វ៉ែនតាតម្លៃចាប់ពី ២៥០ដុល្លារ របស់ Jennie អស់ស្តុកគ្មានសល់ក្រោយបើកលក់ប៉ុន្មានតែនាទី
- 2020-04-22 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វ៉ែនតាតម្លៃចាប់ពី ២៥០ដុល្លារ របស់ Jennie អស់ស្តុកគ្មានសល់ក្រោយបើកលក់ប៉ុន្មានតែនាទី
កម្រងវ៉ែនតាម៉ូដថ្មីដែលមានតារាចម្រៀងស្រីល្បីឈ្មោះកូរ៉េ Jennie ក្រុម BlackPink ជាតំណាង ត្រូវបានលក់ដាច់ខ្លាំងទោះបីជាមានតម្លៃថ្លៃ និងក្នុងស្ថានភាពកំពុងមានជំងឺ Covid-19រាលដាលក៏ដោយ។
ចាប់តាំងពីខែមីនាកន្លងមក តារាចម្រៀងស្រីល្បីឈ្មោះកូរ៉េ Jennie សមាជិកកំពូលក្រុមចម្រៀង BlackPink បានចាប់ផ្ដើមពញ្ញាក់អារម្មណ៍អ្នកគាំទ្រដោយការបង្ហាញរូបភាពខ្លួនពាក់វ៉ែនតារបស់ម៉ាក មួយដែលខ្លួនតំណាងជាបណ្ដើរៗ។ រហូតមកដល់ដើមខែមេសានេះ នាងបានបង្ហាញរូបភាពទាំងស្រុងនូវម៉ូដវ៉ែនតារបស់ប្រេនខាងលើ ដែលខ្លួនក៏នឹងជាអ្នកតំណាងលើទស្សនាវដ្ដី Marie Claire ផងដែរ។
ម៉ូដវ៉ែនតាថ្មីទាំងនេះ មានតម្លៃចាប់ពី ២៥០ ទៅ២៦០ដុល្លារក្នុងមួយគូ រីឯខ្សែពាក់បន្ថែមមានតម្លៃ ១៣០ដុល្លារក្នុង១ខ្សែ។ នៅព្រឹកថ្ងៃទី ២១ ខែមេសា ក្រោយពេលដាក់លក់លើវិបសាយរបស់ប្រេននេះ នៅប្រទេសចិន មិនបានប៉ុន្មាននាទីផង វ៉ែនតាទាំងអស់ដែលមានម្ចាស់បទ Solo តំណាងគឺលក់ដាច់គ្មានសល់។ ទោះបីជាកំពុងមានការប៉ះពាល់ពីជំងឺកូវីដ១៩ ដែលធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះ តែឥទ្ធិពលរបស់ស្រីស្អាតនេះនៅតែខ្លាំងសម្រាប់ប្រេននានា៕