នំខារ៉ាម៉ែលរសជាតិឆ្ងាញ់ មិនសាក មិនដឹងថាងាយស្រួលធ្វើប៉ុណ្ណា(មានវីដេអូ)

  • 2020-04-23 04:26:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ថ្ងៃ​នេះ​ ​កញ្ញា​ សូម​ណែនាំ​ប្រិយមិត្ត​ដែល​មាន​ពេល​ទំនេរ​នៅ​ផ្ទះ​ អាច​សាក​ល្បង​ធ្វើ​នំ​ខារ៉ាម៉ែល​​ សម្រាប់​ញ៉ាំ​ជាមួយ​ក្រុម​គ្រួសារ​ក្នុង​ថ្ងៃ​សម្រាក។ ចំពោះ​​​គ្រឿង​ផ្សំ​សំខាន់​ៗ​ក៏​មិន​សាំ​ញ៉ាំ​ ដូចជា​​​ ស្ករ​ស​ ទឹក​ដោះ​គោ​ស្រស់​ ពងមាន់​ ម្សៅ​ចាហួយ​ ​(មិន​ដាក់​ក៏​បាន​) ​ និង​​ទឹក​ស៊ីរ៉ូ​វ៉ានីឡា​។

វិធី​ធ្វើ​៖​

  • ស្ករស ១ពែង ​ដាក់​លើ​ខ្ទះ កម្ដៅ​រហូត​រលាយ​ក្លាយ​ជា​ទឹក​ស្ករ​ខាប់ ចាក់​ទឹក​ស្ករ​ចូល​ចាន​គោម។ ​

ស្ករ​ស​ចំនួន​ ៣/៤ ពែង​ ចាក់​ចូល​ក្នុង​ចាន​ពងមាន់។

  • ទឹក​ស៊ីរ៉ូ​​វ៉ានីឡា​សុទ្ធ​ ចំនួន​ ២ស្លាប​ព្រា​ ចាក់​ចូល​ក្នុង​ចាន​ពងមាន់​ រួច​កូរ​វា​ចូល​គ្នា​សព្វ។​
  • ដាក់​ឆ្នាំង​លើ​ចង្ក្រាន​ ហើយ​ចាក់​ទឹក​ដោះ​គោ​ស្រស់​ចំនួន​ ៣​ពែង​ និង​ ម្សៅ​ចាហួយ​ ​ចំនួន​ ៣/៤​ ពែង ហើយ​កូរ​ឲ្យ​សព្វ​ រួច​សឹម​បើ​ក​ភ្លើង​កម្ដៅ​​ រហូត​​វា​ពុះ​ទៅ​ជា​រាង​ខាប់​បន្តិច​ ហើយ​ចាក់​ទឹក​ដោះ​ក្រីម​នេះ​ចូល​ក្នុង​ចាន​ពងមាន់​ដោយ​ត្រង​យក​។​
  • ចាក់​ទឹក​ដោះ​គោ​​ ក្រីម​ និង​ពងមាន់​ចូល​គ្នា​ កូរ​ឲ្យ​សព្វ​ ហើយ​បន្ទាប់​មក​ចាក់​ចូល​ចាន​ទឹក​ស្ករ​ដោយ​ត្រង​កាក​ចេញ។
  • ជា​ចុង​ក្រោយ​ដាក់​ចាន​ដែល​ផ្សំ​រួច​នេះ​ ក្នុង​ឆ្នាំង​ ដោយ​ដាក់​​ទឹក​ចូល​ចំនួន​ ១អ៊ីន​ ឬ ២.៥ សង់ទីម៉ែត្រ​ជុំ​វិញ​ចាន​ ​​​ចំហុយ​រហូត​ដល់​កម្ដៅ​ ៧៤​អង្សា​ ហើយ​ទុក​ទូរ​ទឹក​កក​រយៈ​ពេល​ ៤ម៉ោង ឬ​ពេញ​១យប់​ក៏​បាន​។

សូម​ទស្សនា​វីដេអូ​នៃ​របៀប​ធ្វើ​លម្អិត​បន្ថែម៖​​​​​​

​​​​​​​​

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម