វិធីថែទាំមុខតាមរបៀបអ្នកនៅផ្ទះ គឺខុសដាច់ពីវិធីថែទាំដែលរាល់ដងចេញក្រៅ Make-up

  • 2020-04-23 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​រយៈ​ពេល​នៃ​ការ​រក្សា​គម្លាត​គ្នា​ពី​ជំ​ងឺ Covid-19 ​​ក្រៅ​ពី​នៅ​ផ្ទះ​មើល​ថែ​គ្រួសារ ​​ឬ​កូន​ៗ​ អ្នក​ក៏​គួរ​សម្អាត​​រាង​កាយ ​បន្សុទ្ធ​ជាតិ​ពុល​ចេញ​ពី​ស្បែក ​ដើម្បី​ឲ្យ​ទន់​រលោង​និង​ស​ផង​ដែរ។ ដោយសារ​តែ​ពេញ​មួយ​ថ្ងៃ​នៅ​ផ្ទះ ​ម្ល៉ោះ​ហើយ​ស្បែក​មិន​សូវ​រង​ភាព​កខ្វក់​និង​ផ្សែង​ដូច​រាល់​ថ្ងៃ​នោះ​ទេ។ ​នេះ​ជា​ឱកាស​បង្កើត​ឲ្យ​ស្បែក​ជាមួយ​ការ​លូត​លាស់​កោសិកា​ថ្មី ដោយ​អ្នក​អាច​អនុវត្ត​តាម​ជំហាន​ខាង​ក្រោម ​ហើយ​លទ្ធ​ផល​នឹង​ឃើញ​រយៈ​ពេល​២​សប្ដាហ៍។

រូបតំណាង

**១. រាល់​ព្រឹក ​ផឹក​ទឹក​ក្រូច​ឆ្មា​លាយ​ទឹក​ឃ្មុំ**

​ក្រូច​ឆ្មា​ពិត​ជា​ផ្ដល់​គុណ​ប្រយោជន៍​ច្រើន​ដល់​ស្បែក ​ជួយ​កោសិកា​ឈាម​រត់​បាន​ស្រួល​ផង​ដែរ។ ​ចំណែក​ទឹក និង​ទឹក​ឃ្មុំ​វិញ ពង្រឹង​ស្បែក​ក្នុង​ការ​ផលិត​ខូ​ឡា​ជែន​។ ​វីតាមីន C ​ពី​ក្រូច​ឆ្មា​ជួយ​បណ្តុះ​ស្បែក​ឲ្យ​ភ្លឺ​ថ្លា ​ពន្យារ​ភាព​ចាស់ បំបាត់​ស្នាម​អុជ​ខ្មៅ​ថែម​ទៀត។ ​​ផឹក​ទឹក​ក្រូច​ឆ្មា​រាល់​ព្រឹក​មិន​ត្រឹម​ល្អ​សម្រាប់​សម្រស់​ទេ ​តែ​ក៏​ល្អ​សម្រាប់​រូប​រាង​កាយ​អ្នក​ផង​ដែរ។

រូបតំណាង

​២. ស្រ្កាប់​មុខ

ជា​ទូ​ទៅ​គេ​តែង​ឲ្យ​ដំ​បូ​ន្មាន​ថា ​គួរ​ស្រ្កាប់​មុខ​នៅ​ពេល​ល្ងាច​​ ​វា​ល្អ​ចំពោះ​ស្បែក​មុខ ​ព្រោះ​វា​មិន​រង​ឥទ្ធិពល​ពី​ពន្លឺ​ព្រះ​អាទិត្យ។ ​យ៉ាង​ណា​ក៏​ដោយ ​បើ​ជា​ថ្ងៃ​ឈប់​សម្រាក​អ្នក​មិន​ចេញ​​ទៅ​ក្រៅ​ទេ ​ពេល​វេលា​ស្រ្កាប់​មុខ​នៅ​ពេល​ព្រឹក​ក៏​ល្អ​ផង​ដែរ។ ​ព្រោះ​វា​ជួយ​ជម្រុះ​ចោល​កោសិកា​ចាស់​ៗ​ឲ្យ​អស់ ​ងាយ​ឲ្យ​ស្បែក​មាន​ជីវិត​ឡើង​វិញ។ ​នៅ​ពេល​អ្នក​លាប​ផលិត​ផល​ថែរក្សា​ស្បែក​មុខ ​វា​កាន់​តែ​ស្រួល​ស្រូប​បាន​ជីវ​ជាតិ​ពី​គ្រឿង​ផ្សំ​ទាំង​នោះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ​តែ​កុំ​ភ្លេច ​ក្រោយ​ស្រ្កាប់​មុខ ​មិន​ត្រូវ​ភ្លេច​លាប​គ្រឿង​ផលិត​ផល​ណា​ដែល​ជួយ​ស្បែក​ឲ្យ​មាន​សំណើម​នោះ​ទេ។

រូបតំណាង

៣. លាង​មុខ​​ថ្មម​ៗ ​ដោយ​មិន​បាច់​ប្រើ​ហ្វូម​ឡើយ

​រាល់​ដង ​​អ្នក​ត្រូវ​ចេញ​ក្រៅ​ដូច្នេះ​តែង​តែ​ Make-up ​ម្ល៉ោះ​ហើយ​នៅ​ពេល​លាង​ជម្រះ​មុខ​គឺ​ទាម​ទារ​ឲ្យ​ប្រើ​ ២​ជំ​ហាន ​គឺ Remover និង ហ្វូម​លាង​មុខ។ ​តែ​បើ​អំ​ឡុង​ពេល​នេះ ​អ្នក​នៅ​ផ្ទះ​មិន​ចេញ​ទៅ​ណា​ទេ ​ស្បែក​របស់​អ្នក​មិន​រង​ឥទ្ធិពល​គ្រឿង​សំអាង​ខ្លាំង​​ឡើយ ​ដូច្នេះ​អ្នក​​​លាង​មុខ​ដោយ​គ្រាន់​តែ​ប្រើ​​ទឹក​ជូត​មុខ​បាន​ហើយ។ ម្យ៉ាង​ទៀត ​កុំ​ជូត​វា​ដោយ​កម្លាំង​ខ្លាំង​ៗ ​ព្រោះ​នឹង​ធ្វើ​ឲ្យ​ស្បែក​ងាយ​ខូច​បំផុត។

រូបតំណាង

៤. ​មុន​ពេល​ប្រើ​ម៉ាស​ភក់ ​គួរ​ប្រញាប់​ធ្វើ​រឿង​មួយ​នេះ​សិន

ជា​ការ​ពិត ​គេ​ប្រើ​ម៉ាស​ភក់​ដើម្បី​កម្ចាត់​ធាតុ​កខ្វក់​ដែល​នៅ​កក​កុញ​ក្នុង​រន្ធ​ញើស​ ​ព្រោះ​វា​សម្អាត​បាន​ជ្រៅ​ល្អ​ ព្រម​ទាំង​ជួយ​បន្សុទ្ធ​ស្បែក​ឲ្យ​​ចេញ​ផុត​ពី​ភាព​ខ្មៅ​​ជ្រៅ​របស់​មុន​កប់​សាច់​ផង​ដែរ។ ​យ៉ាង​ណា​មិញ ​បើ​អ្នក​ប្រើ​តិច​និក​ដោយ​ឆ្ពុង​មុខ​នឹង​ទឹក​ក្ដៅ​សិន ​មុន​លាប​ម៉ាស​ភក់​នោះ​វា​នឹង​ជួយ​បើក​រន្ធ​ញើស ​ហើយ​ម៉ាស​ភក់​អាច​ធ្វើ​ការ​បាន​ល្អ​​ ​ដើម្បី​ប្រតិបត្តិការ​លើ​ស្បែក​របស់​អ្នក​យ៉ាង​ពិត​ប្រាកដ៕

រូបតំណាង

អានបន្ត៖ ​ រូប​មន្ត​ធ្វើ​ឲ្យ​ស្បែក​មុខ​ស​ខ្ចី​ក្នុង​រយៈ​ពេល​២ សប្តាហ៍​​ ងាយ​ៗ​ធ្វើ​នៅ​ផ្ទះ​ខ្លួន​ឯង​ក៏បាន​

ប្រភព៖ Guu ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម