១៥​ឃ្លា​​​ ជួយ​​ឲ្យ​នារី​​បង្កើន​​តម្លៃ​​​​​សម្រាប់​ខ្លួន​ឯង

  • 2020-04-06 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សស្រី​​​ណា​ដែល​​​មិន​ចង់​​​បង្កើន​តម្លៃ​ឲ្យ​​ខ្លួន​ឯង​នោះ? ប៉ុន្តែ​​មុន​នឹង​​​​​​​ចង់​បាន​វា តើ​អ្នក​ដឹង​​ពី​របៀប​និង​​​វិធី​ល្អៗ​ហើយ​ឬ​នៅ? មិន​ថ្វី​ទេ បើ​អ្នក​​​គិត​​​ថា​ខ្លួន​​​ឯង​​នៅ​​ខ្វះ​​​​ខាត​​ ត្រង់​កន្លែង​ណា​មួយ ​អាច​​បំពេញ​វា​​ដោយ​ពិនិត្យ​មើល​ចំណុច​​ដែល​បាន​រៀប​រាប់​ដូច​​​ខាង​ក្រោម​។​​

រូបតំណាង

**១.** ​​ឈប់​ប្រៀប​ធៀប​​ខ្លួន​ឯង​ជាមួយ​​អ្នក​ដទៃ ពេញ​​ចិត្ត​អ្វី​ដែល​​​ខ្លូន​មាន​សព្វ​ថ្ងៃ ​ហើយ​ខំ​ព្យាយាម​​​​​តស៊ូ​​​ឈោង​​ចាប់​យក​អ្វី​ដែល​មិន​ទាន់​មាន ប៉ុន្តែ​កុំ​ប្រញាប់​​ប្រញាល់​​តក់​ក្រហល់ ​កើត​ទុក្ខ​ច្រើន​ពេក។

២. ​​បំភ្លេច​ទំនាក់​​ទំនង​​ក្លែង​ក្លាយ​​មនុស្ស​មុខ​ពីរ​​ចោល​​ឲ្យ​​អស់ ព្រោះ​វា​​ប្រៀប​ដូច​ជា​ជំងឺ​មហា​រីក ដែល​អាច​ធ្វើ​ឲ្យ​អ្នក​​ឈឺ​​ចាប់រងគ្រោះ​កាន់​តែ​​ធ្ងន់​ នា​ថ្ងៃ​អនាគត។

៣. ​ត្រូវ​ចេះ​ស្រលាញ់​ខ្លួន​ឯង​ឲ្យ​បាន​ច្រើនៗ ​ធ្វើ​ឲ្យ​ខ្លួន​រីក​រាយ​​​សប្បាយ​ស្រស់​ស្រាយ​រាល់​​ថ្ងៃ។

៤. ​ធ្វើ​ដំណើរ​កម្សាន្ត​ជាមួយ​​មិត្ត​​ល្អ​ជិត​ស្និទ្ធ គឺ​​ជា​ពេល​វេលា​មិន​អាច​បំភ្លេច​បាន ​និង​មាន​ន័យ​ខ្លាំង​ណាស់។

រូបតំណាង

៥. ​​ជឿ​ជាក់​លើ​ខ្លួន​ឯង ​មាន​ទំនុក​ចិត្ត​ខ្ពស់ មិន​រារែក​​ ​ឆាប់​ចុះ​ចាញ់​ក្នុង​ការ​ធ្វើ​អ្វី​មួយ។

៦. ​មិន​ខូច​ចិត្ត​ដោយ​សារ​មនុស្ស​ប្រុស​​ក្បត់​ ​​​ជូត​​ទឹក​ភ្នែក​ឲ្យ​ស្អាត ក្រោក​ឈរ​​ឡើង​វិញ​ដោយ​ភាព​រឹង​មាំ។

៧. ​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ ហើយ​​​ត្រូវ​សម្រេច​វា​ឲ្យ​បាន​ដូច​បំណង។

៨. ​យោគយល់ ព្រម​អធ្យាស្រ័យ អភ័យទោស ចំពោះ​​ខ្លួន​ឯង​និង​អ្នក​ដទៃ។

៩. ​ញញឹម​ឲ្យបាន​ច្រើន​​ ដើម្បី​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ និង​ធ្វើ​​ឲ្យ​​​​​មនុស្ស​​ជុំវិញ​​ខ្លួន​ស្រលាញ់​ចូល​ចិត្ត​អ្នក។

រូបតំណាង

១០. ព្យាយាម​ធ្វើ​​​កិច្ចការ​ផ្សេងៗ​ឲ្យ​បាន​ច្រើន​​តាម​ដែល​អាច​​ធ្វើ​ទៅ​បាន មិន​ខ្លាច​ក្នុង​ការ​សាង​​កំ​ហុស និង​គ្មាន​ភាព​​​ស្តាយ​ក្រោយ។

១១. ភ្ញាក់​ពី​ព្រលឹម ស្រូប​យក​ខ្យល់​អាកាស​​បរិសុទ្ធ ញ៉ាំ​​អាហារ​ពេល​ព្រឹក​​ដែល​ល្អ​ចំពោះ​​សុខភាព ដើម្បី​​ចាប់​​ផ្ដើម​ថ្ងៃ​ថ្មី​ដោយ​ភាព​ត្រចះ​ត្រ​ចង់។

១២. ​ថែ​ទាំ​​សម្រស់​ឲ្យ​បាន​ស្អាត ព្រម​ទាំង​រូប​រាង​កាយ​ឲ្យ​បាន​​រឹង​មាំ​ល្អ ​ដើម្បី​កុំ​ឲ្យ​រង​ពាក្យ​និន្ទា។

​​​​​​​១៣.​​​​​​​ កុំ​អនុញ្ញាត​​​ឲ្យ​អ្នក​ដទៃ មាន​​សិទ្ធិ​មក​ជះ​ឥទ្ធិពល​​ លើ​ការ​សម្រេច​ចិត្ត​របស់​អ្នក​។ ធ្វើ​អ្វី​​ដែល​​អ្នក​គិត​​ថា អាច​ឲ្យ​​ខ្លួន​ឯង​​​​សប្បាយ​ចិត្ត ប៉ុន្តែ​​​មិន​​ហួស​ព្រំ​ដែន។

​​​​​​​១៤.​​​​​​​ ស្រលាញ់​​ធម្មជាតិ រីករាយ​ជាមួយ​នឹង​បរិយាកាស​និង​មនុស្ស​​ ដែល​នៅ​ជុំ​វិញ​​ខ្លួន។

​​​​​​​១៥.​​​​​​​ ជួប​​រឿង​អាក្រក់​ មិន​ត្រូវ​​តូច​ចិត្ត​អស់​សង្ឃឹម ត្រូវ​តែ​រឹង​ប៉ឹង​ឡើង ដើម្បី​ដើរ​​លើ​វិថី​ថ្មី ៕

រូបតំណាង
រូបតំណាង

ចុចអាន្បន្ត៖

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម