ឆាប់ចូលគេង នឹងចំណេញរឿង៤យ៉ាងមានតម្លៃសូម្បីលុយរាប់លានក៏ទិញមិនបាន

  • 2020-04-01 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​តែ​បច្ចេក​វិទ្យា​ទំនើប មនុស្ស​ជា​ច្រើន​ចំណាយ​ពេល​ដាច់​យប់​ដើម្បី​តាម​ដាន​ព័ត៌មាន និង​រឿង​រ់ាវ​ផ្សេង​ៗ​លើ​បណ្ដាញ​ Internet ​ដោយ​មិន​ខ្វល់​ពី​សុខភាព។ ​​​​បើ​អ្នក​ងាក​មក​ទម្លាប់​ចូល​គេង​ឲ្យ​បាន​លឿន ​នោះ​អ្នក​នឹង​ដឹង​​ថា​ចំណេញ​ច្រើន​លើ​រឿង​៤​យ៉ាង​​ខាង​ក្រោម ​ដែល​សូ​ម្បី​តែ​លុយ​ ជួន​កាល​ក៏​ទិញ​មិន​បាន។

រូបតំណាង

**១. ជួយ​សម្រស់ មិន​ងាយ​ចាស់**

កុំ​ចូល​គេង​យូរ​ពេក​ បើ​អ្នក​​មិន​ចង់​ខាត​​បង់​ច្រើន​នោះ​ទេ។ ​អ្នក​ដឹង​ទេ ​​ដោយសារ​តែ​អាយុ​របស់​យើង​កាន់​តែ​ច្រើន​នោះ​បម្រែបម្រួល​អ័រម៉ូន​​ក៏​ប្រែ​ប្រួល​ទៅ​តាម​នោះ​ដែរ។ ​​កា​ល​ណា​ដំណើរ​ការ​អ័រម៉ូន​ល្អ ​ជួយ​ឲ្យ​​ខួរ​ក្បាល​ប្រព្រឹត្ត​ល្អ​ដែរ។ ​មួយ​វិញ​ទៀត ជួយ​ជុស​ជុល​កោសិកា​ផ្សេង​ៗ​នៅ​ក្នុង​រាង​កាយ​​និង​ទប់​ស្កាត់​ភាព​ចាស់​មុន​អាយុ​ថែម​ទៀត​ផង។ ​នៅ​ពេល​អ្នក​ចូល​គេង​យប់​ជ្រៅ​ពេក ​ការ​ផលិត​អ័រម៉ូន​ក៏​ថយ​ចុះ ដូច្នេះ​បើ​អ្នក​​មិន​ចង់​ខាត​​ច្រើន​ទេ ​​គួរ​ចូល​គេង​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​បាន។

រូបតំណាង

​​​​​​២. រក្សា​គី​ឡូ​​​​មិន​ឲ្យ​ធាត់

បើ​អ្នក​ពិត​​ជា​ស្រលាញ់​រាង​មែន ​កុំ​នៅ​ត្រាំ​ត្រែង​ចុច​ទូរសព្ទ ​ឬ​មើល​រឿង​ភាគ​ដាច់​យប់​ពេក។ ​អ្នក​ដឹង​ទេ គ្រាន់​តែ​គេ​ង​មិន​គ្រប់​គ្រាន់​ក៏​អាច​ធ្វើ​ឲ្យ​ធាត់​បាន​ដែរ ព្រោះ​បើ​អ្នក​គេង​តិ​ច​ជាង​៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ ​នោះ​​ប្រព័ន្ធ​មេ​តា​បូ​លី​ស៊ឹម​ក្នុង​រាង​កាយ​នឹង​​ឆាប់​ខូច​ខាត។ ដូច្នេះ​អ្នក​គួរ​គេង​ឲ្យ​បាន​យ៉ាង​តិច​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ ដើម្បី​​ទទួល​បាន​​រាង​ស្អាត។

រូបតំណាង

៣. សុខ​ភាព​មាំ​មួន​

​ក្រៅ​ពី​មិន​ឡើង​គីឡូ​​ហួស​ប្រមាណ ​ការ​​ឆាប់​ចូល​គេង​ជួយ​ឲ្យ​សុខភាព​បេះ​ដូង​អ្នក​ដើរ​បាន​ប្រក្រតី ​ថែម​ទៀត​ផង។ ​ទន្ទឹម​នឹង​នេះ ​ក៏​ជួយ​សម្រួល​ការ​ឡើង​ជាតិ​ស្ករ​និង​សម្ពាធ​ឈាម ព្រម​ទាំង​ប្រព័ន្ធ​ប្រសាទ​ផង​ដែរ។

រូបតំណាង

​៤. អារម្មណ៍​ល្អ​ស្រស់​ស្រាយ

​​​ពិត​ជា​អស្ចារ្យ​មែន ព្រោះ​គ្រាន់​តែ​ចូល​​គេង​​ឲ្យ​បាន​លឿន​នឹង​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​​ពី​ខាង​ក្នុង​ នៅ​ពេល​ក្រោក​ពី​គេង។ ​​រាង​កាយ​បាន​ផលិត​អ័រ​ម៉ូន​ជួយ​ឲ្យ​អ្នក​រីក​រាយ ​មាន​ស្មារតី​ល្អ ​គំនិត​ភ្លឺ​ស្វាង ​និង​ជួយ​ឲ្យ​អារម្មណ៍​អ្នក​​ស្រស់​ស្រាយ​ ងាយ​ធ្វើ​ការ​ងារ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ​ដូច្នេះ​កុំ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ឈឺ​ក្បាល​ដោយ​សារ​តែ​ការ​គេង​មិន​គ្រប់​គ្រាន់​អី​។

​បើ​អ្នក​ពិត​ជា​ចង់​បាន​គុណ​ប្រយោជន៍​ទាំង​៤​ខាង​លើ ​អ្នក​គួរ​លៃ​លក​ពេល​ពេល​វេលា​ចូល​គេង​​ឲ្យ​បាន​លឿន។ ​តាម​ការ​ណែ​នាំ​ ចន្លោះ​ម៉ោង​គេង​ពី​ ៤ល្ងាច​​ ដល់​​ ១២​យប់ ជា​ពេល​វេលា​ល្អ ជួយ​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ​ចេញ​ពី​ខាង​ក្នុង​តែ​ម្ដង៕

ចុចអាន៖ ​​ ពិបាកចិត្តគេងមិនសូវលក់ មានអាហារ ៥ ប្រភេទអាចជួយអ្នកបាន

ប្រភព៖ jelly ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម