ទម្លាប់តូចតាចក្នុងបន្ទប់ទាំង ១០ យ៉ាងដែលបំផ្លាញសុខភាពអ្នកដោយមិនដឹងខ្លួន

  • 2020-04-28 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅក្នុង​បន្ទប់​ទឹក​ដែល​មាន​ចាន​បង្គន់​តែមួយ​មានបាក់​តេរី​ចំនួន ៣, ២ លាន។ ចុះ​ប្រសិន​បើអ្នកមាន​ទម្លាប់​មិន​ល្អ​នៅ​ក្នុង​បន្ទប់​ទឹក​តើ​អ្នកនឹង​ជួប​បញ្ហា​អ្វីខ្លះ? ជាការ​ពិត​ណាស់ បើ​អ្នក​មាន​ទម្លាប់​មិន​ល្អ​អ្នក​ប្រាកដ​ជា​អាច​មាន​បញ្ហា​មុន​នៅ​លើ​ស្បែក​និង​ការឈឺ​ក្រពះ​ជាដើម។ ទម្លាប់​តូចតាច​នៅក្នុង​បន្ទប់​ទឹក​នោះរួមមាន៖

១. កោររោម​នៅជុំវិញ​ខោខ្លី

វាជារឿង​ធម្មតា​សម្រាប់​ការ​កោរ​រោម​នៅ​បរិវេណ​នោះ។ ដំបូង​បង្អស់​ពួកគេ​មានផ្ទុក​សារធាតុ pheromones ដែល​ទាក់​ទាញ​ភេទ​ផ្ទុយគ្នា និង ទីពីរពួក​គេកា​រពារអ្នក​ពីបាក់តេរី​ដទៃ។ដូចគ្នានេះ​ផងដែរនៅ​ពេល​ដែល​យើង​កោរ​រោម​នៅ​ទីនោះយើង​អាច​បំផ្លាញ​ស្បែក​បាន។

អ្វីដែល​គួរធ្វើ៖

​ប្រសិនសិន​បើ​អ្នក​ចង់​ឱ្យរាង​កាយ​របស់​អ្នក​ស្អាត​នៅទី​នោះ​សូម​ប្រើ​ឧបករណ៍​កោរសក់រ​បស់​ស្ត្រី​ពិសេស​ដូចជា​ឡាម​និង​ក្រែម​កោរ​សំរាប់​អនាម័យ​ជិត​ស្និទ្ធ។ សាប៊ូ​មិន​មែន​ជាដំណោះ​ស្រាយ​សម​ស្រប​បំផុត​នោះទេ​ព្រោះ​ស្បែក​មាន​លក្ខណៈ​ស្តើង​ខ្លាំង​ណាស់។ ឧទាហរណ៍​មានវិ​ធី​ល្អប្រសើរ​ជាង​មុន​ក្នុង​ការកម្ចាត់​សក់នៅទី​នោះ​ដូចជា​ការខាត់​ជាដើម។ ប្រសិន​បើ​អ្នក​ចាប់​អារម្មណ៍​លើ​វិធីសាស្រ្ត​ជំនួស​ដូចជា​ការ​ខាត់​ចូរកុំធ្វើ​វាដោយ​ខ្លួនឯង​ទៅ​អ្នក​ឯកទេស​ជំនួស​វិញ។

រូបតំណាង

**២. ការប្រើប្រាស់​ស្បៃ​ដុស​ខ្លួន**

ការប្រើ​ស្បៃ​ដុស​ខ្លួនវា​ពិតជា​ល្អនៅ​ពេល​អ្នក​ទើប​ប្រើ​វាថ្មីៗ ដោយ​វាជួយ​សម្អាត​ស្បែក។ នៅពេល​អ្នកទុក​វា​ចោល​ក្នុង​បន្ទប់​ទឹក​យូរ ពេល​នោះ​ហើយ​គឺជា​ពេល​ដែល​ពពួក​បាក់តេរី​ចូល​ទៅ​ក្នុង​ស្បៃ​នោះ។

អ្វី​ដែល​គួរធ្វើ៖

ប្តូរវា​ឲ្យ​បាន​ញឹក​ញាប់ ទុក​ឲ្យវា​ស្ងួតឬ​កុំទុក​ក្នុង​បន្ទប់​ទឹក ប្រើ​ប្រាស់​របស់​ដែល​អាចប្រើ​ជំនួស​ស្បៃបា​នដូច​ជា​សម្លៀក​បំពាក់ និង​ខាត់ស្បែក​ពីរដង​ក្នុងមួយ​សប្តាហ៍​ជាដើម។

រូបតំណាង

៣. ភ្លេចដុស​សម្អាត​កន្លែង​មួយ​ចំនួន​នៅ​លើ​រាងកាយ

រាងកាយ​របស់​អ្នកត្រូវបានការពារពី​បាក់តេរី​និង​មេរោគ​នៅពេល​វាស្អាត។ ហើយកន្លែង​មួយ​ចំនួន​ដែលអ្នក​មិន​បាន​សម្អាត​ដល់​នោះ​រួមមា​នខ្នង ក្បាល បាតជើង​និង​ខាងក្រោយ​ត្រចៀក។

អ្វី​ដែល​គួរធ្វើ៖

ប្រើច្រាស​សម្រាប់​ដុស​សម្អាត​ណាមួយ​ដើម្បី​កុំ​ឲ្យអ្នក​ភ្លេច។

រូបតំណាង

៤. ទុកច្រាស​ដុសធ្មេញ​នៅផ្ទាល់​ឥដ្ឋ

បន្ទប់ទឹក​ជាកន្លែង​ពោរពេញ​ទៅដោយ​បាក់តេរី ដូច្នេះចូរ​កុំព្យាយាម​ទុករបស់​ប្រើប្រាស់​នៅទី​នោះអី។

អ្វីដែល​គួរធ្វើ៖

រក​កន្លែង​ទុកច្រាស​ឆ្ងាយ​ពីបន្ទប់​ទឹ​កនិងប្តូរច្រាសរ​បស់អ្នក​ជារៀង​រាល់ ៣ ខែ​ម្តង។

រូបតំណាង

៥. យកទូរស័ព្ទ​ចូលក្នុង​បន្ទប់ទឹក

មាន​មនុស្ស​ប្រហែល​ជា ៩០% យក​របស់ប្រើ​ប្រាស់​ដូចជា ទូរស័ព្ទ​ដៃ ចូល​ក្នុង​បន្ទប់ទឹក។ នៅពេល​ចេញអ្នក​តែង​ដុស​សម្អាត​ដៃ ចុះអ្នក​មាន​បាន​ដុសសម្អាត​របស់​អស់​ទាំង​នោះ​ដែរឬទេ។

អ្វីដែល​គួរធ្វើ៖

អ្នកអាច​យក​ទូរស័ព្ទ​ដៃចូល​បានតែ​ត្រូវដុស​សម្អាត​វាផង។

រូបតំណាង

៦. ប្រើប្រាស់​កន្សែង​ដុសខ្លួន​តែមួយ

បើទោះ​បីជា​អ្នកប្រើ​កន្សែង​ជូតមុខ​ជាពិសេស​ក៏ដោយ អ្នកក៏​នៅមាន​គ្រោះថ្នាក់​ស្បែកដែរ ពិសេស​អ្នកឆាប់​មាន​បញ្ហា​ស្បែក។ នៅពេល​អ្នកប្រើ​កន្សែង​ជូតមុខ​រួច​ហើយ តែមិន​បាន​ទុកឲ្យ​វាស្ងួត​នោះ បាក់តេរី​នឹងក​កើត​ជាក់​ជា​មិ​ន​ខាន។

អ្វីដែល​គួរធ្វើ៖

ប្រើប្រាស់​កន្សែង​ដែលបោះ​ចោល​ពេល​ប្រើរួច ព្រោះវា​មិនចាំ​បាច់​ឲ្យអ្នក​បោក​សម្អាត​ម្តង​ទៀត។

រូបតំណាង

៧. ប្រើប្រាស់​កន្សែង​ជូតខ្លួន​ទុក​ក្នុង​បន្ទប់ទឹក

ភាពសើម​និងបាក់តេរី​ជាកន្លែង​អាក្រក់​បំផុត​ដែល​យើង​មិនអាច​ទុក​កន្សែង​ពោះគោ​បាន។

អ្វីដែល​គួរធ្វើ៖

អ្នកត្រូវ​ទុកក​ន្សែងជូត​ខ្លួន​ឲ្យស្ងួត​ឬក៏​ឧស្សាហ៍​ប្តូរវា។

រូបតំណាង

៨. អង្គុយក្នុង​បន្ទប់​ទឹកយូរ​ជាង ១៥ នាទី

ទម្លាប់អាន​សៀវភៅ​ក្នុង​បន្ទប់​ទឹក លេង​ហ្គេម ស្តាប់​ចម្រៀង សុទ្ធតែ​ប្រើពេល​យូរក្នុង​បន្ទប់ទឹក ដូច្នេះ​បើលើ​សពី ១៥ នាទីវា​អាចដាក់​សម្ពាធ​លើសរសៃ​ឈាមនិងអា​ចកើត​ជម្ងឺឬស​ដូងបាត​ទៀតផង។

អ្វី​ដែល​គួរធ្វើ៖

ប្រើប្រាស់​បន្ទប់ទឹក​នៅពេល​ណាដែ​លត្រូវប្រើបាន​ហើយ។

រូបតំណាង

៩. ចាក់​ទឹក​នៅពេល​គម្រប​ចាន​បង្គន់​បើក

នៅ​ពេល​អ្នក​ចាក់​ទឹក​ពេល​គម្រប​ចានបង្គន់​នៅ​បើក វាបង្ក​ឲ្យមាន​បាក់តេរី មេរោគ​និង​កាក​សំណល់​ផ្សេងៗ​នៅ​ជាប់​ចាន​បង្គន់។ ដូច្នេះ​អ្នក​ត្រូវបិទ​វាសិន​សឹម​ចាក់​ទឹក។ ​ អ្វី​ដែល​គួរធ្វើ៖

​​​ត្រូវតែ​មាន​ទម្លាប់​បិទ​គម្រប​ចាន​បង្គន់​មុន​ចាក់ទឹក។

រូបតំណាង

១០. យកសក់​ដាក់លើ​ក្បាល​ពេល​កក់សក់

ពេលកក់​សក់អ្នក​យក​សក់​ដាក់​លើក្បាល​ដែល​ធ្វើឲ្យ​សក់អ្នក​ជំពាក់​ជំពិន បន្ទាប់​មក​ប្រើគ្រីម​បន្ទន់សក់​អាចធ្វើ​ឲ្យ​អ្នក​ដុ​សមិន​បាន​ត្រឹម​ត្រូវ។

អ្វី​ដែល​គួរធ្វើ៖

ជម្រើស​ដ៏ល្អ​ពេល​កក់​សក់​នោះគឺ​អ្នក​ត្រូវ​ទុក​សក់​តាម​ធម្មតា​ពេល​កក់​សក់ ម៉ាស្សា​ក្បាលរ​បស់អ្នក​ប៉ុន្តែ​មិន​ចាំ​បាច់​សក់​ទាំង​អស់​នោះ​ទេ។​

រូបតំណាង

ចុចអានបន្ត៖

៤ វិធីកាត់បន្ថយអាការៈភ្នែកស្ងួត ភ្នែកឆាប់នឿយហត់ និងសញ្ញាគ្រោះថ្នាក់ផ្សេងៗបាន

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម