តួ​រឿង កល​ល្បិ​ចក្នុង​រាជវាំង​វគ្គ​២ ចោល​សិល្បៈទោះនៅល្បី និងជាប់ចិញ្ចឹម​កូន​ម្នាក់​ឯង

  • 2020-04-21 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ហុងកុង Annie Liu ប្រកាស​នឹង​​ចូល​និវត្តន៍​ពី​សិល្បៈ​​នៅ​ពេល​ខាង​មុខ ទោះ​បី​ជា​កេរ្តិ៍​ឈ្មោះ​លើ​វិថី​នេះ​របស់​នាង​នៅ​មាន​ភាព​ល្បី​ក៏​ដោយ។ កាល​ពី​ថ្ងៃ​ទី ២០ ខែ​មេសា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន On បាន​ចុះ​ផ្សាយ​ពី​បទ​សម្ភាសន៍​របស់​ខ្លួន​ជាមួយ​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះហុងកុង Annie Liu ដែល​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ជា​ច្រើន​​ភ្ញាក់​ផ្អើលនៅ​ពេល​ស្រី​ស្អាត​វ័យ​៣៩​ឆ្នាំ សម្រេច​ចិត្ត​​ថា​ខ្លួន​នឹង​ចាក​ចោល​សិល្បៈ​ហើយ។

ចែក​រំលែក​ពី​មូលហេតុ​នៃ​ការ​ដើរ​ចេញ​នេះ តួ​រឿង កលល្បិច​ក្នុង​រាជវាំង​វគ្គ២ ប្រាប់​ថា​ដោយ​សារ​តែ​អាយុ​ជ្រេ​ហើយ ទើប​តួ​ដែល​នាង​ទទួល​បាន​ក៏​លែង​ច្រើន​ដូច​មុន​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ទោះ​បី​ជា​ចូល​សិល្បៈ​១៥​ដែរ​ហើយ តែ​នាង​មិន​ដែល​ទទួល​បាន​រង្វាន់​អ្វី​ធំ​នោះ​ទេ។

“តាម​ការ​ពិត បើ​ខ្ញុំ​ទទួល​ថត​ឈុត​សិចស៊ី​ ម្ល៉េះ​ឡើយ​ពេល​នេះ​ខ្ញុំ​ល្បី​ឈ្មោះ​ហើយ។ តែ​ខ្ញុំ​ថត​គម្រោង​ធំ​ៗ​ច្រើន តែ​ចូល​ចិត្ត​ថត​តែ​ឈុត​ខ្លួន​ចូល​ចិត្ត មិន​តាម​ចិត្ត​អ្នក​ដឹក ទើប​កេរ្តិ៍​ឈ្មោះ​មិន​ឡើង​ដូច​គេ”។

និយាយ​ពី​គម្រោង​ចូល​និវត្តន៍​របស់​ខ្លួន ស្រីស្អាត​ហុងកុង​បាន​ឲ្យ​ដឹងថា ខ្លួន​នឹង​ទទួល​ចិញ្ចឹម​កូន​ដោយ​ខ្លួន​ឯង​ ត្បិត​នៅ​ពេល​ឃើញការបរាជ័យ​ពីមង្គលការ​ឪពុក​ម្ដាយ​ខ្លួន នាង​មិន​ចង់​សាកនឹង​មង្គលការ​ឡើយ។ ក្រោយពេល​លាឈប់​ពី​សិល្បៈ តារា​ស្រី​រូប​នេះ​គ្រោង​នឹង​បើក​ភោជនីយដ្ឋាន​ដើម្បី​ប្រកប​របរ​ចិញ្ចឹមជីវិត៕

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម