ចូលគេងមុនម៉ោង១០យប់ ក៏ធ្វើឲ្យមុខក្មេងជាងវ័យ ព្រោះអាថ៌កំបាំង៣យ៉ាងនេះ

  • 2020-05-05 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ចូល​គេង​ឲ្យ​បាន​មុន​ ម៉ោង​ ១០យប់​ ធ្វើ​សុខភាព​រឹងមាំ និង​សម្រស់​ក្មេង​ជាង​វ័យ។​ តាម​ការសិក្សា​ និង​ណែនាំ​ពី​វេជ្ជបណ្ឌិត​ឲ្យដឹង​ថា​​​​ការ​គេង​ ឲ្យ​បាន​មុន​ពេល​ពាក់កណ្ដាល​យប់ ​ទទួល​បាន​អត្ថប្រយោជន៍​សំខាន់​​ពោល​គឺ​ធ្វើ​ឲ្យ​មាន​តុល្យភាព​អ័រម៉ូន​ក្នុង​រាងកាយ​ តួយ៉ាង​ ​អ័រម៉ូន​លូតលាស់ ​ឬ​អ័រម៉ូន​នៃ​យុវវ័យ​ដំណើរ​ការ​បាន​ល្អ​។

ចង់បានអង្ករផ្កាម្លិះប្រណីតដាំដុះដោយធម្មជាតិគុណភាពល្អឥតខ្ចោះដឹកដល់ផ្ទះរបស់លោកអ្នកចុចត្រង់នេះ!

អត្ថប្រយោជន៍​នៃ​ការ​គេង​មាន​ដូច​ខាង​ក្រោម៖

១. អ័រម៉ូន​នេះ​នឹង​ជួយ​ជួសជុល​កោសិកា ​រាងកាយ​នៅ​ពេល​គេង​

២. ជួយ​កាត់បន្ថយ​ស្នាម​ជ្រួញ​លើ​ផ្ទៃ​មុខ​ភ្នែក​និង​ថ្ពាល់​

៣. បណ្ដុះ​សាច់ដុំ ការ​បង្កើត​ឆ្អឹង ​និង​ជួយ​ការពារ​ប្រព័ន្ធ​​ភាព​ស៊ាំ​នៅ​ក្នុង​រាងកាយ​។

ដូច្នេះ ​ការ​ចូល​គេង​យឺត ​ឬការ​គេង​មិន​គ្រប់គ្រាន់​អាច​បណ្តាលឲ្យ​រាងកាយ​ងាយរងសម្ពាធ ការផលិតអរម៉ូន​លូតលាស់​មិន​គ្រប់គ្រាន់​។ ជា​ធម្មតា​ អ័រម៉ូន​លូតលាស់​មាន​សារៈសំខាន់​សម្រាប់​ដំណើរ​ការ​នៃ​សាច់ដុំ​បេះដូង​និង​កោសិកា​ខួរក្បាល​។

សូម​បន្ថែម​ពី​លើ​នេះ សម្រាប់​នារី​ៗ ក៏គួរ​ថែរក្សា​ស្បែក​មុខ​ ដោយ​ធ្វើ​ការ​ម៉ាស្សា​មុខ​ ឬ​បិទ​មុខ និង​លុប​លាង​មុខ​ឲ្យ​បាន​ស្អាត​ មុន​នឹង​ចូល​គេង​។ ជាមួយ​គ្នា​នេះ​ កញ្ញា​សូម​ណែនាំ​អ្នក​ទាំង​អស់​គ្នា​រក្សា​ទុក​ទឹក​អង្ករ​សម្រាប់​លាង​សម្អាត​មុខ​ជា​ប្រចាំ​ផងដែរ​ ព្រោះ​វា​មាន​សារធាតុ​ខនិច ​និង​វីតាមីន​ជា​ច្រើន​ដូចជា​​ វីតាមីន B1, C និង E ដែល​វីតាមីន​ទាំងនេះ​ អាច​ជួយ​ពង្រឹង​សុខភាព​កោសិកា​ស្បែក​ឲ្យ​កាន់​តែ​រឹងមាំ។ ចុច​អាន​បន្ថែម៖ រូបមន្តទឹកអង្ករជួយស្បែក របស់ជនជាតិជប៉ុនប្រើពាន់ឆ្នាំ ដល់សព្វថ្ងៃ ​​​​

ចង់បានអង្ករផ្កាម្លិះប្រណីតដាំដុះដោយធម្មជាតិគុណភាពល្អឥតខ្ចោះដឹកដល់ផ្ទះរបស់លោកអ្នកចុចត្រង់នេះ!

ប្រភព៖ Health.com.kh ប្រែ​សម្រួល៖ ស៊ិន សាវ៉េត