ឆ្លៀតម៉ាស្សាតែ ៥ នាទីរាល់ព្រឹក ដើម្បីបន្តឹងស្បែកមុខឲ្យនៅក្មេងបានយូរ

  • 2020-04-14 09:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្បែក​មុខ​ដែល​មើល​ទៅ​ស្រស់​ស្អាត​ភ្លឺ​ថ្លា​មាន​សុខភាព​ល្អ មិន​អាច​ពឹង​ផ្អែក​តែ​លើ​ផលិតផល​តែ​មួយ​មុខ​បាន​ឡើយ​។ ដើម្បី​ពន្យារ​ភាព​​ចាស់ រក្សា​ស្បែក​មុខ​ឲ្យ​នៅ​ក្មេង​បាន​យូរ គួរ​​មាន​ទម្លាប់​រៀន​ម៉ាស្សា​មុខ ឲ្យ​បាន​៥នាទី​រាល់​ព្រឹក តាម​តិចនិក​សំខាន់​ៗ​​៣​យ៉ាង។

ក្បាច់​ម៉ាស្សា​ទី​១

  • ​ដំបូង​បង្អស់​ត្រូវ​យក​​ដៃ​ទាំង​សង​ខាង​​​​ដាក់​នៅ​លើ​ថ្ងាស ដោយ​ប្រើ​តែ​ម្រាម​៣ (ចង្អុល កណ្តាល​និង​ដៃ​នាង)។

  • បន្ទាប់​មក ត្រូវ​ធ្វើ​ការ​ម៉ាស្សា​ដោយ​អូស​ថ្នមៗ​​ចេញ​ពី​ផ្នែក​កណ្តាល​នៃ​ថ្ងាស ចុះ​មក​ដល់​សៀត​ផ្កា និង​បន្ត​រហូត​ដល់​ក្រោម​ថ្គាម។

  • បន្ទាប់​មក​ទៀត យក​ម្រាម​ដៃ​ទាំង​សង​ខាង ដើម្បី​សង្កត់​ត្រង់​កន្លែង​កូន​កណ្តុរ​​ដែល​ស្ថិត​នៅ​បរិវេណ​ក​របស់​អ្នក។ ការ​ធ្វើ​​បែប​នេះ​ គឺ​ដើម្បី​បណ្តេញ​ជាតិ​ពុល​​មិន​ល្អ ជួយ​កាត់​បន្ថយ​មិន​ឲ្យ​មុខ​មើល​ទៅ​មាន​សភាព​ហើមៗ បន្តឹង​ស្បែក​មុខ មិន​ឲ្យ​ឆាប់​យារ​ធ្លាក់​ផង​ដែរ។

ក្បាច់​ម៉ាស្សា​ទី២

  • ​​​ប្រើ​ម្រាម​ដៃ​៣ (កណ្តាល នាង​និង​កូន​ដៃ​ ) ដាក់​ចំ​ផ្នែក​កណ្តាល​នៃ​ចង្កា បន្ទាប់​មក​ធ្វើការ​ម៉ាស្សា​ដោយ​អូស​ឡើង​លើ ​ហើយ​ឈប់​ត្រឹម​​កន្លែង​ក្រោម​ឆ្អឹង​ថ្ពាល់។

  • ​​​ប្រើ​ម្រាម​ដៃ​៣ (កណ្តាល នាង​និង​កូន​ដៃ​ ) ដាក់​ចំ​ផ្នែក​កណ្តាល​នៃ​ចង្កា​ដដែល ប៉ុន្តែ​ត្រូវ​ម៉ាស្សា​ជា​រង្វង់​ៗ​ អូស​ថ្នមៗ​​ឡើង​លើ​ដល់​ក្រោម​ច្រមុះ។

  • ក្បាច់​នេះ​ដែរ​អាច​ជួយ​ការពារ​ផ្នែក​ចង្កា​និង​បបូរមាត់​​ឲ្យ​មាន​សភាព​តឹងណែន​ស្អាត ទប់ស្កាត់​ភាព​យារ​ធ្លាក់​។

​​​ក្បាច់​ម៉ាស្សា​ទី៣

  • ប្រើ​ម្រាម​៣​​ សង្កត់​ថ្នមៗ​នៅ​លើ​​​ខ្ទង់​ច្រមុះ​ទាំង​សង​ខាង ហើយ​ម៉ាស្សា​អូស​សើ​ៗ​ចេញ​មក​​ដល់​សៀត​ផ្កា។

  • បន្ទាប់​​ពី​សៀតផ្កា ត្រូវ​អូស​ចុះ​មក​ដល់​ផ្នែក​ក និង​បន្ត​រហូត​ដល់​ឆ្អឹង​ដងកាំបិត។

  • ក្បាច់​ចុង​ក្រោយ​នេះ មាន​នាទី​ទ្រទ្រង់​ឆ្អឹង​ថ្ពាល់ និង​បន្តឹង​ស្បែក​ថ្ពាល់​ឲ្យ​តឹងណែន ស្រស់​ស្អាត មិន​ងាយ​ផត​​ឬ​ជ្រីវជ្រួញ​ធ្លាក់​ចុះ៕

​​​​​​​​ចុចអានបន្ត៖ ​ស្រី​ៗ​ចូល​វ័យ​៣០ ​គួរ​ប្រើផលិត​ផលអ្វីខ្លះដើម្បីឲ្យស្បែក​នៅតឹងណែន?

ប្រភព៖ akerufeed ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម