មនុស្សប្រុសស្រលាញ់ដកចិត្តមិនរួចទេ បើខាងស្រីចេះ ៧ ចំណុចនេះ
- 2020-04-03 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សប្រុសស្រលាញ់ដកចិត្តមិនរួចទេ បើខាងស្រីចេះ ៧ ចំណុចនេះ
ការកសាងអនុស្សាវរីយមិនទាន់គ្រប់គ្រាន់អាចចង់ចិត្តមនុស្សប្រុសជាប់ទេ។ ការអត់ឱនឲ្យគ្នា ផ្ដល់ទំនុកចិត្តឲ្យគ្នាទៅវិញទៅមក និងការចេះគិតដៃគូក្នុងផ្លូវល្អ សុទ្ធតែជាកត្តាធ្វើឲ្យចំណងរឹតតែរឹងមាំខ្លាំងថែមទៀត ជាពិសេសពេលគួបផ្សំកត្តាមួយចំនួនខាងក្រោមនេះទៀត៖
១.ចេះគិតគូរដល់ដៃគូ
ធ្វើរឿងគួរឲ្យស្រលាញ់ដូចជាសរសេរក្រដាសតូចមួយ ដើម្បីបង្ហាញពីការស្រលាញ់ដាក់ក្នុងហោប៉ៅរបស់គាត់។ ម្យ៉ាងទៀតអាចរៀបចំអាហារពេលល្ងាចដ៏ពិសេសនៅថ្ងៃធម្មតា ហើយចាក់តន្ត្រីដែលគាត់ចូលចិត្តរឹតតែបង្ហាញពីការយកចិត្តទុកដាក់។
**២.ធ្វើឲ្យគាត់មានអារម្មណ៍ថាគាត់ជាមនុស្សពិសេស**
ខលទៅ ឬផ្ញើសារទៅប្រាប់គាត់ថាអ្នកស្រលាញ់ និងនឹកគាត់គ្រប់ដង្ហើមចេញចូល។ ការប្រាប់បុរសបែបនេះ ធ្វើឲ្យគាត់ខំប្រឹងធ្វើការនឹងអាលឆាប់ចប់ ហើយឆាប់បានទៅជួបអ្នក។
៣.សម្លឹងគាត់ដោយកែវភ្នែកស្រទន់
ការប្រើក្រសែភ្នែកស្រទន់និយាយមើលមុខគ្នាបែបនេះវាបង្កើនភាពរ៉ូមេនទិកនិងជួយអោយពួកគេស្រលាញ់គ្នាបានយូរអង្វែង។
៤.បង្រៀនគ្នាទៅវិញទៅមក
បង្រៀនគ្នាទៅវិញទៅមកពីអ្វីដែលម្នាក់ៗចូលចិត្ត ដើម្បីឲ្យស្រលាញ់របស់ដូចគ្នា ឬអាចបង្រៀនគាត់ឲ្យចេះញ៉ាំអាហារដែលអ្នកចូលចិត្តញ៉ាំ ហើយឲ្យគាត់បង្រៀនវិញ។
៥.បបួលគាត់ធ្វើរឿងរន្ធត់ៗ
បបួលគាត់ជិះរថភ្លើង(Roller Coster) ឬបាញ់កាំភ្លើង រឺជិះបាលូនហោះ ជួយឲ្យចង្វាក់បេះដូងគាត់លោតញាប់ខុសពីធម្មតា និងធ្វើអោយគាត់ចងចាំហើយស្រលាញ់អ្នកកាន់តែខ្លាំងឡើង។
៦.ធ្វើរឿងដែលគាត់ចូលចិត្ត
មនុស្សប្រុសភាគច្រើនចូលចិត្តមនុស្សស្រីទន់ភ្លន់តែរឹងមាំ។ គាត់ចូលចិត្តមនុស្សស្រីដែលមានសម្ដីពីរោះ ចេះគោរពគាត់ និងស្ដាប់សំដី។ ជាពិសេសនោះគឺត្រូវចេះចុះសម្រុងជាមួយក្រុមគ្រួសារគាត់។
៧.រំលឹកអនុស្សាវរីយ៍ចាស់ៗជាមួយគាត់
ចំណាយពេលនៅជាមួយគាត់រំលឹកអនុស្សាវរីយ៍ចាស់ៗដែលអ្នកបានសាងឡើង។ បែបនេះវាជួយបង្កើនភាពជិតស្និទ្ធរវាងអ្នកទាំងពីរ។
ចុចអាន៖រើសមិត្ត ១០០ ឆ្នាំ មិនបាច់រកអ្នកដូចគ្នាទាំងស្រុងឡើយ មានតែ ៤ យ៉ាងនេះគ្រាន់ហើយ!