ដឹងអត់ថា មនុស្សស្រីស្អាតបំផុតក្នុងកែវភ្នែកបុរសនៅពេលណា?

  • 2020-04-07 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​ជា​ច្រើន​មិន​​ដឹង​ទេ​ថា ​កាយ​វិការ​មួយ​ចំនួន​​គឺ​ជា​មន្ត​ស្នេហ៍​ទាក់​ទាញ​បំផុត​ក្នុង​កែវ​ភ្នែក​មនុស្ស​ប្រុស។ ​គាត់​តែង​សម្លឹង​ជា​និច្ច​ ប៉ុន្តែ​គ្រាន់​​តែ​មនុស្ស​ប្រុស​មិន​ដែល​និយាយ​ប្រាប់​អ្នក​ឲ្យ​ដឹង​តែ​ប៉ុណ្ណោះ។ ដូច្នេះ កញ្ញា នឹង​ទម្លាយ​អាថ៌កំបាំង​នេះ​ឲ្យ​នារី​ទាំង​អស់​បាន​ដឹង។

រូបតំណាង

**១. ពេល​ញញឹម**

មាន​បុរស​ជា​ច្រើន​បាន​ទម្លាយ​ការ​សម្ងាត់​ក្នុង​ចិត្ត​របស់​គេ​ថា ​មនុស្ស​ស្រី​ស្អាត​បំផុត​គឺ​នៅ​ពេល​នាង​ញញឹម។ ពេល​​នាង​ញញឹម ​​​ប្រៀប​ដូច​​ពិភពលោក​នេះ​​កំពុង​មាន​ពន្លឺ​ចិញ្ចាច​ដូច្នេះ​ដែរ។

រូបតំណាង

២. ពេល​​នាង​សម្លឹង​អ្វី​មួយ​ដោយ​យក​ចិត្ត​ទុក​ដាក់

សកម្មភាព​មិន​ដឹង​ខ្លួន​របស់​មនុស្ស​ស្រី ​គឺ​ជា​ពេល​ដែល​ស្រស់​ស្អាត​បំផុត ដែល​មនុស្ស​ប្រុស​ចូល​ចិត្ត​លួច​សម្លឹង​ជា​ជាង​ពេល​នាង​ដឹង​ខ្លួន​។

រូបតំណាង

៣. ពេល​ខ្យល់​បក់​មក​ប៉ះ​សក់​របស់​មនុស្ស​ស្រី

ខ្យល់​បក់​ប៉ះ​មក​រសាយ​សក់​មនុស្ស​ស្រី​មក​លើ​ផ្ទៃ​មុខ​និង​ភ្នែក ​ប្រហែល​រឿង​នេះ​នារី​ជា​ច្រើន​គិត​ថា​គួរ​ឲ្យ​ធុញ​ទ្រាន់ តែ​សម្រាប់​បេះ​ដូង​មនុស្ស​ប្រុស​វិញ ​គាត់​យល់​​ថា​ពិត​ជា​​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់។

រូបតំណាង

៤. ពេល​នារី​លើក​សក់​ចង

មន្ត​ស្នេហ៍​ដ៏​ស្រួច​ស្រាល់​គឺ​នៅ​ពេល​​មនុស្ស​ស្រី​កំពុង​ប្រមូល​សក់​របស់​នាង ​លើក​ចង។ ​នេះ​​ជា​អាថ៌កំបាំង​ធំ​មួយ​ដែល​មនុស្ស​ប្រុស​តែង​លាក់​មិន​ឲ្យ​មនុស្ស​ស្រី​ដឹង​។

រូបតំណាង

៥. ​នៅ​ពេល​មនុស្ស​ស្រី​អៀន

បុរស​ចូល​ចិត្ត​លួច​មើល​មនុស្ស​ស្រី​នៅ​ពេល​នាង​អៀន​ប្រៀន​ខ្លាំង។ ​ដោយសារ​​​​នាង​តែង​ព្រិច​ភ្នែក ​ហើយ​យក​សក់​បាំង​មុខ ឬ​ពេល​ខ្លះ​ប្រើ​​ដៃ​វាយ​គាត់​តិច​ៗ​ទៀត ​ជា​ហេតុ​ធ្វើ​ឲ្យ​មនុស្ស​​ប្រុស​យល់​ថា​នេះ​ជា ​ចរិត​គួរ​ឲ្យ​ស្រលាញ់​មួយ​និង​ស្អាត​បំផុត។​​​​

អានបន្ត៖ ​ស្ដាប់​ចម្រៀង​មិន​មែន​Dramaអត់​​​ន័យ​​ទេ តែ​ទទួល​បាន​ប្រយោជន៍​នឹកស្មាន​មិនដល់

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម