ទារកកើតមកចេះតែយំពេលយប់និងឆេវឆាវ មកពីអំឡុងពពោះអ្នកម្តាយមើលស្រាលលើរឿងនេះ

  • 2020-04-01 10:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អំឡុង​​ពពោះ ​ទម្លាប់​មួយ​ចំនួន​​ដែល​មិន​ត្រឹម​ត្រូវ ពិត​ជា​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​សុខភាព​ទារក។ ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ដែល​តែង​ចូល​​គេង​យប់​ជ្រៅ ​ឬ​គេង​តិច​ម៉ោង​ពេក បង្ក​ហានិភ័យ​ដល់​ទារក​ដូច​ជា​៖

រូបតំណាង

**​១. ងាយ​កើត​ជំងឺ​វិកលចរិត​កុមារ**

ពេល​​ដែល​ចូល​គេង​យឺត​​ពេក ​ប្រព័ន្ធ​ជីវសាស្ត្រ​ក្នុង​ខ្លួន​របស់​អ្នក​ម្ដាយ​ចាប់​ផ្ដើម​ប្រែ​ប្រួល​និង​រំខាន​​​ដល់​​អរ​ម៉ូន ​ដែល​ជះ​ឥទ្ធិពល​ដល់​មេ​តា​បូ​លី​សឹម​ក្នុង​រាង​កាយ​ផង​ដែរ។ ​ភាព​មិន​ស្រួល​ដែល​កើត​ឡើង​ក្នុង​​ប្រព័ន្ធ​ឈម​រត់​និង​ប្រព័ន្ធ​រំលាយ​អាហារ ​ជះ​ផល​អាក្រក់​និង​មិន​ល្អ​ទាល់​តែ​សោះ​ដល់​ការ​វិវត្ត​របស់​ទារក។

២. បណ្ដាល​ឲ្យ​អ្នក​ម្ដាយ​ស្លេក​ស្លាំង

​​ចាប់​​ពី​ម៉ោង៩ យប់​ទៅ ​​រាង​កាយ​និង​សរីរាង្គ​ខាង​ក្នុង​ត្រូវ​ការ​សម្រាក។ ​​ហើយ​ចាប់​ពី​ម៉ោង ១១​​យប់ ដល់​៣​ភ្លឺ ​ប្រព័ន្ធ​រាង​កាយ​នឹង​​ផលិត​ឈាម ​​ថ្លើម​និង​ទឹក​ប្រមាត់​ឡើង​វិញ​។ ដូច្នេះ ​នៅ​ពេល​ស្ត្រី​មាន​ផ្ទៃ​ពោះ​មិន​បាន​ចូល​គេង​​ឲ្យ​គ្រប់​គ្រាន់ នឹង​ងាយ​កើត​អាការៈ​ស្លេក​ស្លាំង​ព្រម​ទាំង​ទារក​ថែម​ទៀត។

រូបតំណាង

៣. ពេល​កូន​កើត​មក ​មាន​ការ​លូត​លាស់​យឺត

​​ផល​វិបាក​ដែល​អ្នក​ម្ដាយ​​ចូល​គេង​ក្រោយ​ម៉ោង​១១​យប់ ​មិន​ត្រឹម​ប៉ះ​ពាល់​សុខភាព​ខ្លួន​ឯង​ទេ ​ថែម​ទាំង​ដល់​ទារក​នៅ​ពេល​គេ​កើត​មក​ទៀត​ផង ​។ ដោយសារ​តែ​មិន​បាន​ស្រូប​យក​ជីវជាតិ​គ្រប់​គ្រាន់​ខណៈ​​នៅ​ក្នុង​ផ្ទៃ ​ធ្វើ​ឲ្យ​គេ​កើត​មក​ទម្ងន់​មិន​គ្រប់ ​លូត​លាស់​យឺត​​ខាង​ផ្នែក​រាង​កាយ ​និង​មិន​សូវ​រហ័ស​រហួន។

រូបតំណាង

​៤. ​ទារក​តែង​យំ​និង​ពិបាក​លួង​នៅ​ពេល​យប់

​​​​​​នៅ​ពេល​ដែល​គេ​កើត​មក ​ផ្លូវ​ចិត្ត​​មាន​ភាព​ឆេវឆាវ​ និង​​ឧស្សាហ៍​យំ​បំផុត ​ជា​ពិសេស​តែង​រក​រឿង​នៅ​ពេល​យប់។ ដូច្នេះ ​បើ​អ្នក​ម្ដាយ​ទាំង​​ឡាយ​ចង់​ឲ្យ​ទារក​មាន​សុខភាព​ផ្លូវ​ចិត្ត​ល្អ ​និង​មិន​លំបាក​ខ្លួន​ដោយសារ​តែ​កូន​ពិបាក​លួង សូម​បញ្ឈប់​ទម្លាប់​ចូល​គេង​នៅ​ពេល​យប់​ជ្រៅ​ទៅ។

៥. អ្នក​ម្ដាយ​ងាយ​នឹង​ឆ្លង​ជំ​ងឺ​ផ្ដាសាយ

​អ្នក​ជំនាញ​និយាយ​ថា ​​អំឡុង​មាន​ផ្ទៃ​ពោះ ​ពេល​ស្ត្រី​ចូល​គេង​ក្រោយ​ម៉ោង​១១​យប់ ​ងាយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​ចុះ​ខ្សោយ​យ៉ាង​ខ្លាំង។ ​​វា​ធ្វើ​ឲ្យ​អរម៉ូន​ប្រែ​ប្រួល ​​បូក​រួម​នឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ទៀត ​ធ្វើ​ឲ្យ​ស្រ្តី​ឆាប់​​ឆ្លង​ជំងឺ​ផ្ដាសាយ​ជា​ទី​បំផុត។

៦. អារម្មណ៍​មិន​ល្អ​

​​​អ័រម៉ូន​បាន​​ប្រែ​ប្រួល​ ​ជា​ហេតុ​ប៉ះ​ទង្គិច​ដល់​ស្ថាន​ភាព​ផ្លូវ​ចិត្ត​ឲ្យ​មាន​អារម្មណ៍​មិន​ស្ងប់ ​ឆាប់​ខឹង ​ងាយ​ភ្លេច ​និង​គិត​ច្រើន​រវើរវាយ។ ​ដោយសារ​តែ​ផ្លូវ​ចិត្ត​របស់​ម្ដាយ​​ផ្សារ​ភ្ជាប់​ជាមួយ​ទារក​ក្នុង​ផ្ទៃ ​ដូច្នេះ​ធ្វើ​ឲ្យ​​ជះ​ផល​​អាក្រក់​ដល់​ការ​លូត​លាស់​របស់​ទារក​ដែរ។

រូបតំណាង

​៧. ​អ្នក​ម្ដាយ​តែង​ហត់​អស់​កម្លាំង ​និង​ជួន​កាល​អាច​ប៉ះ​ពាល់​អាយុ​ជីវិត

​​ដោយ​សារ​តែ​​ចូល​គេង​យប់​ជ្រៅ​ពេក​​ ​ម្ល៉ោះ​ហើយ​នៅ​ពេល​ព្រឹក​ស្ត្រី​មាន​ផ្ទៃ​ពោះ​នឹង​​ហត់ ​អស់​កម្លាំង​ពេញ​មួយ​ថ្ងៃ​តែ​ម្ដង​។ បន្ថែម​ពី​នេះ ​អ្នក​ម្ដាយ​ក៏​ប្រឈម​នឹង​បញ្ហា​ស្បែក​ខ្មៅ​ស្រអាប់ ​ជ្រីវជ្រួញ​ថែម​ទៀត​។ ​មិន​ទាន់​អស់​ទេ ​ព្រលឹង​និង​កា​ផ្ចង់​លើ​អ្វី​មួយ​ក៏​មិន​បាន​ល្អ ​ព្រម​ទាំង​មាន​អារម្មណ៍​មិន​សូវ​សប្បាយ​ចិត្ត និង​ថប់​អារម្មណ៍​។ ​រាង​កាយ​វិញ​​ក៏​ចុះ​ខ្សោយ ហើយ​​គ្មាន​ផល​ល្អ​ទាល់​តែ​សោះ​ដល់​ទារក​ក្នុង​ផ្ទៃ​។

រូបតំណាង

ទម្លាប់​ជីវសាស្ត្រ​​របស់​ទារក​ចាប់​ផ្ដើម​មាន​តាំង​​ពី​​​គេ​នៅ​ក្នុង​ស្បូន ដូច្នេះ​ចូល​គេង​យប់​ពេក ក្រោក​ពី​ព្រឹក​ជ្រុល​ពេក​​សុទ្ធ​តែ​ជះ​ឥទ្ធិពល​ដល់​ទារក។ ​ការ​សិក្សា​បង្ហាញ​ថា ​​​បើ​ម្ដាយ​មាន​ទម្លាប់​ចូល​គេង​ពេល​យប់​បាន​ទៀង​ទាត់ ព្រម​ទាំង​គេង​លក់​ស្កប់​ស្កល់​ក៏​ជួយ​ទារក​ពេល​កើត​មក ​មាន​ទម្លាប់​គេង​និង​ទម្លាប់​បៅ​​បាន​ល្អ ​​​ផង​ដែរ។ ​ដូច្នេះ​ ស្ត្រី​មាន​ផ្ទៃ​ពោះ​ទាំង​អស់​ត្រូវ​ប្រាកដ​ថា​បាន​ចូល​គេង​គ្រប់​៨​ម៉ោង​ក្នុង​មួយ​យប់៕​​​

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម