មិនដឹងកម្មវិធីណាល្បីជាងទេ បើកម្មវិធីប្រជែងជាមួយ Lisa មាន Coach សុទ្ធតែ Tao, Luhan, Victoria
- 2020-04-17 03:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនដឹងកម្មវិធីណាល្បីជាងទេ បើកម្មវិធីប្រជែងជាមួយ Lisa មាន Coach សុទ្ធតែ Tao, Luhan, Victoria
ក្រោយពេលរង់ចាំអស់មួយរយៈពេល នៅចុងបញ្ចប់កម្មវិធីប្រកួតចម្រៀងចិន Produce Camp រដូវថ្មីបានចាប់ផ្ដើមហើយ ដោយគ្រាន់តែឃើញក្រុមអ្នកបង្វឹកក៏អ្នកគាំទ្រដឹងពីទ្រង់ទ្រាយនៃកម្មវិធីដែរ។
ខណៈទស្សនិកជន និងអាស៊ីកំពុងចាប់អារម្មណ៍លើកម្មវិធីប្រកួតចម្រៀងចិន Youth With You យ៉ាងខ្លាំងនោះ កម្មវិធី Produce Camp ដែលមានលក្ខណៈស្រដៀងគ្នានឹងកម្មវិធីខាងលើដែរនោះ ក៏បានបញ្ចេញឈ្មោះគ្រូបង្វឹករបស់ខ្លួនដែរហើយ ដើម្បីទាក់ទាញអ្នកគាំទ្រ។
តាមនោះដែរ ខណៈ Youth With You មានកំពូលតារាដូចជា Lisa, Cai Xukun, Ella និង Jony J នោះ ខាង Produce Camp ក៏មិនឲ្យចាញ់ប្រៀបឡើយ។ ដោយនៅថ្ងៃថតទី១ គេបានប្រទះឃើញគ្រូបង្វឹក៤រូបរួមមាន តារាចម្រៀង Tao, Luhan, Victoria និង Mao Bu Yi ដែលរំពឹងថានឹងទាក់ទាញចំនួនអ្នកមើលក៏មិនតិចដែរ។
ដើម្បីប្រជែងជាមួយកម្មវិធី ដែលជាគូប្រកួត ក្រុមការងាររបស់ Produce Camp បានបញ្ចេញរូបភាពផ្ទះរួមរបស់បេក្ខជនដែលមើលទៅស្អាតដូចរឿងព្រេងនិទាន។ មិនត្រឹមតែមានកម្មវិធីប្រកួតគ្នាទេ សូម្បីអ្នកទទួលចាក់ផ្សាយកម្មវិធីទាំង២នេះក៏ប្រកួតគ្នាដូចគ្នា ដោយ Youth With You ផ្សាយលើកម្មវិធី Iqiyi រីឯ Produce Camp ផ្សាយលើកម្មវិធី Tencent៕
អានបន្ត៖ តារាស្រីចិនស្អាតម្នាក់ ហុចក្រដាសជូតសំបោរឲ្យបុគ្គលិកកាន់ ផ្ទុះការរិះគន់