មនុស្ស​ស្រី​រឹងមាំ​រៀន​ពី​ចំណុច​សំខាន់ ៧ យ៉ាង​នេះ​ពេល​បរាជ័យ​ស្នេហា

  • 2020-04-02 10:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សឹង​តែ​គ្មាន​មនុស្ស​ដែល​ថា​មិន​ធ្លាប់​បរាជ័យ​រឿង​ស្នេហា​ណាស់ ដោយ​យ៉ាង​ហោច​ណាស់​ក៏​ម្ដង​ដែរ។ តែ​សម្រាប់​ស្ត្រី​រឹងមាំ​ពួកគេ​មិន​សូវ​ជា​ឈឺចិត្ត​ស្អិត​ទ្រូង​ប៉ុន្មាន​ទៅ​លើ​រឿង​នោះ​ទេ តែ​ពួកគេ​នឹង​រៀន​ពី ៧ ចំណុច​នេះ​វិញ៖

១.មិន​បន្ទោស​ព្រហ្មលិខិត

មនុស្ស​ស្រី​ពូកែ​គេ​មិនដែល​គិត​ថា​ការ​បែក​គ្នា ព្រោះតែ​ព្រហ្មលិខិត​ឡើយ តែ​ពួក​គេ​គិត​ថា មកពី​ភាគី​ម្ខាង​ណា​គ្មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ដើម្បី​រក្សា​ចំណង​ស្នេហ៍​ឲ្យ​រលូន​ទៅ​វិញ​ទេ។

រូបតំណាង

២.ស្វែង​រក​ការពិត​នៃ​មូលហេតុ​បែកបាក់​គ្នា​ឲ្យ​បាន​មុន​អ្នក​ដទៃ

ស្ត្រី​ប្រភេទ​នេះ​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​មក​វាយ​តម្លៃ ឬ​បកស្រាយ​ពី​បញ្ហា​ស្នេហា​ខ្លួន​ឯង មុន​ខ្លួន​ឯង​ឡើយ។ នាង​នឹង​ស្វែង​រក​មូលហេតុ​ពិតប្រាកដ​នៃ​បង្ហាញ​អ្នក​ដទៃ ជាជាង​ឲ្យ​គេ​អង្គុយ​និយាយ​ដើម​ខ្លួន។

៣.មិន​បណ្ដោយ​ឲ្យ​ស្ថានការណ៍​អាក្រក់​នោះ មក​គ្របដណ្ដប់​លើ​ជីវិត​ខ្លួន

រឿង​បែក​គ្នា បើ​ទោះ​ជា​នាង​ជា​មនុស្ស​ស្រី​ចិត្ត​រឹង​ដូច​ថ្មដា​ប៉ុណ្ណា ក៏​គង់​តែ​ឈឺចាប់​ដូច​គ្នា គ្រាន់តែ​អ្នក​ខ្លះ​មិន​បង្ហាញ​វា​ចេញ​មក​ក្រៅ​ឲ្យ​គេ​ឯង​ដឹង​តែ​ប៉ុណ្ណោះ។ មួយ​វិញ​ទៀត​មនុស្ស​ស្រី​រឹងមាំ​ច្រើន​តែ​មិន​បណ្ដោយ​ឲ្យ​ហេតុការណ៍​នោះ​មក​សង្កត់​ខ្លួន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​ជីវិត​អាប់​អួរ​ឡើយ មានតែ​កែប្រែ​ស្ថានការណ៍​ពី​អាក្រក់​ឲ្យ​ទៅ​ជា​ល្អ​វិញ។

រូបតំណាង

៤.មិន​យក​រឿង​បែប​នោះ​ទៅ​ប្រកួតប្រជែង

ស្នេហា មិនមែន​ជា​ល្បែង​ប្រណាំង​រក​អ្នក​ឈ្នះ​អ្នក​ចាញ់​ឡើយ។ ដូចនេះ​បន្ទាប់ពី​ខូច​ចិត្ត​នាង​នឹង​ទុក​ពេល​មួយ​រយៈ​ឲ្យ​ខ្លួនឯង ដើម្បី​ស្វែងរក​ស្នេហា​លើក​ក្រោយ​ឲ្យ​ល្អ ព្រោះ​មិន​ចង់​បាន​ភ្លាម​ៗ​ទៀត ដើម្បី​ទុក​ប្រកួត​ជាមួយ​អ្នក​ដទៃ។

៥.ស្នេហា​របៀប​ចាស់ទុំ

ជា​ការ​ពិត​ណាស់ ក្រោយ​បរាជ័យ​មនុស្ស​ស្រី​លែង​ចង់​បាន​ស្នេហា​បែប​យុវវ័យ​ទៀត​ហើយ តែ​ពួកគេ​ប្រាកដជា​ត្រូវ​ការ​បុរស​ណា​ដែល​មាន​ភាព​ចាស់ទុំ​បន្តិច ដើម្បី​កុំឲ្យ​ដូច​លើក​មុន។

៦.មិន​អនុញ្ញាត​ឲ្យ​បុរស​មក​កំណត់​លើ​ខ្លួន​ឯង

ស្នេហា​លើក​មុន​អាច​ខាង​បុរស​ជា​អ្នក​រើស​យក​អ្នក តែ​ក្រោយ​ពេល​មាន​បទពិសោធ មនុស្ស​ស្រី​បែប​នោះ​នឹង​កំណត់​ប្រភេទ​បុរស​វិញ​ម្ដង ព្រោះ​ពួកគេ​រស់នៅ single យូរ ជាជាង​មាន​ស្នេហា​ដូច​អំពិលអំពែក។

៧.មិន​យក​ស្នេហា​ជា​ការ​សងសឹក

នោះ​ជា​គំនិត​ឆោត​ល្ងង់​ប៉ុណ្ណោះ តែ​សម្រាប់​អ្នក​រឹងមាំ​គេ​មិន​ខ្វល់​រឿង​បែបនេះ​ឡើយ ព្រោះ​​បង្ហាញ​ឲ្យ​បុរស​ជា​សង្សារ​ចាស់​សើច​ចំអក​ដល់​ខ្លួន​បាន៕

ចុចអាន៖មនុស្ស​ស្រី​ ៧ប្រភេទ​ដែល​គ្រាន់​តែ​ស្គាល់​ភ្លាម គេ​ចង់​រត់​ប្រាស​អាយុ​គ្រប់​គ្នា

ប្រភព៖ thoughtcatalog ប្រែសម្រួល៖ ទ្រី រ៉ាវី