នារីចូលរួមបាតុកម្មឲ្យបើកក្រុងឡើងវិញនៅអាមេរិក ពេលនេះបានឆ្លងកូវីដ១៩ហើយ
- 2020-04-30 03:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីចូលរួមបាតុកម្មឲ្យបើកក្រុងឡើងវិញនៅអាមេរិក ពេលនេះបានឆ្លងកូវីដ១៩ហើយ
យោងតាមបណ្ដាញព័ត៌មាននានា នារីដែលបានឆ្លងវីរុសកូវីដ១៩ហើយនេះ ត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកនៅផ្ទះ ហើយលែងចូលរួមធ្វើបាតុកម្មទៀតហើយ។
យោងតាមបណ្ដាញព័ត៌មាន New York Post នារីអាមេរិកឈ្មោះ Audrey Whitlock អ្នកកាន់ទំព័រ និងក្រុម Facebook ឈ្មោះ ReOpen NC (បើកក្រុង Carolina ឡើងវិញ) ដែលមានសមាជិក ៦៩០០០នាក់ ត្រូវបានអជ្ញាធរដាក់ឲ្យនៅដាច់ដោយឡែក ពេលគេបានរកឃើញថានាងមានផ្ទុកមេរោគ Covid -19។
“ខ្ញុំបានផ្ដាច់ខ្លួននៅដោយឡែកតាមការណែនាំរបស់ក្រសួងសុខាភិបាលហើយ។ ពីពេលនេះតទៅ ខ្ញុំនឹងមិនចូលរួមកម្មវិធីណារបស់ ReOpen NC ទៀតឡើយ” Audrey ប្រាប់បណ្ដាញព័ត៌មាន។
ខណៈមេដឹកនាំកំពុងត្រូវផ្ដាច់ខ្លួនឲ្យនៅដាច់ដោយឡែកនោះ ក្រុម ReOpen NC នៅតែធ្វើកម្មវិធី២ដើម្បីបាតុកម្មឲ្យបើកក្រុង Carolina ឡើងវីញ ដោយគោលដៅរបស់ពួកគេគឺចង់ឲ្យអជ្ញាធរឆាប់បើកក្រុងនេះឡើងវិញមុនថ្ងៃទី ៨ ខែឧសភា។
ប្រភពដដែលបានឲ្យដឹងថា ការបាតុកម្មនេះមានអ្នកចូលរួម១០០នាក់ និងគ្មានអ្នកណាពាក់ម៉ាសទាំងអស់ ដែលបណ្ដាលឲ្យមេក្រុមរបស់ពួកគេបានឆ្លងមេរោគនេះ៕
អានបន្ត៖ ចង់ធ្វើជាអ្នកលក់នំ តែព្រហ្មលិខិតកំណត់ឲ្យធ្វើអ្នកកំប្លែងវិញ