ប្រុសៗ​កុំ​ប្រើ​ពាក្យ​ ១០​ ម៉ាត់​នេះ​ជា​មួយ​នាង​ បើ​មិន​ទាន់​ចង់​បែក​គ្នា​

  • 2020-03-03 08:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពាក្យ​ដែល​និយាយ​​ថា ទង្វើ​សំខាន់​ជាង​ពាក្យ​សម្ដី​ ពេល​ខ្លះ​មិន​មែន​ត្រូវ​រហូត​នោះ​ទេ​។​ ពាក្យ​ខ្លះ​និយាយ​ចេញ​មក​ក៏​អាច​​បំផ្លាញ​អារម្មណ៍​អ្នក​ស្ដាប់​បាន​ដែរ ជា​ពិសេស​ពាក្យ​ដែល​និយាយ​ចេញ​ពី​មាត់​ដោយ​មិន​បាន​ឆ្លង​កាត់​ខួរ​ក្បាល​។​ កញ្ញា សូម​ណែនាំ​ដល់​ប្រុស​ៗ​ថា​កុំ​​ប្រើ​ពាក្យ​ទាំង​នេះ​ជា​មួយ​សង្សារ​ខ្លួន​ឯង​បើ​នៅ​មិន​ទាន់​ចង់​បែក​គ្នា​ទេ​។​

កុំ​និយាយ​ពាក្យ​ថា​៖

រំខាន

ឈ្លោះ​គ្នា​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ​ ត្រូវ​ដោះ​ស្រាយ​ឲ្យ​បាន​ច្បាស់​ មិន​ត្រូវ​ប្រើ​ពាក្យ​សម្ដី​មិន​គួរ​ឲ្យ​ចង់​ស្ដាប់​ដាក់​គ្នា​ទេ​។​ ព្រោះ​វា​អាច​នឹង​ចាក់​ទម្លុះ​បេះ​ដូង​របស់​ដៃ​គូ​ម្ខាង​ទៀត​បាន​។

ឈប់​ធ្វើ​អ៊ីចឹង​ទៀត​ទៅ​ គួរ​ឲ្យ​ធុញ​

កុំ​ព្យាយាម​ប្រើ​ពាក្យ​ញុះញង់​ដាក់​គ្នា​ បើ​អ្នក​ពិត​ជា​ចង់​បែក​គ្នា​មែន​ គួរ​ណា​តែ​នៅ​ឲ្យ​ឆ្ងាយ​ពី​គ្នា​។​ បើ​មិន​ទាន់​គិត​ថា​ចង់​បែក​គ្នា​ទេ​ត្រូវ​គិត​ឲ្យ​បាន​ច្បាស់​ ព្រោះ​ពាក្យ​សម្ដី​និយាយ​ចេញ​ទៅ​ហើយ​មិន​អាច​ត្រលប់​ក្រោយ​បាន​ទេ​។

ទៅ​ណា​ក៏​ទៅ​ៗ​ មិន​ចង់​ឃើញ​មុខ​ទេ

ពាក្យ​សូម​កុំ​ប្រើ​ពាក្យ​នេះ​ឲ្យ​សោះ​ ព្រោះ​អ្នក​ស្ដាប់​នឹង​មាន​អារម្មណ៍​ថា​វា​ធ្ងន់ធ្ងរ​ខ្លាំង​។

ចង់​ធ្វើ​អ៊ីចឹង

បើ​សិន​ជា​អ្នក​បាន​ធ្វើ​អ្វី​ដែល​នាង​ទទួល​យក​មិន​បាន​ ពេល​នាង​សួរ​ហេតុផល​មេត្តា​កុំ​ប្រើ​ពាក្យ​នេះ​អី​។

អត់​មាន​អី​ត្រូវ​និយាយ

ពាក្យ​នេះ​ទោះ​ស្ដាប់​ទៅ​មិន​អាក្រក់​ខ្លាំង​ តែ​កុំ​និយាយ​ចេញ​ទៅ​ជា​មួយ​សំឡេង​ខឹង​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​មាន​អារម្មណ៍​មិន​ល្អ​មួយ​រំពេច​។

អត់​ទុក​ចិត្ត​គ្នា​មែន?

ស្អី​ហ្នឹង?

បើ​ចង់​ដឹង​រឿង​អ្វី​ពី​គ្នា​ត្រូវ​ប្រើ​ពាក្យ​សម្ដី​ឲ្យ​ស្រួល​ស្ដាប់​។ កុំ​ប្រើ​ពាក្យ​កំបុតកំបុយ​បែប​នេះ។

រវល់​កុំ​មក​រញ៉េរញ៉ៃ

បើ​ចង់​ធ្វើ​អ្វី​មួយ​តែ​ម្នាក់​ឯង​មិន​ចង់​ឲ្យ​អ្នក​ណា​មក​រំខាន​ ត្រូវ​ប្រាប់​នាង​តាម​ដំណើរ​ទៅ​។

ចប់​នៅ?

បើ​ពេល​នាង​និយាយ​មេត្តា​ស្ដាប់​នាង​សិន​ទៅ​ កុំ​កាត់​សម្ដី​ដោយ​ប្រើ​ពាក្យ​បែប​នេះ​។

ឆ្កួត​ទេ​អី​?

ទោះ​ពាក្យ​នេះ​អាច​ជា​ពាក្យ​លេង​សើច​ តែ​កុំ​ប្រើ​វា​ញឹក​ញាប់​ពេក​ វា​អាច​នឹង​បង្ក​ជា​ជម្លោះ​បាន​៕

ចុចអាន៖

ប្រភព៖ jelly ប្រែសម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម