Yang Mi គឺជា​តារា​ស្រី​តែ​មួយ​គត់​ដែល​ជាប់​ក្នុង​តារាង​កំពូល​តារា​ដែល​មាន​ភ្នែក​ស្អាត​ជាង​គេ

  • 2020-04-20 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​កណ្ដាល​ហ្វូង​តារា​ប្រុស​ល្បី​ឈ្មោះ តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ចិន Yang Mi គឺ​ជាសិល្បការិនី​តែ​មួយ​គត់​ដែល​ត្រូវ​បាន​គេ​ជ្រើសរើស​ជា​តារា​ស្រី​មាន​ភ្នែក​ស្អាត​ជាង​គេ។

ដើម្បី​ក្លាយ​ជា​សិល្បករ​ល្បី​ឈ្មោះ ក្រៅ​ពី​ត្រូវ​មាន​សមត្ថភាព​លេច​ធ្លោ​ជាង​អ្នក​ដទៃ​នោះ រូបសម្បត្តិ​គឺ​ដើរ​តួ​យ៉ាង​សំខាន់ និង​ជា​អ្នក​សម្រេច​ថា​អ្នក​នឹង​ល្បី​ឈ្មោះ​ឬ​អត់។ ក្រៅពី​ច្រមុះ ភ្នែក​គឺ​ជា​ចំណុច​ទាក់ទាញ​ទី​២​របស់​តារា​ទាំង​ឡាយ ជា​ពិសេស​គឺ​សម្រាប់​តារា​សម្ដែង ដ្បិត​ពួក​គេ​ត្រូវ​ប្រើ​ភ្នែក​មក​សម្ដែង​ច្រើន។

អាស្រ័យហេតុ​នេះ​ហើយ បណ្ដាញ​ព័ត៌មាន Sohu មុន​នេះ​បន្តិច បាន​ជ្រើស​រើសកំពូល​តារា​ចិន​៤រូប​ដែល​មាន​ភ្នែក​ស្អាត​ជាង​គេ ដោយ​តារា​សម្ដែង​ស្រី Yang Mi គឺ​ជា​សិល្បការិនី​តែ​មួយ​គត់​នៅ​ក្នុង​តារាង​នេះ។ ខាង​ក្រោម​នេះ​គឺ​ជា​តារា​ចិន​ដែល​មាន​ភ្នែក​ស្អាត​ជាង​គេ ជ្រើសរើស​ដោយ​បណ្ដាញព័ត៌មាន Sohu៖

១. Zhu Yilong

២. Yang Mi

៣. Cai Xukun

៤. Luhan

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម