រងការរិះគន់ខ្លាំង ក្រោយវីដេអូតារាស្រីកូរ៉េស្តីឲ្យម៉ែក្មេករឿងបើកទូទឹកកក១៣វិនាទី ថាបង្ហិនភ្លើង
- 2020-04-22 09:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រងការរិះគន់ខ្លាំង ក្រោយវីដេអូតារាស្រីកូរ៉េស្តីឲ្យម៉ែក្មេករឿងបើកទូទឹកកក១៣វិនាទី ថាបង្ហិនភ្លើង
សកម្មភាពថ្មីបំផុតរបស់តារាសម្ដែង និងចម្រៀងស្រីកូរ៉េ Ham So Won បានបន្តធ្វើឲ្យទស្សនិកជនស្រងាកចិត្តនឹងនាង នៅពេលនាងចាប់កំហុសម្ដាយក្មេកតាំងពីរឿងតូចតាចបំផុត។
កាលពីពេលថ្មីៗនេះ ប្ដីប្រពន្ធកូរ៉េ និងចិនរបស់អតីតបវរកញ្ញា Ham So Won ព្រមទាំង Chen Hua បានរងការរិះគន់សារជាថ្មី។ ដើមទងចាប់ផ្ដើមពីការដាក់លក្ខខណ្ឌតឹងតែងហួសហេតុឲ្យម្ដាយក្មេករបស់ So Won។ ជាក់ស្ដែង តារាវ័យ៤២ឆ្នាំ ដាក់លក្ខខណ្ឌមិនឲ្យម៉ែក្មេកបើកភ្លើងបន្ទប់នៅពេលថ្ងៃឡើយ ទោះបន្ទប់ងងឹតក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះ នាងបានឃ្លាំមើល និងរាប់ឃើញថា ម៉ែក្មេកនាងបានបើកទូទឹកកកចោល១៣វិនាទី និងស្ដីឲ្យម្ដាយរបស់ប្ដីយ៉ាងចាស់ដៃ។ តារាស្រីរូបនេះ ថាឲ្យម្ដាយក្មេកថាមិនចេះសន្សំសំចៃខណៈសេដ្ឋកិច្ចមិនសូវអំណោយផល។
ក្រោយពេលវីដេអូនេះចាក់ផ្សាយ ទស្សនិកជនបានស្រងាកចិត្តជាខ្លាំងចំពោះសកម្មភាពរបស់ So Won ដោយមិនដឹងថាអ្នកណាទើបជាម្ដាយក្មេកឲ្យប្រាកដ។ ទោះបីជាត្រូវកូនប្រសារស្ដីឲ្យយ៉ាងចាស់ដៃក៏ដោយ តែម្ដាយក្មេករូបនេះមិនបានតទៅវិញឡើយ៕
អានបន្ត៖ ភ្ញាក់ផ្អើល! ពេល Tomboy ស្លៀកសំពត់លើកដំបូងចូលប្រលងកម្មវិធី Produce Camp