះនាង និង​រាជបុត្រ​ឡើយ។

មុន​ពេល​ ត្រូវ​បាន​គេ​សរសើរ​ថា​សម​គ្នា​ជាមួយ Angelababy ម្ចាស់​បទ Wait Wait Wait ក៏​ត្រូ​វ​គេ​ផ្គូផ្គង​ជាមួយ​កំពូលតារា​ចម្រៀង​ស្រី​ថៃ Lisa ដូច​គ្នា នៅ​ពេល​ពួក​គេ​ធ្វើ​ជា​គ្រូ​បង្វឹក​ក្នុង​កម្មវិធី Youth With You រួម​គ្នា៕

អានបន្ត៖ ​ Angelababy បង្ហាញ​ខ្លួន​ស្រស់​ផូរផង់​ក្រោយ​ធ្លាយ​រូបភាព​មិន​សមរម្យ​លើ​កញ្ចក់​ទូរទស្សន៍

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម